ភាពតានតឹងកើនឡើងលើឆាកនយោបាយអាមេរិកមុនពេលផ្ទេរអំណាច
15/01/2021 06:36
(VOVWORLD) - នៅចំពោះមុខពិធីស្បថចូលកាន់ដំណែងរបស់ប្រធានាធិបតីជាប់ឆ្នោត Joe Biden នៅថ្ងៃទី ២០ ខែមករា បរិយាកាសក្នុងឆាកនយោបាយអាមេរិកកាន់តែតានតឹងឡើង ជាពិសេសបន្ទាប់ពីសភាជាន់ទាបបានបោះ ឆ្នោតអនុម័តលើច្បាប់ចោទប្រកាន់ដើម្បីដកដំណែងប្រធានាធិបតី Donald Trump នៅថ្ងៃ ១៣ មករា (ពោលគឺ ថ្ងៃទី ១៤ មករាម៉ោងនៅវៀតណាម) បើកផ្លូវសម្រាប់សាវនាការកាត់ក្តីលោកប្រធានាធិបតី Trump នៅព្រឹទ្ធសភានាពេលខាងមុខ។ ជាមួយនឹងជំហាននេះ ក្រុមអ្នកប្រជាធិបតេយ្យនៅក្នុងសភាជាន់ទាបអាមេរិកកំពុងអនុវត្តន៍ជាក់ស្តែងការប្តេជ្ញាដកដំណែងប្រធានាធិបតី Trump ពីបទញុះញង់កុបកម្មប្រឆាំងរដ្ឋាភិបាល ក៏ដូចជាពាក់ព័ន្ធនឹងបាតុកម្មកុបកម្មដែលបានកើតឡើងនៅវិមានរដ្ឋសភា នាថ្ងៃទី ៦ ខែមករា កន្លងមក។
ទិដ្ឋភាពនៃកិច្ចប្រជុំពិភាក្សានិងបោះឆ្នោតរបស់សភាអាមេរិក (រូបថត៖ C-Span)
Related








