VOV WorldVOV World
៦ ខែនៃជម្លោះរវាងហាម៉ាស់ - អ៊ីស្រាអែល
05/04/2024 10:25
(VOVWORLD) - នៅថ្ងៃទី ៧ ខែមេសា ជម្លោះរវាងហាម៉ាស់-អ៊ីស្រាអែល នៅហ្គាហ្សា នឹងគម្រប់ ៦ ខែ។ ក្រោយរយៈពេលកន្លះឆ្នាំចាប់ពីការផ្ទុះឡើង ជនរងគ្រោះទាំងសងខាងកាន់តែ កើនឡើង ខណៈដែលកិច្ចខិតខំប្រឹងប្រែងស្វែងរកដំណោះស្រាយការទូតដើម្បីបញ្ចប់ ជម្លោះធ្លាក់ចូលក្នុងភាពជាប់គាំង។
គំនរបាក់បែកបន្ទាប់ពីការវាយប្រហារតាមជើងអាកាសរបស់អ៊ីស្រាអែលលើទីក្រុង Deir el-Balah តំបន់ហ្គាហ្សា កាលពីថ្ងៃទី ២ ខែមេសា ឆ្នាំ ២០២៤។ (រូបថត៖ Xinhua/VNA) កាលពីថ្ងៃទី ៧ ខែតុលាឆ្នាំ ២០២៣ កងទ័ពអ៊ីស្រាអែលបានបើកយុទ្ធនាការយោធានៅតំបន់ហ្គាហ្សា សំដៅសងសឹកចំពោះការវាយប្រហារមុននោះរបស់កង កម្លាំងហាម៉ាស់លើទឹកដីអ៊ីស្រាអែល ដែលចាប់ផ្ដើមជម្លោះដ៏ធ្ងន់ធ្ងរបំផុតនៅមជ្ឈិមបូព៌ា ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក។