ពង្រីកចរិតលក្ខណៈប្រជាធិបតេយ្យក្នុងការងារនីតិបញ្ញាត្តិ
03/04/2013 10:10
VOV-នាថ្ងៃទី៣១មិនាកន្លងទៅ វគ្គយកមតិប្រជាជន អំពីពង្រាងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ១៩៩២តាម សេចក្តីសំរេចចិត្តលេខ៣៨របស់រដ្ឋសភាវៀតណាម បានបញ្ចប់និងប្រមូលបានលទ្ធផលសកម្មជាច្រើន។ លេចធ្លោបំផុតក្នុងដំណើរការនេះគឺចរិតលក្ខណៈចំហរប្រជាធិបតេយ្យត្រូវបាន ពង្រីកយ៉ាងខ្លាំងក្លាដោយរបៀបធ្វើច្នៃប្រឌិតសំដៅកសាងរដ្ឋធម្មនុញ្ញមួយមាន គុណភាព។

ពង្រីកចរិតលក្ខណៈប្រជាធិបតេយ្យក្នុងការងារនីតិបញ្ញាត្តិ VOV-គ្មានពេលណារដ្ឋធម្មនុញ្ញត្រូវបានផ្សព្វផ្សាយដ៏ទូលំទូលាយលើបណ្ដា មធ្យោបាយ ផ្សព្វផ្សាយព័ត៌មាននិងវេទិការសង្គមដូចជាក្នុងរយៈពេលកន្លងទៅ ឡើយ។ ពីទីក្រុងដល់ជនបទដំបន់ព្រៃភ្នំដំបន់ឆ្ងាយដាច់ស្រយាលដំបន់ជនជាតិ ភាគតិច ជនគ្រប់រូបសុទ្ធតែបានដឹងអំពីវគ្គជីវភាពនយោបាយដ៏សែនសំខាន់នេះ នៅកំរិតខុសពីគ្នា។ ដើម្បីផ្សាយរដ្ឋធម្មនុញ្ញមកដល់ប្រជាជនទាំងមូល ឯកសារ ងាយយល់ជាច្រើនអំពីរដ្ឋធម្មនុញ្ញក៏បានតាក់តែងឡើងចែកជូនគ្រួសារនីមួយៗ។ លោក Phan Khac Duc ជាជនមួយរូបនៅខ័ណ្ឌ Tan Binh ទីក្រុងហូជីមិញបានឲ្យដឹង ថា៖ “បណ្ដាគ្រួសារយើងខ្ញុំបានឃោសនាយ៉ាងពេញលេញនិងទទួលព័ត៌មានតាម រយៈកាសែតវិទ្យុអំពីការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ។គណៈកម្មាធិការប្រជាជន សង្កាត់បានប្រមូលផ្ដុំគ្រួសារនានាឡើងវិញអនុវត្ត ចែកឯកសារដល់គ្រួសារ នីមួយៗ។ ខ្ញុំឃើញថានេះជាបញ្ហាប្រជាធិបតេយ្យចំហរមកដល់ប្រជាជន។” ចរិតលក្ខណៈនៅបានបង្ហាញក្នុងក្របខ័ណ្ឌរួមមតិ។ ប្រជាជនគ្រប់រូបមានសិទ្ធិបង្ហាញគំនិតអំពីរាល់បញ្ហាធំៗរបស់ប្រទេសជាតិដល់សិទ្ធិប្រយោជន៍ជាក់ស្ដែងបំផុតរបស់ខ្លួនទៀតផង។ អនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៍លោក Hoang The Lien ដំណាងស្ថាប័នអចិន្ត្រៃយ៍គណៈកម្មាធិការបញ្ជាបូកសរុបអនុវត្តរដ្ឋធម្មនុញ្ញឆ្នាំ១៩៩២បានចាត់ទុកថា៖ “យើងខ្ញុំទទួលបានមតិរួមចំណែកចូលក្នុងអារម្ភកថានិងជំពូកចំនួន១១ របស់រដ្ឋធម្មនុញ្ញ។ ជំពូកទទួលបានការរួមមតិច្រើនបំផុតគឺជំពូកអំពីសិទ្ធិមនុស្ស ទទួលបានមតិជាង៥លានលើកបន្ទាប់នោះគឺជំពូកអំពីរបបសេដ្ឋកិច្ចរដ្ឋសភានិង របបនយោបាយ។” អនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៍លោក Hoang The Lien ដំណាងស្ថាប័នអចិន្ត្រៃយ៍គណៈកម្មាធិការបញ្ជាបូកសរុបអនុវត្តរដ្ឋធម្មនុញ្ញឆ្នាំ១៩៩២ មតិជិត២៦លានលើករួមចំណែកទៅក្នុងពង្រាងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩២ក្នុងរយៈពេល៣ខែកន្លងមកជាតួរលេខមិនតិចឡើយ។ វាបានសឲ្យ ឃើញការយកចិត្តទុកដាក់ក៏ដូចជាក្តីសង្ឃឹមរបស់ប្រជាជនទៅដំណើរការធ្វើវិសោធនកម្មច្បាប់ដើមរបស់ប្រទេសជាតិ។ ស្ដីពីលទ្ធផលនេះលោក Phongsak Thiabkaew នាយកការិយាល័យច្បាប់នៃវិទ្យាស្ថាន Phupan (ថៃ) បានឲ្យដឹងថា៖ “យើងខ្ញុំបានឃើញច្បាស់ការប្តេជ្ញាចិត្តដ៏ធំធេងរបស់វៀតណាមក្នុងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនិងខ្ញុំក៏ត្រេកអរក្នុងពេលបានឃើញវៀតណាមដំណើរកា រយ៉ាងរៀបរយវិទ្យាសាស្ត្របើកចំហរព័ត៌មានអំពីខ្លឹមសារធ្វើវិសោធនកម្មដើម្បី ប្រជាជនស្វែងយល់។ វៀតណាមបានបង្ហាញការយកចិត្តទុកដាក់ចំពោះសិទ្ធិ មនុស្ស។ នេះជាប្រការមានប្រយោជន៍សំរាប់ប្រជាជនវៀតណាម។” ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung
Related








