ផលិតផលធ្វើពីប្ញស្សីក្នុងជីវភាពរស់នៅរបស់ជនវៀតណាមសព្វថ្ងៃ
21/09/2012 17:00
(VOVworld)-ពីយូរណាស់មកហើយរូបភាពដើមប្ញស្ស៊ី បានផ្សាភ្ជាប់ជាមួយជីវភាពរស់នៅរបស់ប្រជាជនវៀត ណាមដូចជាស្រមោលអន្ទោលតាមប្រាណ។ ក្នុងការ តស៊ូការពារប្រទេសជាតិប្ញស្សីបានក្លាយទៅជាអាវុធ ប្រឆំាងពួក ឈ្លានពាននៅក្នុងជីវភាពសុខសន្តិភាព ប្ញស្សីក្លាយទៅជាប្រដាប់ប្រដាប្រើ

(VOVworld)-ពីយូរណាស់មកហើយ រូបភាពដើមប្ញស្ស៊ីបានផ្សាភ្ជាប់ជាមួយជីវភាព រស់នៅរបស់ប្រជាជនវៀតណាមដូចជាស្រមោលអន្ទោលតាមប្រាណ។ ក្នុងការ តស៊ូការពារប្រទេសជាតិ ប្ញស្សីបានក្លាយទៅជាអាវុធប្រឆំាងពួក ឈ្លានពាននៅ ក្នុងជីវភាពសុខសន្តិភាព ប្ញស្សីក្លាយទៅជាប្រដាប់ប្រដាប្រើប្រាស់ក្នុងគ្រួសារ។ ក្នុងដំណើរការធ្វើសមាហរណកម្មអន្តរជាតិ បណ្តាផលិតផលធ្វើពីប្ញស្សីក្លាយ ទៅជាផលិផល វិចិត្រសិល្បៈដែលទទួលបានការពេញនិយមពីភ្ញៀវបរទេស។ បទសរសេរមានចំណងជើងថា៖ “ផលិតផលប្ញស្សីក្នុងជីវភាពរស់នៅរបស់ជន វៀតណាមនាសព្វថ្ងៃ” របស់To Tuan អ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាម និងឧទ្ទេសនាមជាមួយអស់លោកអ្នកនាង អំពីកម្លំាងរស់ និងសោភ័ណ្ឌភាពល្អ ស្តាតរបស់ប្ញស្សីក្នុងជីវភាពរស់ នៅរបស់ជនវៀតណាមនាសព្វថ្ងៃ។ ដើមប្ញស្សីជាមិត្តជិតស្និទ្ធរបស់ប្រជាជនវៀតណាម (រូបថតៈ Internet) ពីយូរណាស់មកហើយ គុម្ភប្ញស្សីព័ត៌ខៀវស្រងាត់ជានិច្ចកាលធ្វើឲ្យយើង នឹកឃើញអំពីរូបភាពជនបទវៀតណាមសមាញនិងជិតស្និទ្ធ។ គុម្ភប្ញស្សីបាន មានវត្តមានតាមស្ទើតែទាមងអស់របស់ប្រទេសជាតិ និងផ្សារភ្ជាប់ស្មោះស្មគ្រ ត្រង់ជាមួយសហគមន៌បណ្តាជនជាតិវៀតណាម។ ដើមប្ញស្សីបានជ្រាបចូល ក្នុងវប្បធម៌វៀតណាមដូចជារូបភាពសាមញ្ញានិងពោពេញទៅដោយកម្លំាងរស់។ នោះគឺប្រភេទដើមឈើស្វិតស្វាញ មានការធនចំពោះគ្រោះធម្មជាតិ។ តាំងពី មុន រូបភាពដើមប្ញស្សីមានវត្តមានក្នុងរឿងព្រេងអំពីព្រះ Giong ដែលបានប្រើ ដើមប្ញស្សីដើម្បីប្រយុទ្ធជាមួយខ្មាំងសត្រូវរក្សាប្រទេសជាតិ។ រីឯក្នុងជីវភាព រស់នៅប្រចាំថ្ងៃ ប្ញស្សីបានប្រើប្រាស់ក្នុងការលើកផ្ទះនិងធ្វើគ្រឿងប្រើប្រាស់ក្នុង ផ្ទះ។ ប្ញស្សីនិងផលិតផលធ្វើពីប្ញស្សីបាននិងកំពុងជួយភូមិ ស្រុកជាច្រើនរួចផុត ពីភាពកក្រីក្រដោយសារអភិវឌ្ឍន៌ភូមិរបរសិប្បកម្ម និងមានអង្គភាពអាជីវកម្ម មួយចំនួនបាននាំចេញផលិតផលប្ញស្សីនាំមកផលចំណេញរាប់លានដុល្លារ អាមេរិកក្នុង១ឆ្នាំ។ លោក Nguyen Thanh Phong ជនហាណូយ១រូបមានពិនិត្យ ថា៖
Related
More








