ពិធីបើកទិវាវប្បធម៌វៀតណាមនៅទីក្រុងហាណូយ
ថ្លែងក្នុងពិធីបើក ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ លោក វ៉ូដាយ ថាំង បានអះអាងថា៖ “ការរក្សាប្រពៃណី មិនមែនមានន័យត្រឹមតែជាការរក្សាទុកនូវអ្វីដែលជារបស់អតីតកាលនោះទេ។ ប្រការដែលសំខាន់នោះគឺ ការធ្វើឱ្យតម្លៃវប្បធម៌ទាំងនោះបន្តរស់រានមានជីវិតនៅក្នុងបច្ចុប្បន្នកាល ឱ្យក្លាយជាប្រភពនៃការបំផុសគំនិតច្នៃប្រឌិត និងជាកម្លាំងចលករអភិវឌ្ឍន៍សម្រាប់អនាគត។ រដ្ឋធានីដែលមានអរិយធម៌រាប់ពាន់ឆ្នាំ ត្រូវតែជារដ្ឋធានីប្រកបដោយថាមពល មានភាពច្នៃប្រឌិត ចូលរួមសមាហរណកម្ម និងអភិវឌ្ឍន៍។ ទីក្រុងដែលសម្បូរទៅដោយបេតិកភណ្ឌ ត្រូវតែជាកន្លែងបង្កើតតម្លៃវប្បធម៌ថ្មីៗ ហើយទីក្រុងហាណូយដែលគួរឱ្យរស់នៅ មិនត្រឹមតែជាទីក្រុងដែលមានហេដ្ឋារចនាសម្ព័ន្ធទំនើប និងសេដ្ឋកិច្ចរីកចម្រើនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវជាកន្លែងដែលប្រជាជនម្នាក់ៗ បានរស់នៅក្នុងវប្បធម៌ប្រកបដោយសុខុមាលភាព មនុស្សសាស្រ្ត មានឱកាសច្នៃប្រឌិត រួមចំណែក និងទទួលផលពីសមិទ្ធផលនៃការអភិវឌ្ឍផងដែរ”៕







