VOV WorldVOV World
២៦ឆ្នាំដែលវៀតណាមរួមដំណើរនិងអភិវឌ្ឍជាមួយសហគមន៍អាស៊ាន
02/08/2021 10:17
(VOVWORLD) - ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ ជាថ្ងៃខួបគម្រប់ ២៦ ឆ្នាំ ដែលវៀតណាមចូលជាសមាជិកសមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ជាផ្លូវការ (២៨ កក្កដា ១៩៩៥ - ២៨ កក្កដា ២០២១)។ ក្រោយ រយៈពេលជិត៣ទសវត្សធ្វើសមាហរណកម្មជាមួយតំបន់ វៀតណាមបានក្លាយទៅជាសមាជិកមួយដ៏សកម្ម ម្ចាស់ការមានការទទួលខុសត្រូវ មានឥទ្ធិពលលើរចនាសម្ព័ន្ធឯកភាពក៏ដូចជាការរក្សាសន្តិភាព វិបុលភាពនៃតំបន់អាស៊ាន។ វៀតណាមបានរួមដៃនិងមានការរួមវិភាគ ទានប្រកបដោយប្រសិទ្ធភាពទៅក្នុងដំណើរការ កសាងសហគមន៍អាស៊ានមួយដ៏សុក្រិត ដោយយកប្រជាជនធ្វើជាមជ្ឈភាព។
វៀតណាមចូលជាសមាជិកអាស៊ានជាផ្លូវការកាលពីថ្ងៃទី២៨ កក្កដា ឆ្នាំ១៩៩៥។ (រូបថត៖ TTXVN) ចាប់ពីបានចូលរួមអាស៊ានជាផ្លូវការមក គោលមាគ៌ា គោលនយោបាយកិច្ចការបរទេសរបស់វៀត ណាមក្នុងអាស៊ាន បានក្លាយទៅជាផ្នែកសំខាន់មួយក្នុងគោលនយោបាយកិច្ចការបរទេសរបស់ វៀតណាមក្នុងសម័យកាលថ្មី ដែលត្រូវបានចែងច្បាស់ក្នុងឯកសារនៃមហាសន្និបាតរបស់បក្ស។ តាមនោះ វៀតណាមបន្ត “ពង្រឹងទំនាក់ទំនងជាមួយប្រទេសជិតខាងនិងប្រទេសនានាក្នុងអាស៊ាន” “ចូលរួមយ៉ាងសកម្មក្នុងការជំរុញកិច្ចសហប្រតិបត្តិការដើម្បីផលប្រយោជន៍របស់គ្នាទៅវិញទៅមកក្នុងសមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)” ហើយ “ជំរុញទំនាក់ទំនងសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយនិងប្រកបដោយប្រសិទ្ធភាពជាមួយប្រទេសអាស៊ានដទៃ”ទៀត។