(VOVWORLD) - កាសែត The Nation (ថៃ) នាថ្ងៃទី ២៨ ខែធ្នូ បានចុះផ្សាយអត្ថបទមួយដែលមានចំណងជើងថា “វៀតណាមកំណត់តួនាទីជាមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏សំខាន់មួយនៅអាស៊ីអាគ្នេយ៍” ដោយកត់សម្គាល់ថា វៀតណាមកំពុងលេចចេញជាចំណុចភ្លឺស្វាងសម្រាប់កំណើននៅក្នុងតំបន់ ដោយសារកំណែទម្រង់ឧស្សាហកម្ម ពន្លឿនការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងការស្វែងរកគំរូអភិវឌ្ឍន៍ប្រកបដោយចីរភាព។