ចលនាចាប់ផ្តើមអាជីវកម្មឆ្នាំ២០២០៖ បន្តសន្ទះអភិវឌ្ឍន៍
29/01/2020 03:32
(VOVWORLD) - នាឆ្នាំ ២០១៩ ទីក្រុងហាណូយ និងទីក្រុងហូជីមិញគឺជាទីក្រុងចំនួន ២ ដែលចលនាចាប់ផ្ដើមអាជីវកម្មប្រព្រឹត្តិទៅយ៉ាងរស់រវើក ប៉ុន្តេដល់ឆ្នាំ ២០២០ នោះ តំបន់ភូមិភាគកណ្ដាល ជាពិសេសគឺទីក្រុង Da Nang នឹងក្លាយជាមជ្ឈមណ្ឌល ដែលមានគោលដៅនាំទីក្រុង Da Nang ក្លាយទៅជាមជ្ឈមណ្ឌលនៃការចាប់ផ្ដើមអាជីវកម្មប្រកបដោយការច្នៃប្រឌិតថ្នាក់ជាតិនៅតំបន់ភាគកណ្ដាល - Tay Nguyen។
សប្តាហ៍ចាប់ផ្តើមអាជីវកម្មនៅទីក្រុងហូជីមិញឆ្នាំ ២០១៩ (រូបថត៖ Thanhnien.vn) នាឆ្នាំ ២០២០ ចលនាចាប់ផ្តើមអាជីវកម្មនៅវៀតណាមត្រូវបានប៉ាន់ស្មានថានឹងត្រូវបានបន្តអភិវឌ្ឍន៍ និងពង្រីកថែមទៀត។ ការចូលរួមរបស់អាជ្ញាធរខេត្ត ក្រុង ក្នុងការបង្កើតបរិយកាសធ្វើអាជីវកម្មអំណោយផល ដែលតភ្ជាប់ជាមួយគំនិត បំណងប្រាថ្នារបស់សហគ្រាសនានាគឺជាកត្តាមូលដ្ឋាន ដើម្បីចលនាចាប់ផ្ដើមអាជីវកម្មឆ្នាំ២០២០ នៅវៀតណាមបន្តមានចំណុចភ្លឺស្វាងជាច្រើនថែមទៀត។
Related








