VOV WorldVOV World
​ស្ពក​ផ្លែឈើ ៥​ប្រភេទ​ថ្ងៃតេត
04/02/2012 09:52
តាមទស្សនះរបស់ប្រជាជនវៀតណាម Ngu មានន័យថា៖​​​ ៥​។​ពីព្រោះធម្មជាតិ ត្រូវបានបង្កើតឡើងដោយធាតុចំនួន ៥ ​​រួមមានធាតុ​លោហធាតុ ឈើ ទឹក ភ្លើង​នឹង​ដី​។​ Qua មានន័យថា៖ផ្លែឈើ-និមិត្តរូបនៃភាពសម្បូរសប្បាយ បរិបូរ។​​ ស្ពក​​ Ngu qua​ រួម មានផ្លែឈើ ៥​ ប្រភេទដែលបានរៀបចំជារាងចេតិយ ​នឹងបានដាក់ចំនៅ​កណ្តាលនៃ តុជីដូនជីតា
​ស្ពក​ផ្លែឈើ ៥​ប្រភេទ​ថ្ងៃតេត
(VOVWORLD) លោកអ្នកនាងជាទីមេត្រី! ក្នុងរយះពេល ២​សបា្តហ៏កន្លងទៅ កាណាល់ផ្សាយជាភាសារបរទេស នៃវិទ្យុ សំលេងវៀតណាមទទួលបានសំបុត្រនឹងទូរសព្ទចំនួន​​ ​ ២៧៥  របស់ មិត្តអ្នកស្តាប់ ពីប្រទេសចំនួន ៣៣  លើសកលលោក។ សូមអរគុណចំពោះ អស់លោកអ្នកនាងដែល បានផ្ញើសម្បុត្រមកកម្មវិធី។​ក្នុងនាទី​ប្រអបសំបុត្រ មិត្តអ្នកស្តាប់ពេលនេះតាម សំណូមពររបស់មិត្ត ស្រីនាងនៅ​សៀមរាប​នឹង មិត្តអ្នកស្តាប់១ចំនួនផ្សេងទៀត យើងខ្ញុំសូមឧទ្ទេសនាមដោយត្រួសៗអំពី ស្ពក​ Ngu Qua  ថ្ងៃតេតរបស់ប្រជាជន វៀតណាម។            មិត្តស្រីនាងនឹងអស់លោកអ្នកនាងជាទីមេត្រី។        ពេលដែលបុណ្យតេតមកដល់ម្តងៗ​គ្រប់គ្រួសារវៀតណាមសុទ្ធតែរៀប ចំ​ទិញទំនីញ​នឹងតុបតែងលំអរផ្ទះសម្បែងទទួលបុណ្យតេត។​ នឹងប្រការដែល មិនអាច ខ្វះបានក្នុងគ្រួសារជនវៀតណាមនិមួយៗ ក្នុងប៉ុន្មានថ្ងៃតេតគឺស្ពក​ Ngu qua (ផ្លែឈើ ៥ ប្រភេទ)។ តាមទស្សនះរបស់ប្រជាជន វៀតណាម Ngu មានន័យថា៖​​​៥​។ពីព្រោះ ធម្មជាតិ ត្រូវបានបង្កើតឡើងដោយធាតុចំនួន ៥ ​​រួមមានធាតុ​លោហធាតុ ឈើ ទឹក ភ្លើង​នឹង​ដី​។​  Qua មានន័យថា៖ផ្លែឈើ-និមិត្តរូបនៃភាពសម្បូរ សប្បាយ បរិបូរ។​​ស្ពក​​ Ngu qua​ រួម មានផ្លែឈើ ៥​ ប្រភេទដែលបានរៀបចំ ជារាងចេតិយ ​នឹងបានដាក់ចំនៅ​កណ្តាលតុជីដូនជីតា។​ប្រភេទផ្លែនិមួយៗ មានអត្ថន័យពិសេសដោយឡែក។ឧទាហរណ៏៖​ផ្លែ ល្ហុងនាំមកនូវភាពសម្បូរ ធូរធារ។ ផ្លែល្វា​-និមិត្តរូបនៃភាពបរិបូណ៏ខាងសុខភាព​ឬប្រាក់កាស។ ការដែល ប្រជាជនវៀតណាមជ្រើសរើសផ្លែឈើ ៥​ប្រភេទដើម្បីសែន ព្រេន មានន័យ ថា៖កសិផលទាំង​នេះជាលទ្ធផលរបស់កំលាំងកាយ ញើសរបស់ប្រជាកសិករ  ដែលថ្វាយដី-មេឃ​ អ្នកតា​​ ជីដូនជីតាក្នុងពេលវេលាពិសិដ្ឋនៃឆ្នាំថ្មីដើម្បី សម្តែងនូវទឹកចិត្តកតញ្ញូ​ ការដឹងឧបការគុណចំពោះជីដូនជីតា​នឹងបំណងចង់ ឲ្យ គ្រួសារទាំងឡាយជួបតែនឹងសេចក្តីសុខ ។អំ​Pham Thi Quyet  ពុទ្ធបរិស័ទ្ធ វត្ត Quan Su ចែករំលែក៖ ​​​ស្ពក Ngu qua នេះ​មានព័ណ៏​ ចំនួន ៥ ខុសពីគ្នា។ នេះជាព័ណ៏ដែលមានស្រាប់ ក្នុងធម្មជាតិ។ព័ណ៏លឿងគឺព័ណ៏របស់ស្រូវ​។  ព័ណ៏ខៀវគឺព័ណ៏របស់ស្លឹកឈើ​​ ជា ដើម។ ដោយយោងទៅ តាមទស្សនះរបស់តំបន់និមួយៗដែលគែប្រើបណ្តាប្រភេទផ្លែឈើ ខុសពីគ្នាដើម្បីរៀបចំជាស្ពក​​​ Ngu qua ។ ឧទាហរណ៏៖​ស្ពក Ngu qua របស់ជនវៀត ណាម នៅ ភាគខាងជើង​​ជានិច្ឆកាលមានស្និតចេក​-​និមិត្តរូបនៃការថែរក្សា​របស់ដី- មេឃ។​រីឯ​ស្ពកផ្លែឈើ​​របស់ជនវៀតណាមនៅភាគខាងត្បូងតែងតែមានផ្លែដូង​​ទៀប ល្ហុងស្វាយ  ល្វា​នឹងផ្លែម្នាស់​ ៣ ​និមិត្តរូប នៃភាពសម្បូរធូរធារ។​ បង Nguyen Van Tuan ​​​   រស់នៅ  Linh Dam ​ឲ្យដឹងថា៖  ខ្ញុំរស់នៅឯបរទេសក្នុងរយះពេលជាច្រើនឆ្នាំ​នឹងក៏ ទទួលបុណ្យតេតឆ្ងាយពីស្រុក កំណើតជាច្រើនលើកដែរ។ខ្ញុំមានចំណាប់អារមណ៏ យ៉ាងខ្លាំង នឹងគោរពទំនៀមទំលាប់ទទួលបុណ្យតេតរបស់ជនវៀតណាមយើង។ កាលនៅតូច ខ្ញុំតែងតែជួយម្តាយរៀបចំស្ពក​ Ngu Qua។នេះជាទំនៀម ទំលាប់ ដ៏ល្អប្រពៃ​១។វារំលឹកយើង​ឲ្យចេះដឹងគុណចំពោះជីដូនជីតា។ ​​​​​​​​​​        មិត្តស្រីនាងនឹង​អស់លោកអ្នកនាងជាទីមេត្រី!         សង្ឃឹមថា៖មិត្តពេញចិត្តជាមួយពត៏មានដូចពោលខាងលើ។ យើងខ្ញុំ សង្ឃឹមនឹងទទួលបានសំបុត្រ នឹងការរួមមតិរបស់មិត្តអ្នកស្តាប់តទៅទៀត។ រាល់សំបុត្រនឹង មតិរួមយោបល់ សូមផ្ញើមកអាស័យដ្ឋាន ៖កម្មវិធីផ្សាយជា ភាសារខ្មែរ កាណាល់ផ្សាយ ជាភាសារបរទេស លេខ៤៥ BaTrieu -ខ័ណ្ឌ​  Hoan Kiem -រដ្ឋធានី Hanoi ឬ Email : VOV5​khmer.@yahoo.com.vn​៕

More