សែនព្រេនដូនតាមុខរបរ-អត្តសញ្ញាណវប្បធម៌នៃវិថីបុរាណហាណូយ
27/10/2012 10:02
(VOVworld)-វិថីបុរាណចំនួន៣៦ក្នុងសង្កាត់របស់ ទីក្រុងហាណូយ ជាមួយនីមួយៗចាប់ផ្តើមពីអក្សរ “Hang” ដែលប្រកបតែមុខរបសិប្បកម្ម ឬលក់ដូរ មុខទំនិញដែលមានតាំងពីរាជវំាងបុរាណ Thang Long។ ឆ្លងកាត់ពេលវេលា

(VOVworld)-វិថីបុរាណចំនួន៣៦ក្នុងសង្កាត់របស់ទីក្រុងហាណូយ ជាមួយនីមួយៗ ចាប់ផ្តើមពីអក្សរ “Hang” ដែលប្រកបតែមុខរបសិប្បកម្ម ឬលក់ដូរ មុខ ទំនិញដែល មានតាំងពីរាជវំាងបុរាណ Thang Long។ ឆ្លងកាត់ពេលវេលាជាច្រើន វិថី “Hang” បានផ្ទេប្តូរទៅប្រកបមុខរបរផ្សេងៗ ប៉ុន្តែនៅតែរក្សាកេរិ៍ដំណែងព្រះ វិហារទីស្ការៈ បូជាវត្តដ៏ដែនដើម្បីសែនព្រេនដូនតាមុខរបរក្នុងវិថីបុរាណ និងសព្វថ្ងៃត្រូវបានចាត់ ទុកជាព្រលឹងរបស់ទីក្រុងហាណូយ។ វិថី Hang Bac (រូបថតៈ Internet) ឆ្លងកាត់ប្រវត្តិសាស្រ្តរាប់រយឆ្នាំ រាជវំាងបុរាណThang Long និង ទីក្រុង ហាណូយនាបច្ចុប្បន្នជាតំបន់ដីពោរពេញទៅដោយអ្នកមានទេព្យកោសល់ និង សប្បករពូកែៗពីគ្រប់ទីសទីមកប្រកបមុខរបរនិងរស់នៅបង្កើតអាជីព ។ សព្វថ្ងៃ ទោះបីជាមានការផ្លាស់ប្តូរជាច្រើនក្តី ប៉ុន្តែមានវិថីមួយចំនួននៅតែ រក្សាបានមុខរបរ ចាស់ ដូចជា Hang Ma លក់គ្រឿងសំណែន Hang Thiec មានរបរផ្សារ ដែកHang Đongមានមុខរបរចាក់ពុម្ភសំរឹទ្ធ ឬ Hang Bac មានមុខរបរធ្វើគ្រឿងអល្លង់ការជា ដើម។ ប្រការជាពិសេសគឺ ទោះបីជាធ្វើ ការរកស៊ីមានបានក្តី ប៉ុន្តែជាងសិប្បកម្ម ចាស់ៗនិងកូនចៅរបស់គេមិនភ្លេចឡើយប្រភពដើមនៃមុខរបររបស់ស្រុកកំណើត បន្សល់ទុកឲ្យ។ មានសង្កាត់វិថីមុខរបរជាច្រើនបានកសាងទីសការៈបូជាសែន ដូនតាមុខរបរ ដើម្បីដាស់តឿនកូនចៅកុំឲ្យភ្លេចស្រុក កំណើតនិងដឹងគុណចំពោះ បុព្វបុរសដែលមានគុណផ្ទេរនិងបង្ហាត់បង្រៀនមុខរបរផងដែរ។ លោកស្រី Do Thi Ngat អ្នកថែទាំទីសការៈបូជា “Tu Dinh Thi” ជាកន្លែងសែនព្រេនដូនតាមុខរបរ ប៉ាក Le Cong Hanh នៅវិថីបុរាណ Hang Gai ឲ្យដឹងថា៖
Related
More








