ភាពតានតឹងរវាងអាមេរិកនិងអ៊ីរ៉ង់ចុះកំដៅ
10/01/2020 10:50
(VOVWORLD) - ជាង៤៨ម៉ោងបានកន្លងផុតទៅហើយបន្ទាប់ពីពេលវេលាដែលអ៊ីរ៉ង់អនុវត្តការវាយប្រហារដោយមីស៊ីលផ្លោងតម្រង់ទៅលើមូលដ្ឋានសឹកចំនួន២នៅអ៊ីរ៉ាក់ដែលមានទាហានអាមេរិកឈរជើង កាលពីព្រឹកព្រលឹមថ្ងៃទី៨ខែមករា ប៉ុន្តែមិនទាន់មានរបាយការណ៍ថ្មីណាមួយស្ដីពីការវិវត្តន៍ខាងយោធាជាបន្ត របស់ភាគីទាំងពីរនៅឡើយទេ។ លើសពីនេះទៅទៀត ភាគីទាំងពីរមានការ ថ្លែងជាបន្តបន្ទាប់តាមទិស “បញ្ចុះកំដៅនៃភាពតានតឹង” ដែលធ្វើអោយ សាធារណៈមតិអាចនឹងនរចិត្តជាបណ្ដោះអាសន្នថា គ្រោះអាសន្នផ្ទុះឡើង សង្គ្រាមរវាងអាមេរិក-អ៊ីរ៉ង់កំពុងបន្ធូរបន្ថយ។
ទាំងអាមេរិកនិងអ៊ីរ៉ង់មិនចង់អោយសង្គ្រាមផ្ទុះឡើងទេ។ នេះជាការ អត្ថាធិប្បាយរបស់អ្នកវិភាគនិងអ្នកជំនាញយោធាអន្តរជាតិជាច្រើនក្នុង ប៉ុន្មានថ្ងៃកន្លងទៅ សូម្បីតែក្នុងពេលវេលាដែលភាពតានតឹងឡើងដល់ កំពូល ជាមួយនឹងករណីកងទ័ពជើងអាកាសអាមេរិកសម្លាប់លោកឧត្តម សេនីយ៍ Qassem Soleimani របស់កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) ហើយកងទ័ពអ៊ីរ៉ង់ឆ្លើយសងសឹកវិញដោយការបាញ់មីស៊ីលផ្លោង ទៅលើមូលដ្ឋានសឹកនៅអ៊ីរ៉ាក់។ រហូតមកដល់ពេលនេះ ទាំងវ៉ាស៊ីនតោន និងតេអេរ៉ង់សុទ្ធតែបង្ហាញអាកប្បកិរិយាផ្សះផ្សា ដែលជួយបញ្ចុះកំដៅនៃ បរិយាកាសសង្គ្រាមកំពុងកើនឡើងក្នុងតំបន់។
Related








