(VOVWORLD) - នៅរសៀលថ្ងៃទី ២៣ ខែធ្នូ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋាភិបាលជាមួយក្រសួង ស្ថាប័ន ទីក្រុងហាណូយ និងទីក្រុងហូជីមិញ ដើម្បីពិភាក្សា និងផ្តល់មតិកែលម្អលើគម្រោងផ្លូវដែក រួមមាន៖ គម្រោងផ្លូវដែកល្បឿនលឿនលើអ័ក្សខាងជើង-ខាងត្បូង; ខ្សែរថភ្លើងឡាវកាយ-ហាណូយ-ហៃផុង និងបណ្តាខ្សែរថភ្លើងក្រុង។