ស្វែងយល់អំពីលក្ខណៈវប្បធម៌ព្រលឹងរបស់អ្នកនេសាទតំបន់សមុទ្រវៀតណាម
10/11/2012 06:20
(VOVworld)ជាប្រទេសលាតសន្ធឹងតាមបណ្តោយមាត់ សមុទ្រប៉ាស៊ីហ្វិក ប្រវៃងជាង៣២០០គីឡូម៉ត្រ ប្រវត្តិ សាស្រ្តរបស់វៀតណាមជានិច្ចកាលផ្សាភ្ជាប់ជាមួយនឹង សមុទ្រ។ ជីវភាពរស់នៅរបស់ប្រជានេសាទ ជានិច្ចកាល ផ្សារភ្ជាប់ជាមួយដំណើរទៅនេសាទត្រីលើសមុទ្រ

(VOVworld)ជាប្រទេសលាតសន្ធឹងតាមបណ្តោយមាត់ សមុទ្រប៉ាស៊ីហ្វិក ប្រវៃង ជាង៣២០០គីឡូម៉ត្រ ប្រវត្តិសាស្រ្តរបស់វៀតណាមជានិច្ចកាលផ្សាភ្ជាប់ជាមួយ នឹងសមុទ្រ។ ជីវភាពរស់នៅរបស់ប្រជានេសាទ ជានិច្ចកាលផ្សារភ្ជាប់ជាមួយដំ ណើរទៅនេសាទត្រីលើសមុទ្រ ប្រឈមមុខនឹងរលកខ្យល់ធំៗ ដូច្នេះ នៅក្នុងអារម្មណ៌របស់ប្រជាជនមានជំនឿ ទៅលើព្រះអាទិទេពតាមថែទាំរក្សាពួកគេឲ្យ ជួបតែភ័ព្វសំណាងក្នុងជីវភាពរស់នៅប្រចំាថ្ងៃ។ ឆ្លងកាត់ពេលវេលា ជំនឿនោះ បានក្លាយទៅជាជំនឿធ្វើសក្ការៈបូជាទេវតាសមុទ្រ និងក្លាយទៅជាលក្ខណៈ វប្បធម៌ព្រលឹងរបស់ប្រជានេសាទនៅបណ្តាភូមិឆ្នេសមុទ្រ។ ទីសក្ការៈបូជាត្រីបាឡែន១ (រូបថតៈ Internet) និយាយដល់វប្បធម៌ព្រលឹងរបស់អ្នកនេសាទនៅភូមិឆ្នេរសមុទ្រ វៀតណាម មិនអាចមិននិយាយដល់ជំនឿធ្វើសក្ការៈបូជាត្រីបាឡែន(ត្រីដំរី)។ តាំងពី យូរយាណាស់មកហើយ ត្រីបាឡែនត្រូវបានអ្នកនេសាទនៅឆ្នេសមុទ្រគោរព បូជាដូចជាទេវតា១អង្គនៅសមុទ្រខាងកើត។រឿងព្រេងដំណាលថាមានម្តង ព្រះពុទ្ធធ្វើដំណើរឆ្លងកាត់តំបន់សមុទ្រ ឃើញប្រជានេសាទទទួលរង ខ្យល់ ព្យុះធំៗ១ដែលបោកបកលិចនាវាទាំងអស់។ ព្រះពុទ្ធមានព្រះទ័យមេត្តាធម៌យក អាវធំក្រវេងទៅលើសមុទ្រក្លាយទៅជាហ្វូងត្រីដំរីជួយសង្រ្គោះ ប្រជាជនរងគ្រោះ រួចផុតពីខ្យល់ព្យុះ។ តាំងពីពេលនោះ ត្រីដំរីត្រូវបានប្រជាជន គោរពបូជានិងត្រូវ បានចាត់ទុកជាទេវតាសមុទ្រ។ ដោយហេតុនេះ ទម្លាប់ធ្វើសក្ការៈបូជាត្រីបាឡែន ត្រូវបានបង្កើតឡើង។ ទំនៀមទម្លាប់សែនព្រេន ត្រូវបានចាត់ទុកជាបេតិកភ័ណ្ឌ វប្បធម៌សមុទ្ររបស់ប្រជាជនវៀតណាម ទីនោះមានជំនឿព្រលឹងទៅលើសមុទ្រ ដោយមានការផ្គុំមករវាងធម្មជាតិ និងមនុស្ស និងនោះនៅអះអាងពីអធិបតេយ្យ ភាពនេសាទត្រីលើសមុទ្ររបស់ប្រជានេសាទវៀតណាមទៀតផង។ អ្នកស្រាវ ជ្រាវវប្បធម៌ សាស្ត្រាចារ្យ បណ្ឌិត Tran Ngoc Them ឲ្យដឹងថា៖
Related
More








