VOV WorldVOV World
ពង្រឹងការជឿទុកចិត្តយុទ្ធសាស្ត្រជាមួយអូស្ត្រាលីនិងនូវែលសេឡង់
07/12/2022 07:40
(VOVWORLD) - នារសៀលថ្ងៃទី៧ ខែធ្នូ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមបានវិលត្រឡប់មករដ្ឋធានីហាណូយវិញ បញ្ចប់ប្រកបដោយជោគជ័យនូវដំណើរទស្សនកិច្ចជាផ្លូវការនៅ អូស្ត្រាលីនិងនូវែលសេឡង់ តបតាមការអញ្ជើញរបស់ប្រធានសភាជាន់ទាប អូស្ត្រាលី លោក Milton Dick ប្រធានព្រឹទ្ធសភាអូស្ត្រាលី លោកស្រី Sue Lines និងប្រធានរដ្ឋសភានូវែលសេឡង់ លោក Adrian Rurawhe ។ សកម្មភាពជាង ៤០ នៅប្រទេសទាំងពីរនេះ បានបើកឱកាសសហប្រតិបត្តិការថ្មីជាច្រើនរវាង វៀតណាមជាមួយប្រទេសទាំងពីរនៅតំបន់ប៉ាស៊ីហ្វិកខាងត្បូង។
ដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសអូស្ត្រាលីនិងនូវែលសេឡង់របស់ប្រធានរដ្ឋសភា លោក Vuong Dinh Hue និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៣០ ខែវិច្ឆិកា ដល់ថ្ងៃទី ៦ ខែធ្នូ។ ដំណើរទស្សនកិច្ចនេះ គឺជាជំហានជាក់ស្តែងមួយ ដើម្បីអនុវត្តន៍ គោលជំហរកិច្ចការបរទេសដ៏សំខាន់នៃមហាសន្និបាតលើកទី១៣ របស់បក្សកុម្មុយនិស្តវៀតណាម ពោលគឺពង្រឹងទំនាក់ទំនងជាមួយប្រទេសជិតខាងនិងដៃគូយុទ្ធសាស្ត្រឲ្យកាន់តែស៊ីជម្រៅ មានប្រសិទ្ធភាព និងជាក់ស្ដែង។ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue អញ្ជើញថ្លែងសុន្ទរកថានៅវិទ្យាស្ថានគោលនយោបាយអូស្ត្រាលី-វៀតណាម។ (រូបថត៖ VOV)