ទំនាក់ទំនងអាស៊ាន-ចិនដើម្បីផលប្រយោជន៌រួម
26/08/2013 08:40
(VOVworld)- សន្និសីទរដ្ឋមន្រ្តីការបរទេសពិសេស អាស៊ាន-ចិនសំដៅរំលឹកឡើងវិញរយៈពេល១០ឆ្នាំ ទំនាក់ទំនងដៃគូរយុទ្ធសាស្ត្រ ដែលនឹងប្រព្រឹត្តទៅ ពីថ្ងៃទី២៨ដល់ថ្ងៃទី៣០សីហា នៅទីក្រុងប៉េកំាង របស់ចិន។ ដោយមានលក្ខណៈភូមិសាស្រ្តជិតស្និទរួមជាមួយប្រវត្តិសាស្រ្ត រាប់ពាន់ឆ្នាំដែល មានឥទ្ធិពលរវាងគ្នាទៅវិញទៅមកបរិយាកាសភូមិសាស្រ្ត ទាំងអាស៊ាននិងចិនសុទ្ធតែចាត់ទុកគ្នាជាដៃគូសំខាន់។
(VOVworld)- សន្និសីទរដ្ឋមន្រ្តីការបរទេសពិសេស អាស៊ាន-ចិនសំដៅរំលឹកឡើងវិញ រយៈពេល១០ឆ្នាំទំនាក់ទំនងដៃគូរយុទ្ធសាស្ត្រ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២៨ដល់ថ្ងៃទី ៣០សីហា នៅទីក្រុងប៉េកំាងរបស់ចិន។ ដោយមានលក្ខណៈភូមិសាស្រ្តជិតស្និទរួម ជាមួយប្រវត្តិសាស្រ្តរាប់ពាន់ឆ្នាំដែល មានឥទ្ធិពលរវាងគ្នាទៅវិញទៅមកបរិយាកាស ភូមិសាស្រ្តទាំងអាស៊ាននិងចិន សុទ្ធតែចាត់ទុកគ្នាជាដៃគូសំខាន់។ សន្និសីទលើកនេះ ជាយន្តការ១ក្នុងចំណោមយន្តការសន្ទនាពិសេសរវាងអាស៊ាននិងចិន សំដៅនាំទំនាក់ ទំនងទ្វេភាគីឈានដល់ជំហានថ្មីដែលក្នុងស្ថានភាពតំបន់និងអន្តរជាតិកំពុងមានការ បំរែបំរួល។ ក្រោយរយៈពេល២២ឆ្នាំបង្កើតទំនាក់ទំនងជាដៃគូរ ពិសេសគឺជារយៈពេល ១០ឆ្នាំនៃការបង្កើតទំនាក់ទំនងដៃគូរយុទ្ធសាស្រ្ត វាយតម្លៃអំពីទំនាក់ទំនងដៃគូ អាស៊ាន-ចិន អ្នកស្រាវជ្រាវ អ្នកវិភាគជាច្រើនក្នុងតំបន់និងលើពិភពលោក សុទ្ធតែ អះអាងថា នេះជាទំនាក់ទំនងអភិវឌ្ឍន៌យ៉ាងសកម្ម បំផុតរបស់អាស៊ន។ ទំនុកទុក ចិត្តនិងមិត្តភាពរវាងភាគីទាំងពីរត្រូវបានពង្រឹងនិងពង្រីកដោយឥតឈប់ឈរ។ ចិនជាប្រទេសដំបូងលើកកំពស់ទំនាក់ទំនងដៃគូរយុទ្ធសាស្រ្តជាមួយ អាស៊ាន និងជាប្រទេសដើមដំបូងដែលចូលរួមកិច្ចព្រមព្រៀងមិត្តភាព សហប្រតិបត្តិការ តំ បន់អាស៊ីអាគ្នេយ៌បង្កើតតំបន់ពាណិជ្ជកម្មសេរី (FTA)ជាមួយអាស៊ាន។ អនុរដ្ឋមន្រ្តីការបរទេស Pham Quang Vinh ផ្លាស់ប្តូរព័ត៌មាន ជាមួយអ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាម (រូបថតៈvov.vn ) តាមស្ថិតិថានាឆ្នាំ២០០២ តម្លៃប្រាក់ពាណិជ្ជកម្មអាស៊ាន-ចិនទទួលបាន៥៤,៧ ពាន់លានដុល្លារអាមេរិក។ ដល់ឆ្នាំ២០១២ តម្លៃប្រាក់ពាំណិជ្ជកម្មរបស់ អាស៊ាន-ចិន ទទួលបាន៤រយពាន់លានដុល្លារអាមេរិក។ សព្វថ្ងៃចិនក្លាយទៅជា ដៃគូពាណិជ្ជកម្មធំ បំផុតរបស់អាស៊ាន។ អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម Pham Quang Vinh ពិនិត្យថា៖
Related








