វៀតណាមនិងឥណ្ឌូនេស៊ីខំប្រឹងប្រែងបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច
11/04/2013 07:03
(VOV World)_កិច្ចសហប្រតិបត្តការខាងសេដ្ឋកិច្ចជានិច្ចកាល ជាបញ្ហាមួយដែលទទួលបានការយកចិត្តទុកដាក់ពិសេសពី ថ្នាក់ដឹកនាំវៀតណាមនិងឥណ្ឌូនេស៊ី។ រដ្ឋាភិបាលនៃប្រទេស ទាំងពីរ បានបញ្ជាណែនាំ នាំទំនាក់ទំនងនៃប្រទេសទាំងពីរ ឡើងកំពស់ថ្មី ឆ្ពោះទៅទំនាក់ទំនងសហប្រតិបត្តិការដៃគូយុទ្ធសាស្ត្រ។

(VOV World)_កិច្ចសហប្រតិបត្តការខាងសេដ្ឋកិច្ចជានិច្ចកាល ជាបញ្ហាមួយដែល ទទួល បានការយកចិត្តទុកដាក់ពិសេសពីថ្នាក់ដឹកនាំវៀតណាមនិងឥណ្ឌូនេស៊ី។ រដ្ឋា ភិបាលនៃប្រទេសទាំងពីរ បានបញ្ជាណែនាំ នាំទំនាក់ទំនងនៃប្រទេសទាំងពីរឡើងកំ ពស់ថ្មី ឆ្ពោះទៅទំនាក់ទំនងសហប្រតិបត្តិការដៃគូយុទ្ធសាស្ត្រ។ អនុវត្តការបញ្ជាណែ នាំនោះ ប្រទេសទាំងពីរបានដំណើការសកម្មភាពពន្លឿនវិនិយោគ ពាណិជ្ជកម្ម ជំរុញ កិច្ចសហប្រតិបត្តិការរវាងអង្គភាពអាជីវកម្មនៃប្រទេសទាំងពីរ។ វៀតណាមនិងឥណ្ឌូនេស៊ីខំប្រឹងប្រែងបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច(internet) ក្នុងរយះពេលប៉ុន្មានឆ្នាំកន្លងទៅ ទំនាក់ទំនងសហប្រតិបត្តិការសេដ្ឋកិច្ចរវាង ឥណ្ឌូនេស៊ី និងវៀតណាម ជានិច្ចកាលត្រូវបានកែលំអរ។ វៀតណាមជាទីផ្សារធំ ដោយ មានចំនួនប្រជាជនជាង៨៧លាននាក់និងមានតម្រូវការទិញជាច្រើន ភូមិសា ស្ត្រជិតស្និទ្ធិ…។ល។ ក្នុងពេលនោះ ឥណ្ឌូនេស៊ី មានតម្រូវការជាច្រើន អំពីបណ្ដា មុខ ទំនិញដូចជា÷អង្ករ ដែកថែប សំលៀកបំពាក់…ជាដើមរបស់វៀតណាម។ ក្នុង នោះ រដ្ឋាភិបាលវៀតណាម បានអនុវត្តវិធានការជាច្រើនដើម្បីបង្កលក្ខណះងាយ ស្រួលសំរាប់អង្គភាពអាជីវកម្មបរទេសនានា ចូលមកវិនិយោគនៅវៀតណាម។ នេះ គឺជាបណ្ដាមូលហេតុដើម្បីទាក់ទាញបណ្ដាអង្គភាពអាជីវកម្មឥណ្ឌូនេស៊ីមកដល់វៀត ណាម។ ប្រការនេះត្រូវបានលោក Pham Quang Thinh -អនុប្រធានគណះកម្មាធិការទំនាក់ទំនងអន្តរជាតិនៃសភាឧស្សហកម្មនិងពាណិជ្ជកម្មវៀតណាម (VCCI) បាន អះអាង នៅវេទិកាពាណិជ្ជកម្មនិងវិនិយោគ ឥណ្ឌូនេស៊ី-វៀតណាម ដែលទើបនឹង បាន ប្រព្រឹត្តទៅនាដើមខែមេសាកន្លងទៅនៅទីក្រុងហាណូយ÷ រី៝ឯខ្លួនវិញ ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំនៅវៀតណាម លោក Mayerfas បានអោយដឹងថា÷ ក្នុងរយះពេល២ឆ្នាំកន្លងទៅ អង្គភាពអាជីវកម្មឥណ្ឌូនេស៊ី ជា ច្រើនបានសកម្មស្វែងយល់យថាទស្សន៍សហប្រតិបត្តិការនិង ចុះហត្ថលេខាលើ កិច្ចព្រម ព្រៀងសហប្រតិបត្តិការជាច្រើន ជាមួយបណ្ដាអង្គភាពអាជីវកម្មវៀត ណាម។ លោកបានថ្លែងថា÷ “ នាពេលថ្មីៗនេះ សម្ព័ន្ធក្រុមហ៊ុនស៊ីម៉ង់Gresik បានចុះហត្ថលេខាលើកិច្ច សហប្រតិបត្តិការជាមួយក្រុមហ៊ុនស៊ីមង់ថាំងឡង់របស់វៀតណាម។ នេះគឺជា សម្ព័ន្ធ ក្រុមហ៊ុនរដ្ឋដើមដំបូងរបស់ឥណ្ឌូនេស៊ីមកធ្វើអាជីវកម្មនៅវៀតណាម។ ខ្ញុំអាចអះអាងបានថា÷វៀតណាមជាទីមកដល់ដើមដំបូងចំពោះអង្គភាព អាជីវ កម្មរដ្ឋឥណ្ឌូនេស៊ី។ ” លោក Johan Samudra ដំណាង សម្ព័ន្ធក្រុមហ៊ុនស៊ីម៉ង់Gresik ប្រចាំនៅវៀត ណាម និងជានាយកក្រុមហ៊ុនស៊ីម៉ង់ថាំងឡង់របស់វៀតណាម បានអោយដឹងថា÷ “ វៀតណាមមានប្រភពវត្ថុធាតុដើមដ៏សម្បូរ គុណភាពល្អ និងឆ្លើយតបបណ្ដាបទដ្ឋានជាតិនិងអន្តរជាតិ។ ខ្ញុំឃើញថា នាបច្ចុប្បន្ន ផ្នែកឧស្សាហកម្មស៊ី ម៉ង់វៀតណាមបានឈានចូលដំណាក់កាលទទួលផលចំណេញ។ បរិមាណស៊ី ម៉ង់ នៅវៀតណាមទទួលបាន ៧០លានតោន។ ក្នុងពេលនោះ រួមជាមួយការអភិ វឌ្ឍន៍ សេដ្ឋកិច្ច តម្រូវការអំពីស៊ីម៉ង់នៅឥណ្ឌូនេស៊ី កាន់តែកើនឡើងពីមួយថ្ងៃទៅ មួយថ្ងៃ និងខ្ញុំសង្ឃឹមថា÷កិច្ចសហប្រតិបត្តិការនេះនឹងជួយដោះស្រាយតម្រូវការ អំពី ស៊ីម៉ង់របស់ឥណ្ឌូនេស៊ី។” នាបច្ចុប្បន្ន មានអង្គភាពអាជីវកម្មឥណ្ឌូនេស៊ីចំនួន៣៥អង្គភាពធ្វើអាជីវកម្ម នៅវៀតណាម។ ប្រការគួរអោយយកចិត្តទុកដាក់នោះគឺ បរិមាណអង្គភាពអាជីវ កម្ម ឥណ្ឌូនេស៊ីមកធ្វើអាជីវកម្មនៅវៀតណាមបានកើនឡើងជាង ៤០% ក្នុងរយះ ពេល៩ខែកន្លងទៅ ( គិតពីខែមិថុនា ឆ្នាំ២០១២មក)។ នេះគឺជាតួរលេខគួរអោយ កត់សម្គាល់ បង្ហាញសក្ដានុភាព និងកម្លាំងទាក់ទាញយ៉ាងខ្លាំងក្លារបស់ទីផ្សារវៀត ណាម ចំពោះដៃគូឥណ្ឌូនេស៊ីផ្សេងៗ។ និងតាមការវាយតំលៃរបស់ លោក Mayerfas ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំនៅវៀតណាម ថា÷ វៀតណាមជាទីមកដល់វិនិយោគ ធំ បំផុររបស់ឥណ្ឌូនេស៊ីលើទូទាំងពិភពលោក។ រីឯខ្លួនវិញ វៀតណាមកំពុងមានគំរោងការណ៍វិនិយោគចំនួន៧គំរោងនៅឥណ្ឌូ នេស៊ី ជាមួយទុនសរុបចំនួន ១០៦,៧ លានដុល្លារអាមេរិក ប្រមូលផ្តុំទៅលើបណ្ដា គំ រោងការណ៍ធ្វើអាជីវកម្មប្រេងឧស្ម័ន្ធ ទូរគមនាគមន៍…ល។ រដ្ឋាភិបាលឥណ្ឌូនេស៊ីជានិច្ចកាលបង្កលក្ខណះសំរាប់អង្គភាពអាជីវកម្មវៀត ណាមវិនិយោគ ចូលមកឥណ្ឌូនេស៊ី។ នេះគឺជាការអះអាងរបស់ លោក Achmand Kurniadi អនុប្រធានគណះកម្មាធិការសហប្រតិបត្តិការវិនិយោគឥណ្ឌូនេស៊ី (BKBM) នៅ ខាងក្រៅវេទិកាពាណិជ្ជកម្មនិងវិនិយោគឥណ្ឌូនេស៊ី-វៀតណាម÷ “ រដ្ឋាភិបាលឥណ្ឌូនេស៊ីនឹងមានគោលនយោបាយអនុគ្រោះជាច្រើន សំរាប់ បណ្ដាអង្គភាព អាជីវកម្មវៀតណាមវិនិយោគចូលមកឥណ្ឌូនេស៊ី ជាមួយបរិមាណ ពលករ និងទុនជាច្រើន។ ឧទាហរណ៍ ចំពោះហេដ្ឋារចនាសម្ព័ន្ធ យើងខ្ញុំលើកលែង ពន្ធនាំចូល ចំពោះប្រភពទុន គ្រឿងម៉ាស៊ីន និងវត្ថុធាតុដើម ក្នុងរយះពេល២ឆ្នាំ…។ ល។” ក៏តាម លោក Achmand Kurniadi ថា÷រដ្ឋាភិបាលឥណ្ឌូនេស៊ី នឹងជួយឧបត្ថម្ភ អង្គភាព អាជីវកម្មវៀតណាម តភ្ជាប់ជាមួយអង្គភាពអាជីវកម្មឥណ្ឌូនេស៊ី ផ្សព្វ ផ្សាយ ព័ត៍មាន ស្ដីពីបណ្ដាវិស័យមានសក្ដានុភាពរបស់ឥណ្ឌូនេស៊ី បណ្ដាឧត្តម ភាព និងឱកាសអភិវឌ្ឍន៍…។ល។ ដើម្បីអង្គភាពអាជីវកម្មវៀតណាមនឹងន + ចិត្ត ធ្វើអាជីវកម្មនៅឥណ្ឌូនេស៊ី។ ជាមួយការជួយឧបត្ថម្ភ និងបង្កលក្ខណះរបស់រដ្ឋាភិបាលនៃប្រទេសទាំងពីរ នោះ អង្គភាពអាជីវកម្មនៃភាគីទាំង២នឹងមានឱកាសសហប្រតិបត្តិការបើកទូលាយ សកម្មភាពធ្វើអាជីវកម្ម នៅទីផ្សាររបស់គ្នា។ តាមនោះ រួមចំណែកលើកកំពស់ទំ នាក់ទំនងសហប្រតិបត្តិការទ្វេភាគីវៀតណាម-ឥណ្ឌូនេស៊ី ឡើងកំរិតថ្មី៕
Related








