ច្រៀងនិទានវីរកថា ផ្នែកវប្បធម៍វិសេសវិសាលរបស់ Tay Nguyen
05/10/2012 08:50
VOV-Tay Nguyen ដំបន់ដីខ្ពង់រាបភាគកណ្ដាលវៀត ណាម ជាកន្លែងដែលមានបណ្ដាព្រៃចាស់ ជាកន្លែង រស់នៅរបស់ប្រជាជនបណ្ដាជនជាតិដូចជា M’nong, E De, Ba Na, Ja Rai ជាដើមមានជីវភាពស្មារតីដ៏សម្បូរ បែប។ នេះជាដំបន់ដីជានិច្ចកាលផ្ទុកដោយប្រការ ពិសេសជាច្រើន នៅទីនេះមិនត្រឹមតែមានបរិយាកាសវប្បធម៍គងឃ្មោះ ពិធីចាក់ក្របីប៉ុណ្ណោះទេថែមទាំងជាស្រុកកំណើតរបស់បណ្ដាវីរកថាត្រូវបានរក្សាតពីមាត់មួយទៅមាត់មួយពីជំនាន់នេះទៅជំនាន់ក្រោយៗទៀតផង នោះគឺវីរកថា Tay Nguyen។

VOV-ក្នុងប្រវត្តិសាស្ត្រអក្សរសាស្ត្រមនុស្សលោកបានប្រារព្ធបណ្ដាវីរកថាត្រូវ បានកត់ទុកដូចជាវីរកថា Iliade, Odyssee (របស់ក្រិក) រឺវីរកថា Mahabrahata. Ramayana (របស់ឥណ្ឌា)។ បណ្ដាវណ្ណកម្មនេះត្រូវបានសម្ដែងតាមរយៈបទ ចម្រៀងរឺកំណាព្យ។ មុននេះ៧០ឆ្នាំ អ្នកវិទូបារាំងមួយចំនួនបានរកឃើញ ស្រាវជ្រាវនិងប្រកាសវីរកថា Dam San របស់ជនជាតិ E De នៅ Tay Nguyen។ ក្រោយនេះយើងបានស្រាវជ្រាវបានវីរកថារបស់ជនជាតិ Ba Na, Ja Rai, M’nong។ វីរកថា Tay Nguyen ជាឃ្លាំងដ៏សម្បូរ ជាសៀវភៅប្រវត្តិសាស្ត្រកត់ត្រាតាមលំដាប់ ឆ្នាំអំពីដំណើរការបង្កើតនិងអភិវឌ្ឍន៍របស់ប្រវត្តិសាស្ត្រសង្គមសហគមន៍បណ្ដា ជនជាតិ Tay Nguyen។ ក្នុងនោះមានបណ្ដាវីរកថាល្បីឈ្មោះដូចជា Dam San, Khinh Du របស់ជនជាតិ E De វីរកថា Dam Noi, Xing Chion, Xing Cho Nhiep របស់ជនជាតិ Ba Na ជាដើម។ ខ្លឹមសាររបស់វីរកថា Tay Nguyen សុទ្ធតែស្ដីអំពី ស្នាដៃរបស់បណ្ដាវីរជនមានគុណបំណាចការពារនិងរក្សាភាពសុខសាន្តត្រាណ របស់ភូមិឃុំ ប្រឆាំងនឹងកំលាំងខ្មៅងងឹត។ តាមរយៈការនិទានរបស់អ្នកសម្ដែង គេបានឃើញនូវអត្តសញ្ញាណវប្បធម៍របស់បណ្ដាជនជាតិ Tay Nguyen។ ច្រៀងនិទានវីរកថា ផ្នែកវប្បធម៍វិសេសវិសាលរបស់ Tay Nguyen បរិយាកាសសម្ដែងរបស់វីរកថា Tay Nguyen ដ៏ពហុបែប។ បណ្ដាសិល្បករបានច្រៀងនិទានវីរកថាក្នុងឱកាសពិធីបុណ្យរឺពេលភូមិឃុំមានព្រឹត្តិការពិសេស។ នៅក្បែរចង្ក្រានបណ្ដាសិល្បករបាននិទានអំពីបណ្ដារឿងដែលឈានចូល ប្រវត្តិសាស្ត្រ។ ជាមួយរបៀបនិទានដូច្នេះសិល្បករអាចអង្គុយរឺគេងរៀងរាល់រាត្រី ច្រៀងនិទាន ប៉ុន្តែសំខាន់បំផុតគឺបរិយាកាសច្រៀងនិទានវីរកថាត្រូវគោរពនិងអ្នក ស្ដាប់ត្រូវស្ងប់ស្ងាត់។ ដោយសារបរិយាកាសនោះបានបង្កឲ្យផ្នែកព្រលឹងដ៏រស់ រវើសឲ្យវីរកថា Tay Nguyen។ វីរកថាត្រូវបានរក្សាតពីមាត់មួយទៅមាត់មួយពីជំនាន់នេះទៅជំនាន់ក្រោយៗទៀតផង នោះគឺវីរកថា Tay Nguyen។ វីរកថា Tay Nguyen ស្ថិតស្ថេរដោយរបៀបនិទានម៉ាត់និងភាគច្រើនមានប្រភព ដើមប្រជាប្រិយ បណ្ដាវណ្ណកម្មត្រូវបាននិទានក្នុងប៉ុន្មានរាត្រី ប៉ុន្តែក៏មានវណ្ណកម្មត្រូវនិទានពី៤ដល់៥ថ្ងៃ ផ្អែកលើការស្រមើស្រមៃស្ថានភាពរបស់ សិល្បករ។ ជួលកាលក្នុងពេលនិទាន សិល្បករអាចនឹងផ្សាភ្ជាប់បណ្ដាកត្តា ច្រៀង និទាន សន្ទនានិងធ្វើកាយវិការតាមរបៀបសម្ដែងល្ខោន ដូច្នេះសិល្បករ និទានច្រៀងវីរកថាជាទ្រពសម្បត្តិដ៏ថ្លៃថ្លារបស់ប្រជាជាតិ។ ដើម្បីមានចំណាប់ អារម្មណ៍អំពីប្រការនេះយើងនឹងស្ដាប់លោក Y Won អ្នកស្រាវជ្រាវវីរកថាស្ដីអំពី វីរកថា Dam San របស់ជនជាតិ E De។ “វីរកថានិយាយអំពីបង Dam San មានប្រព័ន្ធស្លូតបូត ឧស្សាហ៍ព្យាយាមក្នុង ការងារគ្រួសារ។ ក្នុងវីរកថាស្ងើចសរសើរនាងសដូចជាផ្កា ពេលនាងដើរ បណ្ដាប្រុសៗភូមិខាងកើតត្រូវសំលឹងអើតមើល ប្រុសៗភូមិខាងលិចត្រូវមើល។” ជាមួយបរិមាណដែលត្រូវបានស្រាវជ្រាវឡើងដល់រាប់រយរឿង វីរកថា Tay Nguyen ជាក្រុមពហុឯកសារ ស្ដីអំពីជីវភាពវប្បធម៍ស្មារតីរបស់បណ្ដាជនជាតិ Tay Nguyen នៅវៀតណាម។ ស្ថិតក្នុងគោលដៅកសាងខឿនវប្បធម៍វឌ្ឍនភាព ពោពេញទៅដោយអត្តសញ្ញាណប្រជាជាតិ រដ្ឋវៀតណាមបានមានគោលការណ៍ស្រាវជ្រាវបក់ប្រែនិងឧទ្ទេសនាមវីរកថា Tay Nguyen ជាមួយនឹងបណ្ដាជនជាតិភាតរះនិងជាមួយប្រទេសជាច្រើនលើសកលលោក ក្នុងរយៈពេល១០ឆ្នាំកន្លងមកជាមួយថវិការជាប្រាក់ប្រមាណ២០ពាន់លានដុង ផ្នែកវប្បធម៍បានស្រាវជ្រាវថតសម្លេងបានវីរកថាផ្សេងៗរាប់រយរឿង ទន្ទឹមនឹងនោះបើកថ្នាក់បង្រៀនច្រៀងនិទានវីរកថាជាច្រើនសំរាប់ជំនាន់វ័យក្មេងនាំវីរកថាទៅបង្រៀននៅបណ្ដាសាលាចូលរួមបណ្ដាពិធីមហោស្រពចម្រៀងប្រជាប្រិយ។ ទន្ទឹមនឹងបរិយាកាសគងឃ្មោះ Tay Nguyen ដែលត្រូវបាន UNESCO ទទួលស្គាល់នោះ នាបច្ចុប្បន្នវីរកថា Tay Nguyen កំពុងក្នុងដំណាក់កាលរៀបចំឯកសារស្នើរ UNESCO ទទួលស្គាល់ជាបេតិកភ័ណ្ឌវប្បធម៍អរូបីយ៍និងបញ្ជូនពីមាត់មួយទៅមាត់មួយរបស់មនុស្សលោក៕
Related
More








