(VOVWORLD) - ក្នុងឱកាសបុណ្យតេតឆ្នាំមមី អដ្ឋស័ក ២០២៦ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុង អង្គការនយោបាយ-សង្គមនៃទីក្រុងហូជីមិញ បានសម្របសម្រួល ជាមួយបណ្តាស្ថាប័ននិងគ្រប់វិស័យ ដើម្បីអនុវត្តសកម្ម ភាពថែទាំប្រជាជនក្នុងឱកាសបុណ្យតេតប្រពៃណី ដោយមានថវិកាសរុបជាង ៥.៩០០ ពាន់លានដុង (ជិត ២២៥,៣ លានដុល្លារអាមេរិក)។