VOV WorldVOV World
Santa Claus - ​និមិត្តរូបដ៏ជិតស្និទ្ធពេលដែលបុណ្យគ្រីស្តម៉ាសមកដល់ម្តង់ៗ
19/12/2011 08:43
មិត្តធ្លាប់បានស្គាល់ស្និទ្ធស្នាលសំលេងសំណើចនេះដែរឬទេ?​ បាទ!​ នេះជាសំណើច របស់ Santa Claus - លោកតា​១រូប​​មានចរិត្តមេត្តាករុណា ពុកមាត់ពុកចង្ហាវែងសព្រោង ស្លៀកពាក់ខោអាវក្រហមដែលកុមារាកុមារីជានិច្ចកាលរង់ចាំនៅក្នុងរាត្រីគ្រីស្តម៉ាស។
Santa Claus  - ​និមិត្តរូបដ៏ជិតស្និទ្ធពេលដែលបុណ្យគ្រីស្តម៉ាសមកដល់ម្តង់ៗ
ក្នុងសបា្តហ៏កន្លងទៅ កាណាល់ផ្សាយជាភាសារបរទេសនៃវិទ្យុសំលេងវៀតណាម ទទួលបានសំបុត្រនឹងទូរសព្ទចំនួន​​ ​  72  របស់មិត្តអ្នកស្តាប់ពីប្រទេសចំនួន 23​លើ សកលលោក។ ក្នុងសំបុត្រដែលផ្ញើមកកម្មវិធិផ្សាយជាភាសារខ្មែ​រនៃវិទ្យុ សំលេង វៀតណាម ​មិត្តបុរាណ- និស្សិតកម្ពុជា​ម្នាក់​​​​នៅវៀតណាម​​ឲ​ដឹងថា៖​មិត្តសង្កេតឃើញ នៅវៀតណាម​ ក្នុងថ្ងៃបុណ្យ​ ណូអែល​ មានតា​ណូអែល​ទៅចែកជូនកាដូរដល់ប្អូនៗ កុមារ។ដោយហេតុនេះមិត្តចង់ស្វែងយល់អំពីតាណូអែលមានប្រភពមកពីណា?​ នឹងតាណូអែលនៅវៀតណាមមានអ្វីខុសប្លែកពីតាណូអែលនៅបណ្តាប្រទេស ផ្សេងៗ?​​ សូមអរគុណចំពោះសំណួរគួរឲជក់ចិត្ររបស់មិត្ត។​ដើម្បីឆ្លើយតមនឹង សំណួររបស់មិត្ត​​ សូមអញ្ចើញមិត្តបុរាណ នឹងអស់លោកអ្នក​នាងតាមដ្ឋាន​ បទ ឧទ្ទេសនាមអំពីតា​ណូអែល(​Santa  Claus)។  មិត្តបុរាណ នឹងអស់លោកអ្នកនាងជាទីមេត្រី។មិត្តធ្លាប់បានស្គាល់ស្និទ្ធស្នាលសំលេងសំណើចនេះដែរឬទេ?​ បាទ!​ នេះជា សំណើចរបស់ Santa Claus - លោកតា​១រូប​​មានចរិត្តមេត្តាករុណា ពុកមាត់ពុកចង្ហា វែង សព្រោង ស្លៀកពាក់ខោអាវក្រហមដែលកុមារាកុមារីជានិច្ចកាលរង់ចាំនៅក្នុង រាត្រីគ្រីស្តម៉ាស។ Santa Claus ក្លាយទៅជានិមិត្តរូបដ៏ជិតស្និទ្ធពេលដែលបុណ្យ​គ្រីស្តម៉ាសមកដល់ម្តង់ៗ Santa Claus មានប្រភពដើមពីព្រះ១អង្គ​ មានព្រះរាជនាម Nicolas។​ ​ព្រះNicolas ទ្រង់កើតនៅសតវត្សទី​៤នៅទីក្រុង   Lycia​(​ទួរគីនាសព្វថ្ងៃ)។​  ក្នុងអស់១ជីវិតរបស់ខ្លួន ព្រះNicolas​​ ជួយឧបត្ថម្ភគ្រួសារក្រីក្រ​ ពិសេសគឺកុមារ​ ​។  ក៏ប៉ុន្តែរឿងស្តីពី​Santa claus បានចាប់ផ្តើមជាពិតៗនៅប្រទេសអាលឺម៉ង ពេលដែល​ព្រះ Nicolas ត្រូវបានហៅ​  Kriss Kringle ហើយក្លាយទៅជា​និមិត្តរូបរបស់រដូវបុណ្យ គ្រីស្តម៉ាស។ក្រោយនោះរឿងព្រេង​ស្តីពី​​​ Kriss Kringle បានរីករាលដាលទៅកាន់ប្រទេសបារាំង នឹងបានជនបារាំងហៅ​  Pere  Noel ។ Santa Claus នៅអឺរ៉ុបខាងលិចនិងអាមេរិកខាងកើត (រូបចត៖ Internet) ក្រោយនេះជនហុលឡង់យកតាមខ្លួននូវរឿងព្រេងនេះមកកាន់អាមេរីក។ នឹងតា​ណូអែល​ដែលភាសារហុលឡង់ហៅ ថា“ Sinter Klass” បានផ្ទេទៅជា​ Santa Claus ជាបណ្តើរៗ។ពេលនិយាយដល់​ Santa claus គេគ្រប់រូបគិតភ្លាមដល់រទេះរត់លើទឹកកក់ដែលបាន ទាញដោយសត្វប្រើស។​Santa Claus​ ស្ពាយថង់កាដូរយ៉ាងធំ១ ចូលផ្ទះតាមបំពង់ផ្សែង នឹងដាក់កាដូរ​ទាំងសំងាត់ចូលក្នុងបណ្តាស្រោមជើងដែលព្យួរជិតឡ​អាំងភ្លើងជូនកុមារា កុមារីឆ្លាតៗ។ ខុសពី Santa Clausនៅបណ្តាប្រទេសអឺរ៉ុបខាងលីច​ឬ​ អាមេរីកខាងជើង នៅបណ្តាប្រទេសអឺរ៉ុបខាងកើត​ដូចជាប្រទេសរុស្ស៊ី តាណូអែល ត្រូវបានហៅ​ “Ded Moroz”។​ តា​ Ded Moroz”ពាក់អាវព័ណ៏បៃតង់ ដៃ​កាន់ឈើច្រុតប្រាក់ ជីះរទេះ១​ដែលទាញដោយសត្វសេះ ៣ ក្បាលរួមជាមួយចៅស្រី ពោលគឺរាជបុត្រី ព្រិល។​មិនចូលផ្ទះតាមបំពង់ផ្សែងទេ  តា​ Ded Moroz​ រួមជាមួយរាជបុត្រីព្រិលគោះទ្វារផ្ទះនិមួយៗ​នឹងជូនកាដូរដល់កុមារតូចៗ។ Ded Moroz និងរាជបុត្រីព្រិល(រូបចត៖ Internet) លោកអ្នកនាងជាទីមេត្រី! សង្ឃឹមថា៖មិត្តពេញចិត្តជាមួយពត៏មានដូចពោលខាងលើ។ យើងខ្ញុំសង្ឃឹម ទទួលបានសំបុត្រ នឹងការរួមមតិរបស់មិត្តអ្នកស្តាប់តទៅទៀត។ រាល់សំបុត្រនឹងមតិ រួមយោបល់ សូមផ្ញើទៅអាស័យដ្ឋាន ៖កម្មវិធីផ្សាយជាភាសារខ្មែរ កាណាល់ផ្សាយ ជាភាសារបរទេស លេខ៤៥ BaTrieu -ខ័ណ្ឌ​ Hoan Kiem -រដ្ឋធានី Hanoi ឬ Email : vov5khmer@yahoo.com.vn

More