Van Mieu – QuocTu Giam - មហាវិទ្យាល័យដើមដំបូងរបស់វៀតណាម
20/02/2012 08:06
(VOVworld) - ក្នុងនាទីប្រអប់សំបុត្រមិត្តអ្នកស្តាប់ពេល នេះយើងខ្ញុំសូមឧទ្ទេសនាមដោយត្រួសៗអំពី Van Mieu – QuocTu Giam - មហាវិទ្យាល័យដើមដំបូងរបស់វៀតណាម។

(VOVworld) - លោកអ្នកនាងជាទីមេត្រី! ក្នុងសបា្តហ៏កន្លងទៅ កាណាល់ផ្សាយជាភាសារបរទេសនៃវិទ្យុសំលេងវៀតណាម ទទួលបានសំបុត្រនឹងទូរសព្ទចំនួន ២១៤ របស់មិត្តអ្នកស្តាប់ពីប្រទេសចំនួន ៣០ លើសកលលោក។ សូមអរគុណចំពោះអស់លោកអ្នកដែល បានតាមដ្ឋានស្តាប់កម្មវិធិ ផ្សាយរបស់ VOV នឹងផ្ញើសម្បុត្រមកកម្មវិធី។ក្នុងនាទីប្រអប់សំបុត្រមិត្តអ្នកស្តាប់ពេល នេះយើងខ្ញុំសូមឧទ្ទេសនាមដោយត្រួសៗអំពី Van Mieu –Quoc Tu Giam - មហាវិទ្យា ល័យដើមដំបូងរបស់វៀតណាម។ Khue Van Cac - Van Mieu - Quoc Tu Giam (Image : Internet) លោកអ្នកនាងជាទីមេត្រី។ Van Mieu ត្រូវបានសាងសង់នាឆ្នាំ១០៧០ នៅរាជកាលស្តេច Ly Thanh Tong ធ្វើជាទី សក្ការះបូជាប៉ុព្វបុរសនៃលិទ្ធិខុងជី។ នាឆ្នាំ១០៧៦ ស្តេចទ្រង់ឲ្យស្ថាបនា Quoc Tu Giam នៅខាងក្រោយ Van Mieu ដើម្បីធ្វើជាទីកន្លែងសឹក្សាសំរាប់បណ្តារាជបុត្រា។ស្ថិតនៅ ទឹសខាងត្បូងនៃរាជធានី Thang Long Van Mieu –Quoc Tu Giam មានផ្ទៃដីចំនួន ៥៥,0០០០មែត្រក្រឡាដែលព័ទ្ធជំវិញដោយអិដ្ឋ Bat Trang។ Van Mieu –Quoc Tu Giam បានចែកចេញជាមណ្ឌលចំនួន ៣ កន្លែង។ មណ្ឌលទី១បានចាប់ផ្តើមដោយក្លោងទ្វាសំ ខាន់។លើក្លោងទ្វាសំខន់នេះមានចារិតអក្ស “Van Mieu Mon” ពោលគឺ “ក្លោងទ្វា Van Mieu ” ។ នៅក្រោមជើងក្លោងទ្វាសំខាន់នេះមានដាក់រូបសត្វនាគថ្ម ១ គូដែលបានរចនា តាមសិល្បះស្ថាបត្យកម្មនៅសតវត្សទី១៥។ក្លោងទ្វា Dai Trung Mon បើកចូលមណ្ឌលទី ២។នៅសង្ខាងក្លោងទ្វា Dai Trung Mon នេះមានក្លោងទ្វាតូច ២ទៀតហៅថា៖ Thanh Duc នឹង Thanh Dat។នៅមណ្ឌលទី២នេះ មានសង់ Khue Van Cac-ជាទីចាប់ផ្តើមនៃមណ្ឌល ទី៣។ នៅចំកណ្តាលនៃមណ្ឌលទី ៣ នេះមានបឹង Thien Quang Tinh (អណ្តូងព្រះថ្លាឆ្វង់)។ បឹង Thien Quang Tinh - Van Mieu - Quoc Tu Giam (Image: Internet)ប្រការដែលទាក់ទាញទឹកចិត្តនឹងគួរឲ្យចាប់អារមណ៏ចំពោះភ្ញៀវទេសចរនៅមណ្ឌលនេះ គឺអគារផ្ទុកផ្ទាំងសិលាចំនួន២ខ្នង។មានផ្ទាំងសិលាចំនួន៨២ដែលចារិតឈ្មោះអ្នកដែល ប្រឡងជាប់បណ្ឌិតតាំងពីឆ្នាំ១៤៤២រហូតដល់ឆ្នាំ១៧៧៩។នេះជាវត្ថុតាងដ៏មានតំលៃ-ជា ក្រាំងប្រវត្តិសាស្រ្តជាថ្មស្តីពីការជ្រើសរើស នឹងការបណ្តុះបណ្តាលអ្នកមានថ្វីដៃរបស់ប៉ុព្វ បុរសវៀតណាម។បងស្រី Nguyen Thi Huong អ្នកមគ្គទេសនៅ Van Mieu –Quoc Tu Giam ឲ្យដឹងថា៖បណ្តាផ្ទាំងសិលាមានទំហំខុសពីគ្នា។ពីព្រោះវាត្រូវបានធ្វើឡើងនៅរាជកាលខុស ពីគ្នាតំលៃរបសើផ្ទាំងសិលាចារិតបណ្ឌិតទាំង ៨២ផ្ទាំងនេះគឺជាខ្លឹមសារអត្ថបទដែលបាន ចារិតនៅលើនោះ។នេះជាអត្ថបទស្តីពីប្រវត្តិសាស្រ្តបណ្តាវគ្គប្រឡងនឹងទ្រឹស្តីរបស់រាជកាល អំពីការអប់រំ-បណ្តុះបណ្តាល ។ ផ្ទាំងសិលាបណ្ឬិតនៅ Van Mieu - Quoc Tu Giam (Image: Internet) Van Mieu –Quoc Tu Giam ជានិមិត្តរូបនៃដំណើអភិវឌ្ឌ្យប្រវត្តិសាស្រ្ត-វប្បធម៏-អប់រំ របស់ប្រជាជាតិវៀតណាមក្នុងរយះពេលជាច្រើនសតវត្សនឹងជាទីមកដល់ល្បីឈ្មោះ ១កន្លែងរបស់Thang Long ហាណូយ។ដោយសារមានតំលៃពិសេស បណ្តាផ្ទាំង សិលាបណ្ឌិតនេះត្រូវបានអង្គការអ៊ុយនេស្កូទទួលស្គាល់ថាជាបេតិកភ័ណ្ណឯកសារ ពិភពលោកនាខែមិនាឆ្នាំ២០១០។ លោកអ្នកនាងជាទីមេត្រី! សង្ឃឹមថាមិត្តពេញចិត្តជាមួយពត៏មានដូចពោលខាងលើនឹងជូនពរលោកះអ្នកនាង មានឪកាសមកទស្សនាVan Mieu –Quoc Tu Giam យ៉ាងឆាប់ៗ។ យើងខ្ញុំសង្ឃឹមថា៖នឹងទទួលបានសំបុត្រនឹងការរួមមតិរបស់មិត្តអ្នកស្តាប់តទៅទៀត។រាល់សំបុត្រ នឹងមតិរួមយោបល់ សូមផ្ញើមកអាស័យដ្ឋាន ៖កម្មវិធីផ្សាយជាភាសារខ្មែរ កាណាល់ ផ្សាយជាភាសារបរទេស លេខ៤៥ BaTrieu -ខ័ណ្ឌ Hoan Kiem -រដ្ឋធានី Hanoi ឬ Email : vov5khmer.@yahoo.com.vn។
Related
More








