VOV WorldVOV World
ប្រធានរដ្ឋវៀតណាមទទួលជួបអនុប្រធានាធិបតីមីយ៉ាន់ម៉ា
21/03/2013 08:32
នារសៀលថ្ងៃទី ២០ មិនា នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បានទទួលជួបជាមួយ អនុប្រធានាធិបតីមីយ៉ាន់ម៉ា Nyan Tun ក្នុងឱកាសមកបំពេញទស្សនកិច្ចជាផ្លូវជាការលើកដំបូងនៅវៀតណាម។
ប្រធានរដ្ឋវៀតណាមទទួលជួបអនុប្រធានាធិបតីមីយ៉ាន់ម៉ា
នារសៀលថ្ងៃទី ២០ មិនា នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម លោក   Truong Tan Sang បានទទួលជួបជាមួយ អនុប្រធានាធិបតីមីយ៉ាន់ម៉ា Nyan Tun ក្នុងឱកាសមកបំពេញទស្សនកិច្ចជាផ្លូវជាការលើកដំបូងនៅវៀតណាម។ ប្រធាន រដ្ឋ​Truong Tan Sang បានវាយតំលៃយ៉ាងខ្ពស់ ដំណើរទស្សនកិច្ចនៅ​វៀតណាម​លើក​នេះ របស់  អនុប្រធានាធិបតីមីយ៉ាន់ម៉ា Nyan Tun និងចាត់ទុក​ថា÷ ដំណើរ​ទស្សន កិច្ចនឹងរួមវិភាគទានយ៉ាងសកម្ម ក្នុងការបង្កើន ទំនាក់ទំនង​មិត្តភាព​ជា​ប្រពៃ​ណី   កិច្ចសហប្រតិបត្តិការ ដ៏ល្អប្រសើរ រវាងប្រទេសទាំងពីរ។ ប្រធានរដ្ឋ​ Truong Tan Sang  បានវាយតំលៃខ្ពស់ បណ្ដាលទ្ធផលដែលទទួល​បាន ក្នុង​ជំនួបសន្ទនារបស់  អនុប្រធានាធិបតី​ Nyan Tun និងអនុប្រធានរដ្ឋវៀត​ណាម ​លោកស្រី Nguyen Thi Doan  និងចាត់ទុកបណ្ដាការព្រមព្រៀងដែលទទួល​បាន​នោះ នឹងរួមចំណែក សំ ខាន់ ក្នុងការនាំទំនាក៉ទំនងមិត្តភាពជាប្រពៃណី និង​កិច្ចសហ​ប្រតិបត្តិការលើ ច្រើន វិស័យ រវាងប្រទេសទាំងពីរ ឡើងកំពស់ថ្មី។ អនុប្រធានាធិបតី​ Nyan Tun ក៏បាន សន្យាថានឹងសកម្មជំរុញការអនុវត្តបណ្ដា​ការព្រមព្រៀង​ជាន់ខ្ពស់ ​ដែលទទួលបាន  រវាងប្រទេសទាំងពីរ៕

More