ចក្ខុវិស័យយុទ្ធសាស្ត្ររបស់បក្សគឺសេចក្តីប្រាថ្នាអភិវឌ្ឍន៍របស់ប្រទេសជាតិ
10/09/2020 07:18
(VOVWORLD) - នៅក្នុងអត្ថបទក្រោមចំណងជើងថា “ត្រៀមរៀបចំនិងដំណើការយ៉ាងល្អបំផុតនូវមហាសន្និបាតលើកទី XIII របស់បក្ស ដើម្បីនាំប្រទេសជាតិឈានចូលដំណាក់កាលអភិវឌ្ឍន៍ថ្មី” ចំពេលដែលប្រទេសជាតិកំពុងត្រៀមរៀបចំមហាសន្និបាតនៃបណ្តាបក្សភាគចំណុះមជ្ឈឹម ឈានចូលមហាសន្និបាតលើកទី XIII របស់បក្សកុម្មុយនិស្តវៀតណាម អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong បានបង្ហាញយ៉ាងពេញលេញនិងស៊ីជម្រៅនូវទស្សនៈនិងការដឹកនាំរបស់មជ្ឈិមការិយាល័យនយោបាយ លេខាធិការដ្ឋាននិងរបស់ប្រមុខបក្ស រដ្ឋ អំពីទិសដៅនិងភារកិច្ចនៃមហាសន្និបាតលើកទី XIII និងដំណាក់កាលខាងមុខ។ អត្ថបទនេះ បានបំផុសកម្លាំងចលករថ្មីក្នុងសាធារណៈជន ក៏ដូចជាក្នុងចំណោមបក្ខជននិងប្រជាជន។
អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong (រូបថត៖ VGP) លោកអគ្គលេខាបក្ស ប្រធានរដ្ឋបានព្យាករណ៍ថា ក្នុងប៉ុន្មានឆ្នាំខាងមុខ បរិការណ៍អន្តរជាតិនិងតំបន់នឹងបន្តមានការផ្លាស់ប្តូរយ៉ាងស្មុគស្មាញ ឆាប់រហ័សនិងមិនអាចទាយទុកជាមុនបាន ដែលគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ការអភិវឌ្ឍប្រកបដោយស្ថេរភាពនិងនិរន្តរភាពរបស់ពិភពលោក តំបន់និងប្រទេសវៀតណាមតែម្តង។
Related








