VOV WorldVOV World
៥០ ឆ្នាំនៃទំនាក់ទំនងវៀតណាម-ហ្វីលីពីន៖ បើក​ចេញ​សន្ទុះថ្មី ​លើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រ
12/04/2026 05:36
[VOVWORLD] - ឆ្នាំ២០២៦ ត្រូវបានចាត់ទុកជាឆ្នាំដែលមាន​​ខ្លឹមសារសំខាន់ៗជាច្រើននៅក្នុងទំនាក់ទំនងវៀតណាម-ហ្វីលីពីន ដោយចំណុចលេចធ្លោគឺខួបលើកទី៥០ ទិវាការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ (១៩៧៦-២០២៦)។
៥០ ឆ្នាំនៃទំនាក់ទំនងវៀតណាម-ហ្វីលីពីន៖ បើក​ចេញ​សន្ទុះថ្មី ​លើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រ
លើសពីនេះ ភាគីទាំងពីរនឹងបន្ត​រួមដំណើរ និងសម្របសម្រួលគ្នាប្រកបដោយប្រសិទ្ធភាពក្នុងបរិបទដែលប្រទេសហ្វីលីពីនកាន់តំណែងជាប្រធានអាស៊ាន និងវៀតណាមចាប់ផ្តើមអនុវត្តគោលនយោបាយការបរទេសក្នុងស្មារតី និងទិសដៅថ្មី​បន្ទាប់ពី​មហាសន្និបាត​លើកទី១៤ នៃបក្សកុម្មុយនិស្តវៀតណាម។ ក្នុងឱកាសនេះ អ្នកយកព័ត៌មាននៃវិទ្យុវៀតណាមទទួលបន្ទុកតំបន់អាស៊ានបានធ្វើបទសម្ភាសន៍ជាមួយលោក ឡៃ ថៃ ប៊ិញ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅ​ហ្វីលីពីន អំពីសសរស្តម្ភសំខាន់នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។ 52d94fdf-b7d7-43e6-a34f-a7d264bfcc96.jpg ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅហ្វីលីពីន លោក ឡៃ ថៃ ប៊ិញ ។​ រូបថត៖ VOV យោងតាមឯកអគ្គរដ្ឋទូត ឡៃ ថៃ ប៊ិញ រយៈពេល ៥០ ឆ្នាំចាប់តាំងពីវៀតណាម និងហ្វីលីពីនបានបង្កើតទំនាក់ទំនងការទូតឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីភាពចាស់ទុំ និងស៊ីជម្រៅនៃទំនាក់ទំនងទ្វេភាគី។ ពី​​មូលដ្ឋាន​នៃ​កិច្ច​សហប្រតិបត្តិការដំបូង ប្រទេស​ទាំង​ពីរ​បាន​បង្កើត​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​ជា​បន្តបន្ទាប់ ដោយ​ពង្រីក​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ជាច្រើន។ កិច្ច​សហប្រតិបត្តិការ​នយោបាយ និង​ការទូត​នៅ​តែ​ជា​សសរស្តម្ភ​ដ៏​សំខាន់ ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ទំនុកចិត្ត​នយោបាយ ការ​ផ្លាស់ប្តូរ​កម្រិត​ខ្ពស់ និង​ការ​សម្របសម្រួល​យ៉ាង​ជិតស្និទ្ធ​នៅ​ក្នុង​វេទិកា​តំបន់ និង​អន្តរជាតិ។ កិច្ច​សហប្រតិបត្តិការ​លើវិស័យ​សមុទ្រ សន្តិសុខ និង​ការពារជាតិ​ត្រូវ​បាន​សង្កត់ធ្ងន់​កាន់តែ​ខ្លាំង​ឡើង ដែល​ឆ្លុះបញ្ចាំង​ពី​ផលប្រយោជន៍​រួម​របស់​ប្រទេស​ជាប់​ឆ្នេរសមុទ្រ​ទាំង​ពីរ។ ភាគី​ទាំង​ពីរ​នឹង​បង្កើន​ការ​សម្របសម្រួលគ្នា​​ក្នុង​ការ​ធានា​សន្តិសុខ និង​សុវត្ថិភាព​សមុទ្រ ការ​អនុវត្ត​ច្បាប់​សមុទ្រ ការ​ទប់ស្កាត់និង​គ្រប់គ្រង​ឧប្បត្តិហេតុ​នៅលើ​​សមុទ្រ។ ពាណិជ្ជកម្ម​ទ្វេភាគី​ត្រូវបាន​​ពង្រីកដោយឥតឈប់ឈរ ហើយ​​កំពុងឆ្ពោះទៅ​រក​គោលដៅ ១០ ពាន់​លាន​ដុល្លារ​អាមេរិក ក្នុង​នោះ វៀតណាម​ដើរតួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ធានា​ប្រភព​ផ្គត់ផ្គង់​អង្ករ​ប្រកប​ដោយ​ស្ថិរភាព​សម្រាប់​ហ្វីលីពីន។ ទន្ទឹមនឹងនោះ កិច្ច​សហប្រតិបត្តិការ​វិនិយោគ​ទ្វេភាគី​បាន​កត់ត្រា​ការ​អភិវឌ្ឍ​ថ្មីៗ ជាពិសេស​ក្នុង​វិស័យ​អាកាសចរណ៍ ផលិតកម្ម បច្ចេកវិទ្យា​ព័ត៌មាន ថាមពល និង​សេវាកម្ម។ នៅ​ឆ្នាំ ២០២៥ ​វៀតណាម​បាន​វិនិយោគ​ជាង ៩០ លាន​ដុល្លារ​អាមេរិក​នៅ​​ប្រទេស​ហ្វីលីពីន ខណៈ​ដែល​ប្រទេស​ហ្វីលីពីន​បាន​វិនិយោគ​ជាង ២០០ លាន​ដុល្លារ​អាមេរិក​ចូល​​វៀតណាម។ ក្នុងបរិបទនៃការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជនត្រូវបាន​យក​ចិត្ត​ទុក​ដាក់កាន់​តែ​ខ្លាំង កិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ វប្បធម៌ និងការអប់រំរវាងវៀតណាម និងហ្វីលីពីនបានបង្ហាញពីវឌ្ឍនភាពគួរឱ្យកត់សម្គាល់។ ការពង្រីកជើងហោះហើរត្រង់ និងសកម្មភាពផ្លាស់ប្តូរវប្បធម៌ បានរួមចំណែកធ្វើ​ឲ្យ​ស៊ីជម្រៅថែម​ទៀត​នូវការយល់ដឹងគ្នា​ទៅ​វិញ​ទៅម​ក និងចំណងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរ ដោយបង្កើតមូលដ្ឋានសង្គម​ដ៏រឹងមាំសម្រាប់ទំនាក់ទំនងទ្វេភាគី​។ ឯកអគ្គរដ្ឋទូត ឡៃ ថៃ ប៊ិញ បានវាយតម្លៃថា៖ 
TAG
VOV/VOVWORLD/ទំនាក់ទំនងការទូត/វៀតណាម/ហ្វីលីពីន/​សន្ទុះថ្មី/ភាពជាដៃគូយុទ្ធសាស្ត្រ

More