ពន្យារពេលកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ ដើម្បីជៀសវាងវិបត្តិស្បៀងអាហារពិភពលោក
25/04/2023 08:46
(VOVWORLD) - កិច្ចប្រជុំរដ្ឋមន្ត្រីកសិកម្មនៃបណ្ដាប្រទេសក្នុងក្រុមខឿនឧស្សាហកម្មអភិវឌ្ឍន៍ជួរមុខនៅលើពិភពលោក (G7) ទើបតែបានបញ្ចប់ក្រោយរយៈពេល ២ ថ្ងៃ បើកកិច្ចប្រជុំនៅទីក្រុង Miyazaki របស់ជប៉ុន។
រដ្ឋមន្ត្រីកសិកម្ម G7 ជួបប្រជុំគ្នានៅទីក្រុង Miyazaki ប្រទេសជប៉ុន។ រូបថត៖ The Yomiuri Shimbun ក្នុងសេចក្តីថ្លែងការណ៍រួមដែលបានប្រកាសក្រោយកិច្ចប្រជុំ បណ្ដារដ្ឋមន្ត្រីបានអំពាវនាវឱ្យពន្យារពេលកិច្ចព្រមព្រៀងគំនិតផ្តួចផ្តើមគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ ដោយអំពាវនាវឱ្យភាគីពាក់ព័ន្ធនានាអនុវត្តន៍ឱ្យបានពេញលេញ ក៏ដូចជាពង្រីកកិច្ចព្រមព្រៀងនេះផងដែរ។ ក្នុងពេលនោះ នាថ្ងៃទី ២៤ មេសា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Atonio Guterres ក៏បានលើកដំណោះស្រាយចំពោះកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។
Related








