VOV WorldVOV World
ពង្រីកតួនាទីរបស់បណ្ដាជនជាតិក្នុងសេចក្ដីព្រាងធ្វើវិសោធនាកម្មរដ្ឋធម្មនុញ្ញឆ្នាំ១៩៩២
25/02/2013 08:08
(VOV World)_បញ្ហាជនជាតិ និងមហាសាមគ្គីជាតិ ​ដើរតួនាទីយុទ្ធ​សាស្ត្រ​ និងយូរអង្វែង ក្នុងបណ្ដាគោល នយោបាយរបស់បក្ស និងរដ្ឋវៀត​ណាម។ ក្នុង សេចក្ដី ព្រាង ធ្វើវិសោធនាកម្ម រដ្ឋធម្មនុញ្ញ ឆ្នាំ ១៩៩២ ​ដែល​កំ ពុង​បាននាំចេញ យកមតិប្រជាជននោះ បញ្ហនេះជាថ្មីម្ដង់ទៀតត្រូវបានយកចិត្តទុកដាក់ ​ និងទទួលបានការផ្តល់មតិជាច្រើន។​
ពង្រីកតួនាទីរបស់បណ្ដាជនជាតិក្នុងសេចក្ដីព្រាងធ្វើវិសោធនាកម្មរដ្ឋធម្មនុញ្ញឆ្នាំ១៩៩២
         (VOV World)_បញ្ហាជនជាតិ និងមហាសាមគ្គីជាតិ ​ដើរតួនាទីយុទ្ធ​សាស្ត្រ​ និង យូរអង្វែង ក្នុងបណ្ដាគោលនយោបាយរបស់បក្ស និងរដ្ឋវៀត​ណាម។ ក្នុង សេចក្ដី ព្រាងធ្វើវិសោធនាកម្ម រដ្ឋធម្មនុញ្ញ ឆ្នាំ ១៩៩២ ​ដែល​កំពុង​បាននាំចេញ យកមតិ ប្រ ជា ជននោះ បញ្ហនេះជាថ្មីម្ដង់ទៀតត្រូវបានយកចិត្តទុកដាក់ ​ និងទទួលបានការផ្តល់ មតិជាច្រើន។​ ពង្រីកតួនាទីរបស់បណ្ដាជនជាតិក្នុងសេចក្ដីព្រាងធ្វើវិសោធនាកម្មរដ្ឋធម្មនុញ្ញឆ្នាំ១៩៩២(dantocviet.vn -) សេចក្ដីព្រាងធ្វើវិសោធនាកម្ម រដ្ឋធម្មនុញ្ញ ឆ្នាំ ១៩៩២ ត្រូវបានចាត់ទុកថា÷ បន្ត ការកំណត់នានា របស់រដ្ឋធម្មនុញ្ញឆ្នាំ ១៩៩២ និងបង្ហាញយ៉ាងច្បាស់លាស់ ​ស្មារតីនៃ បណ្ដាសេចក្ដីសម្រេចចិត្តរបស់​មហាសន្និបាត លើកទី១០  និងសេចក្ដីសម្រេចចិត្ត  នៃមហាសន្និបាតលើកទី​១១ របស់បកុ្ស អំពីបញ្ហាជនជាតិ ការងារជនជាតិ។ តាមនោះ សាធារណះ​រដ្ឋ សង្គមនិយមវៀតណាម ជាប្រទេសឯកភាព របស់បណ្ដាជនជាតិដែល រួមរស់​នៅលើប្រទេសវៀតណាម។ បណ្ដាជនជាតិសមភាព សាមគ្គី​ភាព គោរព និង ជួយឧបត្ថម្ភគ្នាទៅវិញទៅមក ដើម្បីរួមគ្នាអភិវឌ្ឍន៍ ហាមឃាត់រាល់សកម្មភាពប្រកាន់ និងបំបែកបំបាក់ជនជាតិ។ បណ្ដាជនជាតិមានសិទ្ធិ​ប្រើប្រាស់ ភាសា អក្សរ រក្សារអត្ត សញ្ញាណ ជនជាតិ និងពង្រីករាល់ទំនៀម​ទំលាប់ ប្រពៃណី ដ៏ល្អប្រសើររបស់ខ្លួន។ រដ្ឋអនុវត្តគោលនយោបាយអភិវឌ្ឍន៍លើគ្រប់វិស័យ និងបង្កលក្ខណះអោយ​ជន ជាតិ ភាគតិចទាំងលាយពង្រីកកំលាំងចូលរួម​អភិវឌ្ឍន៍រួមរបស់ប្រទេសជាតិ។ រដ្ឋអនុវត្តគោលនយោបាយអភិវឌ្ឍន៍លើគ្រប់វិស័យលើកកំពស់ជិភាពរស់នៅ ខាងស្មារតីនិងសម្ភារះរបស់ជនរួមជាតិជាជនជាតិភាគតិច្ចជាជំហានៗ។ពលរដ្ឋជាជន ជាតិភាគតិច្ចទាំងឡាយសុទ្ឋតែស្មើភាពខាងសិទ្ឋិផលប្រយោធន៍និងករណីយកិច្ចលើ គ្រប់វិស័យនៃជីវភាពរស់នៅ។អំពីគោលនយោបាយជនជាតិពង្រាងធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញ១៩៩២គប្បីកំណត់ច្បាស់លាស់ថែមទៀតនិងបណ្តាគោលការណ៍ដែល បក្សកំណត់ថាបណ្តាជនជាតិក្នុងមហាគ្រួសារវៀតណាមគឺស្មើភាពគោរពគ្នាសាមគ្គី ជួយគ្នាអភិវឌ្ឍន៍។ល។ទន្ទឹមនឹងនោះរដ្ឋធម្មនុញ្ញក៍ត្រូវបំភ្លឺអោយច្បា់សិទ្ឋិផលប្រយោធន៍ និងករណីយកិច្ចរបស់ជនរួមជាតិជាជនជាតិភាគតិច្ចដើម្បីកុំឲ្យមានសតិអារម្មណ៍ពឹង ផ្អែកទៅលើគោលនយោបាយរបស់រដ្ឋ។លោក Lu Van Que ប្រធាន​ក្រុមប្រឹក្សារពិគ្រោះ យោបល់ អំពី បញ្ហាជនជាតិនៃរណសិរ្យមាតុភូមិវៀតណាមអោយដឹងថា៖ “យើងត្រូវលើកកំពស់​ការទទួលខុសត្រូវរបស់រដ្ឋ ក្នុងការធានាអនុវត្តនិង បង្ក លក្ខណៈ អភិវឌ្ឍន៍ រួមសំរាប់បណ្ដាជនជាតិ។ ក្រៅពីនោះ បណ្ដាជនជាតិក៏ត្រូវ ពង្រីក កំលាំង​អភិវឌ្ឍន៍របស់ខ្លួន។ ការកំណត់រាល់គោលការណ៍ជាសារវន្ត ក្នុងគោលនយោ បាយ ចំពោះជនជាតិរបស់បក្សនិងរដ្ឋគឺត្រឹមត្រូវនិងសមស្រប់នឹង ការពិតជាក់ស្តែង។” ក្រៅពីនោះ ពង្រាងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ ១៩៩២ កប្បីកំណត់ច្បាស់ លាស់ថា៖ វៀតណាគឺជាប្រទេសពហុជនជាតិ បញ្ហាជនជាតិនិងសាមគ្គី​ បណ្ដាជនជាតិ ដើតួនាទី យុទ្ធសាស្ត្រយូរអង្វែង។​ ប្រការនេះនឹងបង្កឯកភាពក្នុង បក្សនិងប្រជាជនទាំង មួលអំពី ការយល់ដឹងនិងសកម្មភាព​សម​ទៅនឹង​បញ្ហានេះ។​ រដ្ឋធម្មនុញ្ញ ក៏កំណត់ដែរថា÷ បណ្ដាជនជាតិសមភាព សាមគ្គី និងជួយឧបត្ថម្ភគ្នា ទៅវិញទៅមក រួមគ្នាអភិវឌ្ឍន៍។ ដើម្បីពង្រឹងនិងពង្រីកបានរាល់ឧត្តមភាព​របស់ជន ជាតិនិមួយៗ ​អ្នកស្រាវជ្រាវជនជាតិវិទ្យា ​សាស្ត្រាចារ្យរង ​បណ្ឌិត ​Bui Xuan Dinh បាន ចាត់ទុកថា÷         “ ជាប្រទេស១ មានជនជាតិជាច្រើន គឺការអភិវឌ្ឍន៍របស់​ជនជាតិនោះគឺជា ក្រិត ក្រមរួម១ ​យកការអភិវឌ្ឍន៍របស់ជនជាតិ​ភាគច្រើនជាទិស​អភិវឌ្ឍន៍។ទន្ទឹមនឹងនោះ  ពង្រីកតួនាទី របស់ជនជាតិភាគតិចទៀតផង។” រយះពេលជាង២០ឆ្នាំអនុវត្តរដ្ឋធម្មនុញ្ញ ឆ្នាំ ១៩៩២ បញ្ហាជនជាតិ និងសាមគ្គីជន ជាតិ ត្រូវបានកំណត់ក្នុងច្បាប់ លើគ្រប់វិស័យ បង្កលក្ខណះអោយជនរួមជាតិ មាន ឱកាសងាយស្រួលអភិវឌ្ឍន៍លើគ្រប់វិស័យ។ ការ​បន្តបំពេញបន្ថែមបណ្ដាខ្លឹមសារ ដែលទាក់ទិនដល់បញ្ហា​ជនជាតិ ក្នុង សេចក្ដីព្រាងធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញ ឆ្នាំ  ១៩៩២ នឹង​​រួម​ចំណែកពង្រីកតួនាទីរបស់បណ្ដាជនជាតិ ក្នុងដំណើការកសាងនិង អភិវឌ្ឍន៍ប្រទេសជាតិ៕