(VOVWORLD) - នៅក្នុងសន្និសីទសារព័ត៌មានដែលប្រកាសតួរលេខស្ថិតិសេដ្ឋកិច្ចសង្គមសម្រាប់ត្រីមាសទី ៤ និងឆ្នាំ ២០២៥ ដែលបានធ្វើឡើងនាថ្ងៃទី ៥ ខែមករា នៅទីក្រុងហាណូយ នាយកដ្ឋានស្ថិតិនៃក្រសួងហិរញ្ញវត្ថុបានប្រកាសថា ការវិនិយោគផ្ទាល់ពីបរទេសសរុប (FDI) ដែលបានចុះបញ្ជីនៅក្នុងប្រទេសវៀតណាមក្នុងឆ្នាំ ២០២៥ សម្រេចបានជាង ៣៨,៤ ពាន់លានដុល្លារ កើនឡើង ០,៥% បើប្រៀបធៀបទៅនឹងឆ្នាំមុន។