VOV WorldVOV World
រង្វាន់ថ្នាក់ដឹកនាំបច្ចេកវិជ្ជាព័ត៌មានអាស៊ានឆ្នាំ២០១២
02/08/2012 08:39
VOV-នាពេលកន្លងទៅនៅក្រុងហាណូយសម្ព័ន្ធ ក្រុមហ៊ុនទិន្នន័យអន្តរជាតិ IDG បានរៀបចំពិធី ប្រគល់រង្វាន់ថ្នាក់ដឹកនាំបច្ចេកវិជ្ជព័ត៌មានគំរូអាស៊ី -អាក្នេយ៍ឆ្នាំ២០១២។ ទន្ទឹម នឹង​ការលើកដម្កើងថ្នាក់ ដឹកនាំបច្ចេកវិជ្ជាព័ត៌មានមកពីបណ្ដាប្រទេសអាស៊ាន នោះ ការ​រៀបចំរង្វាន់បានបង្កស្ពានតភ្ជាប់ដើម្បីបណ្ដា ថ្នាក់ដឹកនាំបច្ចេកវិជ្ជាព័ត៌មានក្នុង ដំបន់រួមគ្នាផ្លាស់ប្តូរ បទពិសោធន៍ក្នុងការអនុវត្តបច្ចេកវិជ្ជាព័ត៌មានបំរើ យ៉ាងល្អបំផុតឲ្យការអភិវឌ្ឍន៍របស់ស្ថាប័នអង្គការ និយាយដោយឡែកនិងរបស់ ប្រទេសនីមួយៗ​ និយាយរួម។
រង្វាន់ថ្នាក់ដឹកនាំបច្ចេកវិជ្ជាព័ត៌មានអាស៊ានឆ្នាំ២០១២
រង្វាន់ថ្នាក់ដឹកនាំបច្ចេកវិជ្ជាព័ត៌មានអាស៊ានឆ្នាំ២០១២        ចាប់ផ្ដើមពីឆ្នាំ២០០៤ដោយការផ្ដើមគំនិតរបស់សម្ព័ន្ធក្រុមហ៊ុនទិន្នន័យ​ អន្តរជាតិ IDG វៀតណាម រង្វាន់ថ្នាក់ដឹកនាំបច្ចេកវិជ្ជាព័ត៌មានអាស៊ី-អាក្នេយ៍ គំរូ បានក្លាយទៅជារង្វាន់មួយក្នុងចំណោមរង្វាន់មានគិត្យានុភាពបំផុតសំរាប់ សហគមន៍ថ្នាក់ដឹកនាំបច្ចេកវិជ្ជាព័ត៌មានក្នុងដំបន់។ ក្នុងរយៈពេល៨ឆ្នាំ រៀបចំមក រង្វាន់បាន លើកដម្កើងថ្នាក់ដឹកនាំបច្ចេកវិជ្ជាព័ត៌មានគំរូជាង៦០ នាក់ ជាបណ្ដាអ្នកមានការរួម ចំណែកឲ្យការអភិវឌ្ឍន៍របស់ផ្នែកបច្ចេកវិជ្ជា ព័ត៌មាន។         រង្វាន់ថ្នាក់ដឹកនាំបច្ចេកវិជ្ជាព័ត៌មានអាស៊ាន២០១២ (CIO ASEAN Awards ២០១២) ត្រូវបានចែកជា២ប្លុក ប្លុករដ្ឋនិងប្លុកអង្គភាពអាជីវកម្ម ក្នុង​ នោះប្លុក​នីមួយៗបានចែកជាក្រុមផ្នែកផ្សេងៗគ្នា។ គោលដៅវាយតំលៃក៏ បានគណៈ​ចាត់​តាំងនិងក្រុមប្រឹក្សាជ្រើសរើសកែប្រែឲ្យសមស្របនឹង សម័ត្ថភាពចាត់តាំង ដឹកនាំ ផ្លាស់ប្តូរថ្មី ផ្ដើមគំនិតបុគ្គលរបស់ថ្នាក់ដឹកនាំ បច្ចេកវិជ្ជាព័ត៌មាន។ ជាពិសេស ចំណុចលេចធ្លោរបស់រង្វាន់ឆ្នាំនេះគឺឆ្ពោះទៅ ការអភិវឌ្ឍន៍សង្គមនិងបំរើឲ្យ​ប្រជាជន ដូច្នេះគោលដៅវាយតំលៃមិនបញ្ចប់ ត្រឹមតែនៅចរិតឥទ្ធិពលរបស់​បេក្ខជនក្នុងអង្គភាពអាជីវកម្មអង្គការប៉ុណ្ណោះទេ ថែមទាំងការរួមចំណែករបស់​បេក្ខជនចំពោះសហគមន៍សង្គមទៀតផង។ លោក Le Thanh Tam អគ្គនាយក​សម្ព័ន្ធក្រុមហ៊ុនទិន្នន័យអន្តរជាតិ IDG អង្គភាព ចាត់តាំង និងជា​អនុប្រធានក្រុម​ប្រឹក្សាជ្រើសរើសបានឲ្យដឹងថា ជាមួយរាល់ គោលដៅដាក់ចេញរបស់រង្វាន់ បណ្ដា​ CIO របស់ដំបន់អាស៊ានកំពុងមកខិត ជិតជាមួយបទដ្ឋានរួមរបស់អន្តរជាតិ។         “ចំណុចពិសេសរបស់ CIO មុននេះ១០ឆ្នាំដែលយើងនិយាយដល់គឺការ ក្ដាប់​ជាប់អំពីបច្ចេកទេស។ ទី២​គឺ​រៀបចំផែនការវាយតំលៃកម្មវិធីទិញសម្ភារៈ​ ច្រើន​ជាងតួនាទីដឹកនាំ។ ពីឆ្នាំ២០០៨មក យើងខ្ញុំចាត់ទុកថាដល់ឥឡូវនេះ និងឆ្នាំ២០១៥ CIO របស់យើងក៏ប្រហាក់ប្រហែលជាមួយបណ្ដាប្រទេសក្នុង សហគមន៍អាស៊ាន​ក៏ដូចជាប្រទេសកំពុងអភិវឌ្ឍន៍។ នាបច្ចុប្បន្ន CIO បាន មានតួនាទីច្រើនជាង​ក្នុង​ការកំណត់ទឹសអភិវឌ្ឍន៍អង្គភាពអាជីវកម្មនិយាយ រួម។” លោក Le Thanh Tam អគ្គនាយកសម្ព័ន្ធក្រុមហ៊ុនទិន្នន័យអន្តរជាតិ IDG អង្គភាពចាត់តាំង និងជាអនុប្រធានក្រុមប្រឹក្សាជ្រើសរើសបានឲ្យដឹងថា ជាមួយរាល់គោលដៅដាក់ចេញរបស់រង្វាន់ បណ្ដា CIO របស់ដំបន់អាស៊ានកំពុងមកខិតជិតជាមួយបទដ្ឋានរួមរបស់អន្តរជាតិ។         គណៈចាត់តាំងទទួលបានការលើកមតិចំនួន៨៨ពីបណ្ដាប្រទេសក្នុង ដំបន់។ បណ្ដាឯកសារត្រូវបានវាយតំលៃយ៉ាងហ្មត់ចត់និងយុត្តិធម៍ដោយ ក្រុមប្រឹក្សាជ្រើសរើស​រួមមានបណ្ដាអ្នកជំនាញការមានបទពិសោធន៍ជា ច្រើនក្នុងវិស័យបច្ចេកវិជ្ជា​ព័ត៌មាន។ បេក្ខជនចំនួន១៦នាក់ឆ្នើមបំផុតត្រូវបាន ក្រុមប្រឹក្សាជ្រើសរើសដើម្បី​ប្រគល់គិត្តិនាម​ថ្នាក់ដឹកនាំបច្ចេកវិជ្ជាព័ត៌មានគំរូ អាស៊ានឆ្នាំ២០១២។ លោក Chim Taniyawasdikul អ្នក​ពិគ្រោះ​ពិសេសអំពី ប្រព្រ័ន្ធទូទាត់និងបច្ចេកវិជ្ជាប័ត៌មានរបស់​ទេសាភិបាល​ធនាគារ​ជាតិ​ថៃ CIO ម្នាក់ក្នុងចំណោម CIO ចំនួន១៦នាក់ដណ្ដើម​បាន​រង្វាន់​លើកនេះបានឲ្យដឹង ថា៖         “នាបច្ចុប្បន្នយើងកំពុងខំប្រឹងប្រែងរួមដៃដើម្បីកសាងសហគមន៍សេដ្ឋកិច្ច​ អាស៊ាន​នាឆ្នាំ២០១៥ ក្នុងពេលសហគមន៍សេដ្ឋកិច្ចអាស៊ានបានបង្កើត យើង នឹង​មានផ្នែក​ហិរញ្ញវត្ថុ​ធនាគាររួមមួយក្នុងដំបន់ សំណូមពរត្រូវមានកំរិត ប្រើប្រាស់​បច្ចេកវិជ្ជាព័ត៌មាន​ប្រហាក់ប្រហែលគ្នារវាងបណ្ដាប្រទេសក្នុងដំបន់។ យើងអាច​មានភាសាផ្សេងគ្នា វប្បធម៍​ផ្សេងគ្នា ប៉ុន្តែគ្មានការខុសប្លែកអំពីភាសា​ បច្ចេវិជ្ជា​ព័ត៌មាន ដូច្នេះយើងត្រូវ​នាំចេញ​បទដ្ឋានរួមដើម្បីរួមគ្នាប្រើប្រាស់។”         នាបច្ចុប្បន្ន ការអភិវឌ្ឍន៍យ៉ាងខ្លាំងក្លារបស់បច្ចេកវិជ្ជាព័ត៌មានធ្វ់ឲ្យតួនាទី ​របស់​បណ្ដា CIO ក៏បានលើកកំរិតឡើងកំពស់ថ្មី។ ដូច្នេះការរៀបចំរង្វាន់​ថ្នាក់ ដឹក​នាំ បច្ចេកវិជ្ជា​ព័ត៌មានអាស៊ានជាប្រចាំឆ្នាំមិនត្រឹមតែសំដៅស្វែងរកនិង លើកដំកើងបណ្ដា CIO ឆ្នើមប៉ុណ្ណោះទេ ថែមទាំងរួមចំណែកផ្លាស់ប្តូរ លើក កំពស់ការ​យល់ដឹង​របស់សង្គម អំពីតួនាទីរបស់ CIO នាំមកឱកាសអភិវឌ្ឍន៍ សំរាប់​ CIO ក៏ដូចជាឲ្យ​អង្គភាព​អាជីវកម្ម​អង្គការ​ទៀតផង៕