ចំណងស្មោះត្រង់វៀតណាម-ឡាវ
08/07/2013 08:32
(VOV)_នាថ្ងៃទី ៩ កក្កដា វៀតណាមនិងឡាវនឹងរៀបចំពិធី អបអរសាទរសម្រេចការងារបោះបង្គោលព្រំដែន រវាងប្រ ទេសទាំងពីរនៅលើទីទាំងភូមិសាស្ត្រនិងបើកសម្ពោធន៍ បង្គោល ព្រំដែនលេខ៤៦០នៅច្រកទ្វាព្រំដែន Thanh Thuy ( ខេត្ត Nghe An) - Nam On ( ខេត្ត Borikhamxay) ជាមួយការ ចូលរួមរបស់នាយករដ្ឋមន្ត្រី នៃប្រទេសទាំងពីរ។

(VOV)_នាថ្ងៃទី ៩ កក្កដា វៀតណាមនិងឡាវនឹងរៀបចំពិធីអបអរសាទរសម្រេច ការងារបោះបង្គោលព្រំដែន រវាងប្រទេសទាំងពីរនៅលើទីទាំងភូមិសាស្ត្រនិងបើក សម្ពោធន៍បង្គោលព្រំដែនលេខ ៤៦០ នៅច្រកទ្វាព្រំដែន Thanh Thuy ( ខេត្ត Nghe An) - Nam On ( ខេត្ត Borikhamxay) ជាមួយការចូលរួមរបស់នាយករដ្ឋមន្ត្រីនៃប្រទេស ទាំងពីរ។ នេះគឺជាព្រឹត្តិការណ៍មានអត្តន័យប្រវត្តិសាស្ត្រ ពីព្រោះ ចាប់ពីពេលនេះតទៅ ប្រជាជននៃប្រទេសទាំងពីរ មានខ្សែព្រំដែន១ទំនើប ស្ថិរភាព រួមចំណែកសំខាន់ក្នុង ការពង្រឹងសន្តិសុខជាតិ បង្កលក្ខណះងាយស្រួលសំរាប់ការកសាងនិងអភិវឌ្ឍន៍សេដ្ឋ កិច្ច សង្គមនៅតំបន់ព្រំដែន។ ចំណងស្មោះត្រង់វៀតណាម-ឡាវ ព្រំដែនវៀតណាមនិងឡាវមានប្រវែងជាង ២០៦០គីឡូម៉ែត្រ ជាប់ខេត្តចំនួន១០ របស់វៀតណាមនិងខេត្តចំនួន១០របស់ឡាវ។ ពីថ្ងៃទី ១៨ កក្កដា ឆ្នាំ ១៩៧៧មក អនុ សញ្ញាស្ដីអំ ពីខ័ណ្ឌព្រំសីម៉ាព្រំដែនរវាងវៀតណាមនិងឡាវត្រូវបានចុះហត្ថលេខា។ ដល់ដើមឆ្នាំ ១៩៨៧ ប្រទេសទាំងពីរបានសម្រេចការងារខ័ណ្ឌព្រំសីម៉ា បោះបង្គោល ព្រំដែនជាសារវ័ន្ត ជាមួយបង្គោលព្រំដែនចំនួន២១៤។ ដើម្បីកសាងខ្សែព្រំដែនមួយ សន្តិភាព មិត្តភាព ស្ថិរភាពនិងកិច្ចសហប្រតិបត្តិការយូរអង្វែងរវាងប្រទេសទាំងពីរ ដោយឈរលើមូលដ្ឋានសមភាព គោរពអធិបតេយ្យភាព និងបូរណភាពដែនដីនៃប្រ ទេសនិមួយៗ នាថ្ងៃទី ៣០ មករាឆ្នាំ ២០០៨ រដ្ឋាភិបាលនៃប្រទេសទាំងពីរវៀតណាម និងឡាវ បានឯកភាពរួមសហការកសាងនិងអនុវត្ត÷គំរោងការណ៍បង្កើនកម្រាស់ និង ជួសជុលប្រព័ន្ធបង្គោលព្រំដែន វៀតណាម-ឡាវ។ រយះពេលអនុវត្តត្រូវបានអូស បន្លាយដល់ឆ្នាំ២០១៤។ ក្រោយរយះពេលជាង៦ឆ្នាំ ជាមួយការខំប្រឹងប្រែងជាច្រើន ឆ្លងកាត់លើរាល់ការ លំបាក សាកល្បង រហូតមកដល់ពេលនេះ ភាគីទាំងពីរបានសម្រេចប្រព័ន្ធបង្គោលព្រំ ដែន១មុនកាលកំណត់។ ការ បង្កើនកម្រាស់និងជួសជុលប្រព័ន្ធបង្គោលព្រំដែននេះ បានធានាអត្តចរិតចីរភាពនិងបំពេញរាល់បទដ្ឋានអន្តរជាតិផ្សេងៗ។ ជាខេត្តមួយមានខ្សែព្រំដែនជាប់នឹងប្រទេសឡាវច្រើនបំផុត ក្នុងរយះពេលប៉ុន្មាន ឆ្នាំ កន្លងទៅ ជាមួយស្មារតីម្ចាស់ការ ប្តេជ្ញាចិត្តខ្ពស់បំផុត ខេត្ត Ha Tinh បានខំប្រឹងប្រែង អនុវត្ត ប្រកបដោយដោយប្រសិទ្ធភាពកម្មវិធីបង្កើនកម្រាស់និងជួសជុលប្រព័ន្ធបង្គោល ព្រំដែន វៀតណាមនិងឡាវ។ វរសេនីយ៍ឯកបម្រុង Nguyen Huy Trung ប្រធានសេនាធិ ការ កងទ័ពការពារព្រំដែនខេត្ត Ha Tinh និងជាប្រធានក្រុមបោះបង្គោលព្រំដែនខេត្ត Ha Tinh បានអោយដឹងថា÷ “ ដោយសារការរួមសហការដ៏ល្អប្រសើររវាងបណ្ដាកងកម្លាំងបោះបង្គោលព្រំដែន របស់ខេត្ត Ha Tinh ខេត្ត Borikhamsay ជាមួយការបញ្ជា ណែនាំរបស់គណះកម្មាធិការ បោះបង្គោលព្រំដែនខេត្ត កងទ័ពការពារព្រំដែនបាន រួមគ្នាសម្រេចការងារស្វែងមើល និងបោះបង្គោលព្រំដែននៅលើទីតាំងភូមិសាស្ត្រជាក់ស្ដែង រវាងខេត្ត Ha Tinh និង ខេត្ត Borikhamsay។ ” ឆ្លងកាត់រាល់ការលំបាកដោយភូមិសាស្ត្រ គមនាគមន៍ធាតុអាកាសការងារកសាង បង្គោលព្រំដែន វៀតណាមនិងឡាវក៏មានភាពងាយស្រួលជាច្រើន ដូចជា ÷ខ្សែរផ្លូវព្រំ ដែនវៀតណាមនិងឡាវបានកំណត់ច្បាស់ លាស់និងត្រូវបានបោះបង្គោលព្រំដែន ពី ឆ្នាំ១៩៧៧-១៩៨៦។ ខ្សែរ ព្រំដែននេះត្រូវបានបង្ហាញច្បាស់លាស់នៅលើផែនទីរបស់ ភាគីទាំងពីរ ដែលបានរួមគ្នាបង្កើតឡើង នាឆ្នាំ២០០៣ ដោយវិទ្យាសាស្ត្រ បច្ចេកទេស ទំនើប ត្រឹមត្រូវ។ទន្ទឹមនឹងនោះគំរោងការណ៍នេះត្រូវបានកសាងដោយឈរលើការ ដកបទពិសោធTOកាងារខ័ណ្ឌព្រំសីម៉ាបោះបង្គោលព្រំដែនវៀណាមចិននិងវៀតណាម កម្ពុជា។អ្វីៗទាំងអស់គឺជាចំណងសាមគ្គីភាព ការជួយឧបត្ថម្ភគ្នាទៅវិញទៅមករបស់ កង ទ័ពនៃប្រទេសទាំង២វៀតណាមឡាវដែលធ្វើការផ្ទាល់ល់ទីតាំងភូមិសាស្រ្ត“។អនុសេនីយ៍ឯកTha Noong Xongអនុប្រធានក្រុមបោះបង្គោលព្រំដែននៃខេត្តSavanakhet (ឡាវ)អោយដឹងថា៖ “ ត្រូវបានចែកបញ្ជាណែនាំខេត្តចំនួន៣យើងខ្ញុំទទួលភារកិច្ចបង្កើនកំរាស់ជួស ជុល បង្គោលព្រំដែនលើខ្សែព្រំដែនពីខេត្ត Quang Tri ដល់ខេត្ត Savanakhet ពីខេត្ត Ha Tinh ដល់ Kham Muon ។ក្នុងដំណើការស្វែងមើលទីតាំងភូមិសាស្រ្តយើង ខ្ញុំជា និច្ចកាលមានការគួបផ្សំដ៍ស្អិតរមួតបង្កលក្ខណះងាយស្រួលសំរាប់គ្នាទៀតផង។ម៉្យាងទៀមានការយកចិត្តទុកដាក់ពីថ្នាក់លើនៃប្រទេសនិមួយៗ។ “ ឆ្លងកាត់លើការលំបាកការលំបាកជាច្រើន ចុងក្រោយដោយបំណងកសាងខ្សែ ផ្លូវព្រំ ដែន១សន្តិភាពមិត្តភាពបានសំរេចរួចរាល់។ឆ្លងកាត់លើវិបរិតប្រវត្តិសាស្រ្តប្រទេសទាំង២វៀតណាមឡាវបានប្រកៀកស្មាជាមួយគ្នាកសាងទំនាក់ទំនងសាមគ្គី ភាពជាពិសេសខ្ពង់ខ្ពស់ស្មោះត្រង់កម្រមានក្នុងប្រវត្តិសាស្រ្តអន្តរជាតិ។ការសំរេច ការងារបង្កើនកម្រាស់បង្គោលព្រំដែនវៀតណាមឡាវជាព្រឹត្តិការដ៍មានអត្ថន័យចំ ពោះប្រជាជននសប្រទេសទាំង២រួមចំណែកពូនជ្រុំចំណងមិត្តភាពវៀតណាមឡាវ ស្មោះត្រង់និងមាំមួនជារៀងរហូត៕
Related
More








