VOV WorldVOV World
រួមគ្នា​ថែរក្សានិងរីកសាយភាយសេចក្តីស្រឡាញ់ចំពោះភាសាវៀតណាមនៅប្រទេសឡាវ
05/04/2026 07:44
[VOVWORLD] - ដើម្បីចូលរួមចំណែកក្នុងការ​ថែរក្សា និងរីកសាយភាយសេចក្តីស្រឡាញ់ចំពោះភាសាវៀតណាមនៅប្រទេសឡាវ វត្ត Phat Tich ក្នុងទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ បានបើកវគ្គសិក្សាទីបីសម្រាប់សិស្សានុសិស្ស ចាប់ពីកុមារតូចៗ - កូនចៅអាណិកជនវៀតណាម - រហូតដល់​យុវជន​ឡាវ។ តាម​រយៈ​មេរៀន​នីមួយៗ ភាសាវៀតណាមបានរីករាលដាល និងចាក់ឫសនៅកណ្តាលរដ្ឋធានីវៀងចន្ទន៍។
រួមគ្នា​ថែរក្សានិងរីកសាយភាយសេចក្តីស្រឡាញ់ចំពោះភាសាវៀតណាមនៅប្រទេសឡាវ
3a7d0d46-dc72-4a32-a190-53fef1956f4e.jpg ថ្នាក់រៀនភាសាវៀតណាមនៅវត្ត Phat Tich។ រូបថត៖ VOV នៅក្នុងបន្ទប់មួយនៅ​វត្ត Phat Tich សិស្សជាង ២០ នាក់មកពីថ្នាក់រៀន​ភាសាវៀតណាមមូលដ្ឋាន និងភាសាវៀតណាម​កម្រិតខ្ពស់ កំពុងស្តាប់ការបង្រៀនដោយយកចិត្តទុកដាក់។ នេះគឺជាវគ្គសិក្សាភាសាវៀតណាមដោយឥតគិតថ្លៃសម្រាប់កុមារវៀតណាមនៅប្រទេសឡាវ និងប្រជាជនឡាវដែលចូលចិត្តរៀនភាសាវៀតណាម។ ថ្នាក់មូលដ្ឋានផ្តោតលើជំនាញស្តាប់ និយាយ អាន និងសរសេរ ដើម្បីជួយសិស្សអាចទាក់ទងជាភាសាវៀតណាមបាន​។ ថ្នាក់កម្រិតខ្ពស់​បាន​ពង្រីកចំណេះដឹងអំពីវប្បធម៌ និងប្រវត្តិសាស្ត្រវៀតណាម និងសម្រាប់សិស្សដែលបានបញ្ចប់ថ្នាក់មូលដ្ឋាន។ សិក្ខាកាមម្នាក់ៗប្រកប​មុខ​របរ​ផ្សេងគ្នា និងមានអាយុផ្សេងៗគ្នា ប៉ុន្តែពួកគេទាំងអស់គ្នាបាន​ចែករំលែក​ចំណង់ចំណូលចិត្តក្នុងការរៀនភាសាវៀតណាម និងបំណងប្រាថ្នាចង់សិក្សាបន្ថែម​អំពីវប្បធម៌វៀតណាម។ ទោះបីជាទើបបានបញ្ចប់វគ្គសិក្សាភាសាវៀតណាមជាមូលដ្ឋានក៏ដោយ អ្នកស្រី NokPhalin Inthaluxeay (ណុកផាលីន អ៊ីនថាលឿសៃ) ដែលកំពុងធ្វើការនៅធនាគារសហប្រតិបត្តិការឡាវ-វៀតណាម មានទំនុក​ចិត្តយ៉ាងខ្លាំងក្នុងការប្រើប្រាស់ភាសាវៀតណាមក្នុងការងារប្រចាំថ្ងៃ។ នាងកំពុងចូលរួមវគ្គសិក្សាកម្រិតខ្ពស់ ដើម្បីអាច​ទាក់ទងកាន់​តែ​ប្រសើរ​ឡើង ជាមួយអតិថិជនវៀតណាមនៅប្រទេសឡាវ​​។ អ្នកស្រី NokPhalin បានចែករំលែកថា៖
TAG
VOV/VOVWORLD/ភាសាវៀតណាម/ឡាវ/ការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន

More