VOV WorldVOV World
ទំនាក់ទំនងមិត្តភាពវៀតណាម-ឡាវអភិវឌ្ឍដោយឥតឈប់ឈរ
06/12/2021 08:58
(VOVWORLD) - នៅព្រឹកថ្ងៃទី៦ ខែធ្នូ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃសាធារណៈរដ្ឋប្រជាធិប តេយ្យប្រជាមានិតឡាវ ដឹកនាំដោយលោកប្រធានរដ្ឋសភា Saysomphone Phomvihane បានចាប់ផ្ដើម មកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម ចាប់ពីថ្ងៃ ទី៦ដល់ទី៨ ខែធ្នូ តបតាមការអញ្ជើញរបស់ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue។ ដំណើរទស្សនកិច្ចគឺជាសក្ខីភាពដ៏រស់រវើកនៃមនោសញ្ចេតនាដ៏ជិតស្និទ្ធ ការគោរព និងការជឿទុកចិត្តនយោបាយដ៏ពិសេសរបស់បក្ស រដ្ឋឡាវចំពោះវៀតណាម ព្រមទាំងជំរុញយ៉ាងខ្លាំងក្លានូវទំនាក់ទំនងសហប្រតិបត្តិការរវាងរដ្ឋសភានៃប្រទេស ទាំងពីរ រួមចំណែកពូនជ្រុំ អភិវឌ្ឍទំនាក់ទំនងមិត្តភាព សាមគ្គីភាពពិសេស កិច្ចសហ ប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាម-ឡាវផងដែរ។
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue (ខាងស្ដាំ) ទទួលប្រធានរដ្ឋសភាឡាវ លោក Saysomphone Phomvihane។ (រូបថត៖ VNA)