រូបភាពរបស់ យុទ្ឋនារី Vo Thi Sauក្នុងដួងចិត្តប្រជាជន Con Dao។
27/07/2012 09:01
“រដូវផ្កា Lekima រីកស្គុះស្គាយ នៅស្រុកកំណើតយើង-ដំបន់ ដីក្រហម។ភូមិឃុំននៅនិយាយដល់កេឈ្មោះរបស់វីរះយុទ្ឋ នារីដែលបានពលីជីវិតដើម្បីជំនាន់ក្រោយ”។បទចម្រៀងនេះ រន្ទឺឡើងក្នុងដួងចិត្តរបស់ជនម្នាក់ៗដែលមកឈាបនដ្ឋាន Hang Duong ស្រុក Con Dao ខែត្រ Ba Ria-Vung Tau ម្តងៗ។ព្រឹកម្យិលមិញថ្ងៃទី២៣ មកតា១៩៥២ យុទ្ឋជននារី Vo Thi Sau ត្រូវពួកអាណានិគមបារាំងសម្លាប់ នៅជើងភ្នំ Chua។ទោះបីជា៦០ឆ្នាំបានកន្លងផុតទៅហើយ តាំងពីពេល រដូវ ផ្កា Lekimaឆ្នាំនោះ ប៉ុន្តែរូពភាពរបស់យុទ្ឋនារី Vo Thi Sau ជាកូនស្រីនៃដំបន់ ដីក្រហមនៅដិតជាប់ក្នុងដួនឲងចិត្តរបស់ជនវៀតណាមម្នាក់ដ៍ដែល។

រូបសំណាកយុទ្ឋនារី Vo Thi Sau(Internet). Vovworld-លើផ្ទៃដីប្រមាណ២០ហិកតា ឈាបនដ្ឋាន Hang Duongជាទីតាំងសំរាប់ការ សំរាកចុងក្រោយរបស់ជនវៀតណាមប្រហែល២ម៉ឺននាក់។អ្នកណាដែលបានមក ដល់ Hang Duongមិនទុបានដំណក់ទឹកភ្នែកពេលមើលឃើញបណ្តាផ្នូរត្រូវបានដាក់ ជាប់គ្នា។ផ្នូររបស់វីរះយុទ្ឋនារី Vo Thi Sau ស្ថឹតនៅមណ្ឌលB នៃ ឈាបនដ្ឋាន Hang Duong។បង Nguyen Ngoc Minh បុគ្គលឹកមើលថែមណ្ឌលកេរ្តិ៍ឌំណែលនេះអោយ ដឹងថា “ ភ្ញៀវមកច្រើនបំផុត នាថ្ងៃសុត្រ ថ្ងៃសៅរ៍និងថ្ងៃអាទិត្យ។ភាគច្រើនជា ភ្ញៀវទេសរចរ។គេមកដល់ទីនេះនិងមកអុជធុបនៅផ្នូររបស់នាងក្រមុំ Vo Thi Sau ។ យើងខ្ញុំក៍បានអុជធុបនិបួងសួងអោយគ្រួសារមានសុខភាពល្អ គ្រប់ប្រការ“។ ផ្នូររបស់ យុទ្ឋជននារី Vo Thi Sauនៅឈាបនដ្ឋាន Hang Duong(Internet)។ ផ្នូររបស់ យុទ្ឋជននារី Vo Thi Sauត្រូបានសាងសង់ដោយថ្ម។និងចារអក្សរជីវប្រវត្តិ របស់នាងក្រមុំត្រូឆាក់លើសិលាចារិតថា ” Vo Thi Sau-ស្រុកកំណើត Ba Ria Vung Tau- កើតឆ្នាំ១៩៣៣- ពលី ថ្ងៃទី២៣មករា ឆ្នាំ១៩៥២ ក្នុងជន្មាយុ ១៩ឆ្នាំ“។នាងក្រមុំបាន បូជាយុវវ័យរបស់ខ្លួនសុំរាប់សេចក្តីស្នេហាមាតុប្រទេស។នាងក្រមុំត្រូវពួកអាណា និគមបារាំងចាប់ឃុំខ្លួននិងកាត់ទោសប្រហារជីវិតនៅCon Dao។ពលិកម្មរបស់នាង ក្រមុំ Vo Thi Sauបានបន្សល់ទុកមកក្នុងដួងចិត្តរបស់ប្រជាជនCon Daoនិយាយដោយ ឡែកនិងប្រជាជនវៀតណាមនិយាយរួមនូវទឹកចិត្តកោតសរសើរអំពីស្មារតីមិនចុះញ៉ម។ លោក Nguyen Cong Loc ជាជន១រូបដែលបានប្រកបការងារបាន៣២ឆ្នាំនៅមណ្ឌល កេរ្តិ៍ដំណែលពន្ខនាគារ Con Daoអោយដឹងថា ” ប្រជាជនCon Daoទៅមិនថាទីកន្លងណា ទោះបីជាដីគោកឬកោះសុទ្ឋតែមកអុជធូប៣ដើមសំរាប់នាងក្រមុំ Sau “។ ជនជាច្រើននាក់មក អុជធូប នៅភ្នូររបស់បងស្រីVo Thi Sau (Internet)។ ពេលចេញទៅCon Dao បណ្តាភ្ញៀចមិនបំភ្លេចទៅអុជធូបគោរពវិញ្ញាណក្ខ័ន្ឋ នាងក្រមុំSauនិងបណ្តាយុទ្ឋជនពលីដែលកំពុងសំរាកនីទីនេះទេ។លោកស្រី Huynh Thi Kim Lan អ្នកCon Dao១នាក់បានចែករំលែកថា “ មកដល់ Con Dao ក្រៅពីការទៅ ទស្សនា ឈាបនដ្ឋាន Hang Duongនោះជនជាច្រើននាក់ជានិច្ចកាលមកអុជធូប នៅផ្នូរ របស់បងស្រីVo Thi Sau ទៀតផង។បងស្រីជាវីរះយុទ្ឋនារីវ័យក្មេង១រូបមានទឹកចិត្តអង់ អាចក្លាហាន។យើងខ្ញុំ-បណ្តាជននៃជំនាន់ក្រោយត្រូវរៀនសូត្តស្មារតីនេះរបស់បងស្រី“៕
Related
More








