VOV WorldVOV World
ការជួបជុំនៃពណ៌វប្បធម៌ ផ្សព្វផ្សាយអត្តសញ្ញាណវៀតណាម
22/11/2026 10:32
[VOVWORLD] - ឆ្ពោះទៅទិវាវប្បធម៌វៀតណាម (ថ្ងៃទី២៤ ខែវិច្ឆិកា) ខ្សែសង្វាក់សកម្មភាពវប្បធម៌ និងសិល្បៈត្រូវបានរៀបចំឡើងយ៉ាងផុលផុសនៅតាមបណ្តាខេត្ត-ក្រុងជាច្រើន ជាមួយនឹងទម្រង់សម្បូរបែប ដែលរួមចំណែកលើកតម្កើងបេតិកភណ្ឌ ដាស់មោទនភាពជាតិ និងនាំយកតម្លៃវប្បធម៌ឱ្យកាន់តែជិតស្និទ្ធនឹងសាធារណជន។

ការជួបជុំនៃពណ៌វប្បធម៌ ផ្សព្វផ្សាយអត្តសញ្ញាណវៀតណាម

*នៅទីក្រុងហាណូយ ខ្សែសង្វាក់សកម្មភាពអបអរសាទរទិវាវប្បធម៌វៀតណាម ឆ្នាំ២០២៦ ប្រព្រឹត្តទៅនៅតំបន់ផ្លូវថ្មើរជើងបឹងហ័នគៀម។ ទីនេះបានក្លាយជាកន្លែងជួបជុំនៃសកម្មភាពដង្ហែបេតិកភណ្ឌ ការសម្តែងសិល្បៈ ការតាំងពិព័រណ៍ និងបទពិសោធន៍វប្បធម៌ប្រពៃណីដែលរួមបញ្ចូលជាមួយបច្ចេកវិទ្យាទំនើប។

*ក្នុងពេលជាមួយគ្នានោះ នៅទីក្រុងហូជីមិញ សប្តាហ៍វប្បធម៌ - មហាសាមគ្គីភាព មានសកម្មភាពជាច្រើន នៅផ្លូវថ្មើរជើងង្វៀនហ្វេ។ គួរឱ្យកត់សម្គាល់ សិល្បៈច្រៀងប៊ុយ ច្រៀងកាយឡឿង ដឺនកាតៃទឺនិងសិល្បៈរបស់បណ្តាជនជាតិ ត្រូវបានណែនាំនៅក្នុងលំហដាច់ដោយឡែកពីគ្នា ដែលរួមចំណែកលើកតម្កើងអត្តសញ្ញាណវប្បធម៌ភាគខាងត្បូង។

*បរិយាកាសឆ្លើយតបបានផ្សព្វផ្សាយពាសពេញខេត្ត-ក្រុងជាច្រើន នៅភាគខាងជើង ជាមួយនឹងសកម្មភាពដែលផ្សារភ្ជាប់នឹងអត្តសញ្ញាណវប្បធម៌មូលដ្ឋាន។ នៅខេត្តភូថ សប្តាហ៍វប្បធម៌ - ទេសចរណ៍ឡុងកុកឆ្នាំ២០២៦ រួមបញ្ចូលការផ្លាស់ប្តូរសិល្បៈ កីឡា និងការផ្សព្វផ្សាយទេសចរណ៍។ ជាមួយគ្នានេះ ខេត្តហ៊ឹងអៀនរៀបចំមហោស្រពសិល្បៈច្រៀងចែវ ច្រៀងជូ និងត្រុង ក្វិន។ ចំណែកខេត្តបាក់និញបើកមហោស្រពទេសចរណ៍ម្ហូបអាហារ ឆ្នាំ២០២៦ ក្រោមប្រធានបទ “ការជួបជុំរសជាតិម្ហូបអាហារប្រណិត - តភ្ជាប់ទេសចរណ៍បាក់និញ”។

*តាមបណ្តោយតំបន់ភាគកណ្តាល និងតំបន់តីង្វៀន កម្មវិធីនានាបង្កប់នូវសញ្ញាណបេតិកភណ្ឌ និងអត្តសញ្ញាណសហគមន៍ដ៏ជ្រាលជ្រៅ។ នៅក្រុងហ្វេ មានសកម្មភាពបទពិសោធន៍ល្បែងរាជវាំង និងល្បែងប្រជាប្រិយសម្បូរបែប។ នៅខេត្តក្វាងង៉ាយ សប្តាហ៍វប្បធម៌ - មហាសាមគ្គីភាប្រជាជាតិទាំងមូល ឆ្នាំ២០២៦ ប្រព្រឹត្តទៅយ៉ាងផុលផុសជាមួយនឹងមហោស្រពគងឃ្មោះ ការបង្ហាញសម្លៀកបំពាក់ប្រពៃណី និងពិធីបុណ្យតាមដងផ្លូវ។ ចំណែកនៅខេត្តដាក់ឡាក់ លំហបេតិកភណ្ឌវប្បធម៌កាហ្វេ បានបើកយ៉ាងសប្បាយ ដោយនាំយកលក្ខណៈពិសេសនៃវប្បធម៌តំបន់តីង្វៀនឱ្យកាន់តែជិតស្និទ្ធនឹងសាធារណជន។

*នៅភាគខាងត្បូង នៅខេត្តវិញឡុង   ទិវាវប្បធម៌វៀតណាម និងពិធីបុណ្យអកអំបុក ឆ្នាំ២០២៦ ត្រូវបានរៀបចំឡើងជាមួយនឹងកម្មវិធីសិល្បៈ កីឡា និងការផ្សព្វផ្សាយទេសចរណ៍ ដើម្បីលើកតម្កើងតម្លៃវប្បធម៌ប្រពៃណីរបស់បងប្អូនជនជាតិខ្មែរណាមបូ។ នៅខេត្តតៃនិញ មានសកម្មភាពតាំងពិព័រណ៍ប្រធានបទ “ឧបករណ៍ភ្លេងប្រពៃណីរបស់បណ្តាជនជាតិខេត្តតៃនិញ” ដោយណែនាំអំពីភាពសម្បូរបែបនៃប្រភេទឧបករណ៍ភ្លេងដែលផ្សារភ្ជាប់នឹងជីវភាពវប្បធម៌សហគមន៍៕

TAG
VOV/VOVWORLD/ការជួបជុំ/ពណ៌វប្បធម៌/ផ្សព្វផ្សាយ/អត្តសញ្ញាណ/វៀតណាម

More