(VOVWORLD) - នារសៀលថ្ងៃទី ២៩ ខែធ្នូ នៅទីក្រុងហាណូយ អញ្ជើញចូលរួមក្នុងសន្និសីទបូកសរុបការងារឆ្នាំ ២០២៥ និងដាក់ពង្រាយទិសដៅ និងភារកិច្ចសម្រាប់ឆ្នាំ ២០២៦ របស់វិស័យការទូត នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ បានសង្កត់ធ្ងន់ថា ក្នុងរយៈពេលខាងមុខ វិស័យការទូតត្រូវប្រើប្រាស់អំណាចទន់ជាតិ ដើម្បីផ្សព្វផ្សាយរូបភាពវៀតណាម "ឯករាជ្យ ខ្លួនទីពឹងខ្លួន សន្តិ ភាព មិត្តភាព កិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍ វិបុលភាព និងសុភមង្គល" ស្របតាមតួនាទីនិងឋានៈរបស់ប្រទេសក្នុងយុគសម័យថ្មី។