(VOVWORLD) - នៅក្នុងជីវភាពរស់នៅខាងវប្បធម៌និងស្មារតី ជនជាតិ ឃឺ មូ មានពិធីជាច្រើនដែល ផ្សាភ្ជាប់នឹងវដ្តសង្សា និងផលិតកម្មកសិកម្ម ដែលឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីអត្តសញ្ញាណជនជាតិរបស់ខ្លួន ក្នុងនោះ ត្រូវនិយាយដល់ពិធីបុណ្យតេត ម៉ា ហ្គ្រូ ជាពិធីសុំឲ្យមានសំណាងល្អនិងពរជ័យ។ នេះគឺជាបុណ្យតេតដ៏ធំបំផុតក្នុងឆ្នាំរបស់ជនជាតិ ឃឺ មូ។
(VOVWORLD) - បេតិកភណ្ឌរាជវង្សចាមនៅក្នុងភូមិទិញមី ឃុំ ហុងថៃ ខេត្តឡឹម ដុង ដោយមានវត្ថុបុរាណដើម និងប្លែកពីគេ ដោយផ្សា...
(VOVWORLD) - នៅកណ្តាលតំបន់ព្រំដែនភាគពាយ័ព្យដ៏ឆ្ងាយដាច់ស្រយាល ជាកន្លែងដែលមាន ជួរភ្នំណែនណាន់តាន់តាប់ បានបោះស្រមោលលើទន្លេ...
(VOVWORLD) - ថែន គីន ប៉ាង (Then Kin Pang) គឺជាពិធីបុណ្យវប្បធម៌ប្រពៃណីរបស់ជនជាតិថៃស្បែកសនៅខេត្តឡាយចូវ (Lai Chau)។ នេះគឺជាឱកាសមួយសម្រាប់ប្រជាជនដើម្បីបង្ហាញពីជំនឿ និងសេចក្តីប្រាថ្នាអំពីរដូវអំណោយផល និងភាពសុខសាន្តត្រានក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ ទន្ទឹមនឹងនោះ គឺជាឱកាសមួយសម្រាប់អភិរក្សនិងផ្សព្វផ្សាយនូវតម្លៃវប្បធម៌ដ៏វិសេសវិសាលរបស់សហគមន៍ បង្កើតជាចំណុចលេចធ្លោ សម្រាប់វិស័យទេសចរណ៍ក្នុងមូលដ្ឋាន។
(VOVWORLD) - ក្នុងដំណើរធម្មយាត្រាទៅកាន់តំបន់ដីដូនតាបណ្តាស្តេចហ៊ុង ប្រជាជននិងភ្ញៀវទេសចរតែងតែនាំគ្នាទៅទស្សនាភូមិ Hung Lo ជាភូមិបុរាណដែលមានអាយុកាលជាង ៣០០ ឆ្នាំ មានទីតាំងនៅមាត់ទន្លេ Lo។ ទីនេះមានប្រជុំបេតិកភណ្ឌដែលមានតម្លៃប្រវត្តិសាស្ត្រ និងវប្បធនិទានពីសម័យស្ដេចហ៊ុង ក៏ដូចជា ជំនឿគោរពបូជាស្ដេចហ៊ុង និងសិល្បៈចម្រៀង Xoan បុរាណ។
(VOVWORLD) - នៅស្រុក Dong Van ខេត្ត Ha Giang មានជនជាតិចំនួន ១៧ កំពុងរស់នៅ ក្នុងនោះជនជាតិម៉ុងស្មើនឹង ៨០% នៃចំនួនប្រជា ជនទាំងមូលក្នុងស្រុក។ ជនជាតិម៉ុងនៅទីនេះមានទំនៀមទម្លាប់ និងរបៀបរស់នៅដោយឡែករបស់ខ្លួន ដែលបន្សល់ទុកពីជំនាន់មួយទៅជំនាន់មួយ ក្នុងនោះមានពិធីដាក់ឈ្មោះកូន។
(VOVWORLD) - បេតិកភណ្ឌចំណេះដឹងប្រជាប្រិយជាប្រតិទិនឫស្សី (ប្រតិទិន Doi/Roi) មានតួនាទីពិសេសក្នុងជីវភាពរស់នៅរបស់ជន ជាតិ Muong នៅខេត្ត Hoa Binh។ ដោយផ្អែកតាមការគណនារបស់ប្រតិទិនឬស្សី ជនជាតិ Muong បានអនុវត្តទៅលើរាល់សកម្មភាពផលិតកម្ម ក្នុងជីវភាពប្រចាំថ្ងៃ ទំនៀមទម្លាប់ និងពិធីបុណ្យទាននានារបស់សហគមន៍។
(VOVWORLD) - ជនជាតិ Muong ប្រកបមុខ របរតម្បាញប្រពៃណី ដែលមានការអភិវឌ្ឍយ៉ាងខ្លាំង ជាមួយនឹងផលិតផលដ៏ស្រស់ស្អាត លំនាំក្បូរក្បាច់ទំនើបដ៏វិចិត្រ។ នៅឃុំ Yen Nghiep ស្រុក Lac Son ខេត្ត Hoa Binh ប្រជាជនជនជាតិ Muong នៅតែច្រលក់ពណ៌ និងត្បាញសំលៀកបំពាក់ប្រពៃណីរៀងៗខ្លួន។
(VOVWORLD) - ជនជាតិចាមជឿថា ក្បាច់រាំគឺជាចំណុចប្រសព្វរវាងពិភពបច្ចុប្បន្ននិងពិភព អបិយជំនឿ រវាងមនុស្ស និងព្រះអាទិទេព្យ។ សិល្បៈរបាំរបស់ជនជាតិភាគតិច គឺមានលក្ខណៈវិសេសវិសាល និងសម្បូរបែប ទាំងអំពីខ្លឹមសារនិងប្រភេទផងដែរ។
(VOVWORLD) - ជនជាតិចាមធ្វើតាមរបបមាតាធិបតេយ្យ នៅពេលដែលកូនស្រីរៀបការ នាងនៅតែរស់នៅក្នុងផ្ទះឪពុកម្តាយបង្កើត។ ប្តីតាមប្រពន្ធទៅរស់នៅជាមួយគ្រួសារនាង។ ក្នុងគ្រួសារជនជាតិចាម គូស្វាមីភរិយាមួយគូមានផ្ទះរៀងៗខ្លួន ដូច្នេះតំបន់លំនៅដ្ឋានប្រពៃណីជន ជាតិចាមនីមួយៗ មិនមានផ្ទះតែមួយទេ ប៉ុន្តែចំនួនផ្ទះក្នុងតំបន់អាស្រ័យថា តើមានស្ត្រីរៀបការប៉ុន្មាននាក់ក្នុងគ្រួសារ។
(VOVWORLD) - បន្ទាប់ពីប្រមូលផលដំណាំ និងត្រៀមអំណរនិទាឃរដូវថ្មី ប្រជាជនជនជាតិប៉ាកូ (Pa Ko) នៅភាគខាងលិចខេត្ត Quang Tri បានរៀបចំពិធី តភ្ជាប់ខ្សែវិញ្ញាណអរព្រះគុណអារក្សភ្នំ។ នេះជាទំនៀមទម្លាប់ដ៏វិសេសវិសាលមួយ ដែលមានតាំងពីរាប់រយឆ្នាំមកហើយ ជាកាយវិការនៃការដឹងគុណចំពោះព្រះគីរី ដែលបានថែរក្សាការពារអ្នកភូមិរស់នៅក្នុងភាពសុខសានត្រាន។
(VOVWORLD) - ជនជាតិ Ca Dong ជាក្រុមជនជាតិភាគតិច Xo-Dang ដែលរស់នៅភាគច្រើនស្រុក Nam Tra My ខេត្ត Quang Nam។ តាំងពីបុរាណកាលមក សហគមន៍ជនជាតិ Ca Dong តែងតែយកចិត្តទុកដាក់ដល់ប្រភពទឹក ដោយចាត់ទុកបំពង់នាំទឹកគឺជាប្រភពនៃការរស់ រានមានជីវិត។ ជារៀងរាល់ឆ្នាំ នៅចុងខែវិច្ឆិកានិងដើមខែធ្នូ ជាពេលវេលាបង្ហើយការប្រមូលផលស្រូវ បងប្អូនជនជាតិ Ca Dong នឹងប្រារព្ធពិធីសែនបំពង់នាំទឹក ឬហៅម្យ៉ាងទៀតថា បុណ្យ តេតបំពង់នាំទឹក ជាមួយគោលបំណង ចង់ទទួលបានសេចក្តីប្រសើរបំផុតមកជាមួយអ្នកភូមិទាំងអស់គ្នា។