វៀតណាមបានត្រៀមខ្លួនជាស្រេចឲ្យសហគមន៍អាស៊ាន។
09/08/2012 05:16
Vovworld – យើងអាចនិយាយបានថា៖វៀតណាមបាន ត្រៀមខ្លួនជាស្រេចឲ្យសហគមន៍អាស៊ាន។នេះជាការ អះអាងរបស់លោក Nguyen Tien Minh ប្រធាន នាយកដ្ឋានអាស៊ានក្រសួងការបរទេសវៀតណាមក្នុង ការជួបប្រាស្រ័យជាមួយបណ្តាអ្នកកាសែតថៃនៅ ហាណូយនាពេលថ្មីៗនេះ។ក្នុងនាទីដំបូលអាស៊ានសប្តាហ៏នេះសូមអញ្ចើញលោកអ្នកនាងតាមដានស្តាប់ ខ្លឹមសារការឆ្លើយតបនឹងបទសម្ភាស សារព័ត៍មានថៃរ បស់លោក Nguyen Tien Minh អំពីការត្រៀមខ្លួនជាស្រេចរបស់វៀតណាមឆ្ពោះទៅគោលដៅសំខាន់នេះ។

វៀតណាមបានត្រៀមខ្លួនជាស្រេចឲ្យសហគមន៍អាស៊ាន។ Vovworld – វៀតណាមយកចិត្តទុកដាក់ជាពិសេសដល់តួនាទីរបស់ អាស៊ាននឹងខិតខំដើម្បីក្លាយទៅជាសមាជិកសកម្ម១របស់អាស៊ានជានិច្ច។ ក្រោយពីធម្មនុញ្ញអាស៊ានបានបង្កើត វៀតណាមជាប្រទេស១ក្នុងចំណោម ប្រទេសដំបូងដែលផ្តល់សច្ចាប័នដល់ធម្មនុញ្ញអាស៊ាននឹងសកម្មអនុវត្ត។ វៀតណាមក៏បង្កើតយ៉ាងឆាប់ក្បាលម៉ាស៊ីនធ្វើសកម្មភាពតាមសរសរទ្រូង ចំនួន៣របស់សហគមន៍អាស៊ានដើម្បីបំពេញបណ្តាភារកិច្ចដែរ។លោក Nguyen Tien Minhបានឲ្យដឹងថា៖ “ជាក់ស្តែងគឺនាយករដ្ឋមន្រ្តីបានចេញសេចក្តីសំរេចដែលក្នុងនោះកំណត់ ថាក្រសួងការបរទេសទទួលបន្ទុកបញ្ហាសំខាន់ក្នុងសរសរនយោបាយ សន្តិសុខ។ ក្រសួងឧស្សាហ-ពាណិជ្ជកម្មទទួលបន្ទុកបញ្ហាសំខាន់ក្នុង សរសរសេដ្ឋកិច្ច។និងក្រសួងការងារយុទ្ឋជនពិការនិងសង្គមកិច្ចទទួលបន្ទុក បញ្ហាសំខាន់ក្នុងសរសរវប្បធម៏សង្គមរបស់អាស៊ាន“។ ក្រៅពីបណ្តាកិច្ចការនោះ វៀតណាមបានយកចិត្តទុកដាក់ជាពិសេសដល់ ការលើកកំពស់ការយល់ដឹងរបស់ប្រជាជនអំពីអាស៊ានទៀតផង។នាបច្ចុប្បន្ននេះ វៀតណាមជំរុញខ្លាំងការផ្សព្វផ្សាយអំពីអាស៊ានលើមធ្យោបាយឃោសនា មហាជន។បណ្តាមធ្យោបាយឃោសនាមហាជនជាផ្នែក១ក្នុងជីវភាពរស់នៅ របស់ប្រជាជន។យើងខ្ញុំវាយតំលៃខ្ពស់ការជួយឧបត្ថម្ភនៃសារព័ត៏មានក្នុងការ ការផ្សព្វផ្សាយអំពីអាស៊ាន។ “ការផ្សព្វផ្សាយក្នុងប្រជាជនជាដំណើរ១ត្រូវបានអនុវត្តដ៍យូអង្វែង។បានជាជនគ្រប់រូបសុទ្ឋតែបានយល់ពីតួនាទីដ៏សំខាន់របស់អាស៊ានចំពោះប្រទេស ជាតិ។តាមការបូកសរុបរបស់យើងខ្ញុំថា រហូតមកដល់ពេលនេះបណ្តាកម្មវិធី ទាក់ទិនដល់អាស៊ានដែលយើងខ្ញុំបំផុសឡើងទទួលបានការជួយជ្រោមជ្រែង យ៉ាងសកម្មពីមហាជន។ឧទាហណ៍ដូចជាកម្មវិធីដើរថ្មើជើងដើម្បីសន្តិភាព កម្មវិធីប្រឡងគូរគំនូរអំពីអាស៊ាន។ល។“ លោក Nguyen Tien Minh បានគូសបញ្ជាក់ថា តាមរយះការចូលរួមរបស់ប្រជាជនក្នុងសកម្មភាពទាក់ទិនដល់អាស៊ាន វៀតណាមចង់អះអាងថាកិច្ចការបរទេសជានិច្ចកាលជាកាណាល់សំខាន់១ក្នុងបណ្តាគោលដៅកសាងសហគមន៍ អាស៊ាន។ “យើងខ្ញុំនឹងជំរុញខ្លាំងការផ្សព្វផ្សាយអំពីអាស៊ានក្នុងប្រជាជន ពិសេសគឺឆ្នាំ នេះជាឆ្នាំរំលឹកខួបលើកទី៤៥នៃការបង្កើតអាស៊ាន។ខ្ញុំរំពឹងគិតថា៖ការផ្សព្វផ្សាយ អំពីអាស៊ានក្នុងឆ្នាំ២០១៤គឺសំខាន់ណាស់ពីព្រោះនេះជាឆ្នាំមុនឆ្នាំបង្កើតសហគម អាស៊ាន។” ស្តីអំពីការត្រៀមរៀបចំរបស់វៀតណាមក្នុងការសម្របសម្រួលបណ្តាបញ្ហាខុសប្លែកគ្នារវាងបណ្តាប្រទេស លោកNguyen Tien Minhបានឲ្យដឹងថា៖លើស្មារតី រួម វៀតណាមបានត្រៀមខ្លួនជាស្រេចឲ្យសមាហរណ្ណកម្ម។នឹងពេលដែលបាន ក្លាយទៅជាសហគម១ វៀតណាមត្រូវកែសម្រួលបញ្ហាជាច្រើន។វៀតណាមនឹង ខិតខំកែសម្រួលនឹងត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការជាមួមបណ្តាប្រទេសដើម្បីបង្កឲ្យមានការសម្របសម្រួលក្នុងអាស៊ាន។ រដ្ឋាភិបាលវៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងដល់តួនាទីរបស់អាស៊ាន។ អាស៊ានក៏ជាបញ្ហាសំខាន់ក្នុងគោលនយោបាយកិច្ចការបរទេសរបស់វៀតណាម ដែរ។ដោយហេតុនេះវៀតណាមប្តេជ្ញាចិត្តរួមជាមួយបណ្តាប្រទេសអាស៊ានកសាងសហគមអាស៊ាននាឆ្នាំ២០១៥ប្រកបដោយជោគជ័យ។វៀតណាមកំពុងសកម្ម ធ្វើសកម្មភាពដើម្បីគោលដៅនេះ៕
Related








