ពង្រាងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ១៩៩២៖ បង្កើកសមភាពរវាងបណ្ដាសមាសភាពសេដ្ឋកិច្
04/03/2013 08:39
VOV-ពង្រាងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ១៩៩២ ដោយមានចំណុចថ្មីជាច្រើនក្នុងការកំណត់អំពីវិស័យ សេដ្ឋកិច្ច ទាក់ទាញការរួមមតិរបស់អ្នកជំនាញការអ្នក ស្រាវជ្រាវសេដ្ឋកិច្ចក៏ដូចជាអង្គភាពអាជីវកម្ម។ ក្នុង នោះការកំណត់ស្ដីពីចរិតលក្ខណៈនៃខឿនសេដ្ឋកិច្ចនិងបណ្ដាសមាសភាព សេដ្ឋកិច្ចជាដើមជាបណ្ដាចំណុចថ្មីត្រូវបានអ្នកជំនាញការអ្នកស្រាវជ្រាវ ប្រមូលផ្ដុំរួមមតិ។

ពង្រាងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ១៩៩២៖ បង្កើកសមភាពរវាងបណ្ដាសមាសភាពសេដ្ឋកិច្ចធានានឹងទិសដៅអភិវឌ្ឍន៍ប្រទេសជាតិ។ VOV-មាត្រាទី៥៤នៃពង្រាងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ១៩៩២បាន កំណត់ចរិតលក្ខណៈរបស់ខឿនសេដ្ឋកិច្ចនិងមិនកត់ត្រាច្បាស់អំពីសមាសភាព សេដ្ឋកិច្ចនីមួយៗ។ នេះជាចំណុចថ្មីត្រូវបានអ្នកជំនាញការអ្នកស្រាវជ្រាវសេដ្ឋកិច្ចកត់សម្គាល់គឺបង្ហាញជាទូទៅអំពីសេដ្ឋកិច្ចទីផ្សារតាមទិសសង្គមនិយម។ ដូច្នេះ បណ្ដាសមាសភាពសេដ្ឋកិច្ចសុទ្ធតែសមភាពមិនកំណត់សមាសភាពសេដ្ឋកិច្ច ណាជាសមាសភាពស្នូលទេ។ លោក Nguyen Ngoc Bao អនុប្រធានក្រុមប្រឹក្សា អភិបាលសម្ព័ន្ធក្រុមហ៊ុនដែកថែប Viet Duc បានចាត់ទុកថា ប្រសិនបើរដ្ឋធម្មនុញ្ញ និងច្បាប់បង្កើតសមភាពនឹងចលនាបានកំលាំងពលំចីរភាពរបស់ខឿនសេដ្ឋកិច្ច បង្កើនប្រភពទុន នាំមកប្រសិទ្ធភាពសំរាប់អង្គភាពអាជីវកម្មនិងខឿនសេដ្ឋកិច្ច ប្រទេសជាតិ។លោក Nguyen Ngoc Bao បានវិភាគថា៖ “ចំណុចថ្មីក្នុងពង្រាងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកនេះមិននាំចេញបណ្ដា សមាសភាពសេដ្ឋកិច្ចជាក់ស្ដែងនោះគឺបណ្ដាសមាសភាពសេដ្ឋកិច្ចក៏ងាយត្រូវ ប្រកាន់ប្រព្រឹត្ត។ យើងអះអាងបណ្ដាសមាសភាពសេដ្ឋកិច្ចត្រូវមានការទទួលខុសត្រូវស្មើរគ្នាចំពោះច្បាប់និងសមាសភាពសេដ្ឋកិច្ចត្រូវមានកាតព្វកិច្ចតែមួយគត់ រដ្ឋការពារសិទ្ធិនោះគឺត្រូវធ្វើសកម្មភាពតាមច្បាប់។” លោក Nguyen Ngoc Bao អនុប្រធានក្រុមប្រឹក្សាអភិបាលសម្ព័ន្ធក្រុមហ៊ុនដែកថែប Viet Duc ក៏ប៉ុន្តែតាមលោក Dang The Vinh អនុប្រធានគណៈកម្មាធិការសេដ្ឋកិច្ចរដ្ឋសភា ថា ពង្រាងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ១៩៩២មិនផ្តោតទៅលើសមាសភាពសេដ្ឋកិច្ចរដ្ឋអំពីកម្មសិទ្ធិបរិមាណទ្រពសម្ប័ត្តិដ៏ធំធេងរបស់ខឿនសេដ្ឋកិច្ចគឺជា ប្រការត្រូវបានគិតគូរ។ ក៏មានមតិអំពីបញ្ហានេះ លោក Nguyen Viet Thong អគ្គលេខាធិការក្រុមប្រឹក្សាទ្រឹស្តីមជ្ឈឹមបានចាត់ទុកថា រដ្ឋធម្មនុញ្ញត្រូវមានចរិត លក្ខណៈស្ថិរភាពយូរអង្វែង។ “ខ្ញុំចាត់ទុកថា ពង្រាងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកនេះមិនផ្ដោតនិងរៀប បញ្ជីដល់សមាសភាពសេដ្ឋកិច្ច ប្រសិនបើមិនរៀបបញ្ជីគឺមិនអះអាងបានតួនាទី របស់សមាសភាពសេដ្ឋកិច្ច។ និយាយថារដ្ឋធម្មនុញ្ញមិនកំណត់តួនាទីស្នូល របស់សេដ្ឋកិច្ចរដ្ឋ បើនិយាយដូច្នេះគឺត្រឹមត្រូវ ប៉ុន្តែនិយាយថាបក្សរដ្ឋវៀតណាម បោះចោលតួនាទីស្នូលរបស់រដ្ឋគឺយល់មិនត្រឹមត្រូវឡើយ។” លោក Nguyen Viet Thong អគ្គលេខាធិការក្រុមប្រឹក្សាទ្រឹស្តីមជ្ឈឹម ក្នុងពេលនោះ មតិជាច្រើនផ្សេងទៀតបានស្នើរថាត្រូវអះអាងក្នុងមាត្រាទី ៥៤តួនាទីរបស់រដ្ឋក្នុងការបង្កលក្ខណៈដូចគ្នាសំរាប់ការអភិវឌ្ឍន៍និងរួមវិភាគទាន របស់បណ្ដាសមាសភាពសេដ្ឋកិច្ច។ តាមមតិរបស់ដំណាងមួយចំនួនថាទោះបី មាត្រាទី៥៥និង៥៦របស់ពង្រាងក៏បានផ្ដោតទៅលើប៉ុន្តែមិនទាន់បង្ហាញច្បាស់ ការដែលរដ្ឋនឹងធានាការទាក់ទងប្រភពកំលាំងនានាដូចគ្នាដើម្បីបណ្ដា សមាសភាពសេដ្ឋកិច្ចរួមអភិវឌ្ឍន៍។ កំណត់អំពីតួនាទីគ្រប់គ្រងរដ្ឋក្នុងខឿនសេដ្ឋកិច្ចក៏ដូចជាមានការធ្វើវិសោធនកម្មបំពេញបន្ថែមខ្លឹមសារថ្មីជាច្រើនក្នុងមាត្រាទី៥៣។ លោក Hoang Dang Quang លេខារងអចិន្ត្រៃយ៍គណៈកម្មាធិការបក្សខេត្តប្រធានគណៈប្រតិភូសមាជិករដ្ឋសភាមណ្ឌូល Quang Binh បានអះអាងថាការបំពេញបន្ថែមអភិវឌ្ឍន៍ សេដ្ឋកិច្ចបញ្ញាក្នុងការអភិវឌ្ឍន៍និងជំរុញឧស្សាហូបនីយកម្មទំនើបភាវូបនីយកម្មប្រទេសជាតិគឺសមស្របជាមួយយុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រទេសជាតិដែលបក្ស កុម្មុយនីស្តវៀតណាមបានដាក់ចេញ។ លោក Hoang Dang Quang បានពន្យល់ថា៖ “បក្សកុម្មុយនីស្តវៀតណាមបានកំណត់ទិសដៅដំបូងក្នុងចំណោមទិសដៅ ធំចំនួន៨ក្នុងកម្មវិធីនយោបាយកសាងប្រទេសជាតិក្នុងដំណាក់កាលឈានឡើង លិទ្ធិសង្គមនិយម។ ប្រការនោះទាមទាយើងត្រូវយកចិត្តទុកដាក់អភិវឌ្ឍន៍បណ្ដាផ្នែកវិស័យវិទ្យាសាស្ត្រនិងបច្ចេកវិជ្ជា។ ដូច្នេះខ្ញុំស្នើរពង្រាងធ្វើវិសោធនកម្មរដ្ឋ ធម្មនុញ្ញឆ្នាំ១៩៩២ត្រូវអះអាងច្បាស់មាត្រាទី៥៣គឺ ជំរុញឧស្សាហូបនីយកម្ម-ទំនើបភាវូបនីយកម្មប្រទេសជាតិផ្សាភ្ជាប់នឹងការអភិវឌ្ឍន៍សេដ្ឋកិច្ចបញ្ញា នោះជាបញ្ហាមានចរិតលក្ខណៈសំរេចកំណត់សមស្របជាមួយនិន្នាការមានចរិតលក្ខណៈ សម័យនិងសមស្របទាំងស្រុងជាមួយកម្មវិធីនយោបាយកសាងប្រទេសជតិក្នុងដំណាក់កាលឈានឡើងលិទ្ធិសង្គមនិយម (បំពេញបន្ថែមនិងអភិវឌ្ឍន៍ឆ្នាំ ២០១១)។” ប្រទេសមួយរឹងមាំត្រូវមានខឿនសេដ្ឋកិច្ចខ្លាំងមាំមួន។ ក្នុងកាលៈទេសៈសេរីភាវូបនីយកម្មពាណិជ្ជកម្មកំពុងប្រព្រឹត្តទៅជាមួយល្បឿនលឿន ខឿនសេដ្ឋកិច្ចវៀតណាមត្រូវមានការកំណែទំរង់មានចរិតលក្ខណៈលោតផ្លោះដើម្បីទាន់នឹង និន្នាការរបស់ខឿនសេដ្ឋកិច្ចពិភពលោក។ ការកែប្រែរបបសេដ្ឋកិច្ចតាមទិស សមភាពរវាងបណ្ដាសមាសភាពសេដ្ឋកិច្ចនឹងរួមចំណែកធ្វើឲ្យផូរផង់ខឿន សេដ្ឋកិច្ច ពង្រីករាល់សក្ដានុភាពរបស់សង្គម រួមចំណែកទៅក្នុងគោលដៅរួមរបស់ ប្រទេសជាតិ៕
Related








