VOV WorldVOV World
ទំនាក់ទំនងរវាងប្រទេសកូរ៉េទាំង២-ជំហានចាប់ផ្តើមថ្មី
20/08/2013 08:01
ក្នុងប៉ុន្មានថ្ងៃកន្លងទៅនេះ ទំនាក់ទំនងរវាងប្រទេសកូរ៉េ ទាំង២មានបំរែបំរួលសកម្មលើច្រើនវិស័យពីវិស័យសេដ្ឋកិច្ច ដល់វិស័យសង្គម។បំរែបំរួលទាំងនេះត្រូវបានចាត់ទុកជា សញ្ញាល្អសំរាប់ភាគីទាំង២ដោះស្រាយបណ្តាបញ្ហាដែលនៅ សេសសល់។
ទំនាក់ទំនងរវាងប្រទេសកូរ៉េទាំង២-ជំហានចាប់ផ្តើមថ្មី
Vovworld-ព្រឹត្តិការណ៍សំខាន់ដំបូងគឺជាការដែលសាធាណរដ្ឋប្រជាធិបតេយយ្យ ប្រជាមានិកកូរ៉េនិងកូរ៉េខាងត្បូង បាន​ព្រមព្រៀង​គ្នា​បើក​ឲ្យដំណើរការ​ឡើង​វិញ​នូវ​ តំបន់​ ឧស្សាហកម្ម Kaesong - ជានិមិត្តរូបសហប្រតិបត្តិការរវាងប្រទេសទាំង២ ក្រោយរយះពេល៤ខែបិទទ្វារ​។ ទោះបីជាពេលវេលា បើក​ឲ្យដំណើរការ​ឡើង​វិញ​ នូវ​តំបន់​ នេះពុំទាន់បានឯកភាពក្តី  ប៉ុន្តែភាគីទាំង២បានសន្យាបញ្ជៀសការបិទជា ថ្មីនៅពេលអនាគតព្រមទាំងជំរុញខ្លាំងការវិនិយោគបរទេសចូលក្នុងតំបន់នេះ។គួរ រំលឹកឡើងវិញថា៖គេត្រូវ​រង់ចំា​រហូត​ដល់​ទៅ​ជំនួប​លើក​ទី៧រវាងសាធាណរដ្ឋប្រជាធិប តេយយ្យប្រជាមានិកកូរ៉េនិងកូរ៉េខាងត្បូងទើបទទួលបានការមូលមតិជាឯកឆ័ន្ទនេះ។ ម្លោះហើយគេអាចមើលឃើញក្តីរីករាយរបស់សាធារណមតិពេលដែលប្រទេសកូរ៉េ ទាំង២ទទួលបានការការព្រមព្រៀងនេះ។ ​​​​​​​​​​​​​​             តំបន់​ ឧស្សាហកម្ម Kaesong (រូបថត​VNA) ប្រធានាធិបតីកូរ៉េខាងត្បូងលោកស្រី Park Geun- Hye  បានគូសបញ្ជាក់ថា៖ព្រឹត្តិការណ៍ នេះអាចជាជំហានចាប់ផ្តើមសំរាប់ទំនាក់ទំនង១រវាងប្រទេសទាំង២បន្ទាប់ពីមានភាព តានតឹងខ្លាំងក្នុងរយះពេលច្រើនខែកន្លងមកនេះ។អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក​ Ban Ki-moon សង្ឃឹមថា៖ការបើក​ឲ្យដំណើរការ​ឡើង​វិញ​នូវ​តំបន់​ ឧស្សាហកម្ម Kaesongឆាប់កាលណាល្អកាលនោះនិងបញ្ជៀសការបិទជាថ្មីនៅពេលអនាគត។ក្នុង ពេលនោះអាមេរិកអោយដឹងថា៖ប្រទេសនេះគាំទ្រចំពោះការកែលំអរវាងប្រទេសកូរ៉េទាំង ២និងសប្បាយចំពោះការបើក​ឲ្យដំណើរការ​ឡើង​វិញ​នូវ​តំបន់​ ឧស្សាហកម្ម Kaesong។ក្នុង ពេលជាមួយនោះដែរសម្ព័ន្ឋសមាគមដំណាងម្ចាស់នៃអង្គភាពអាជីវកម្មត្រីនៅតំបន់​ ឧស្សាហកម្មKaesongអះអាងថា៖នឹងធ្វើអោយអស់ពីកំលាំងកាយចិត្តរបស់ខ្លួនសំដៅលើក កំពស់សមត្ថភាពប្រកួតប្រជែងអន្តរជាតិនៃតំបន់នេះព្រមទាំងក្លាយទៅជាទីកន្លែងទាក់ ទាញវិនិយោគ១លើសកលលោក។ការព្រមព្រៀងពោលខាងលើរវាងប្រទេសកូរ៉េទាំង២មិនត្រឹមតែផ្តល់មកផលប្រយោជន៍ ខាងសេដ្ឋកិច្ចប៉ុណ្ណោះទេថែមទាំងបង្កលក្ឋណះងាយស្រួលសំរាប់ជំហានអភិវឌ្ឍន៍ផ្សេង ទៀតក្នុងទំនាក់ទំនងទៀតផង។១ថ្ងៃក្រោយពីភាគីទាំង២ឯកភាពបើក​ឲ្យដំណើរការ​ឡើង​ វិញ​នូវ​តំបន់​ ឧស្សាហកម្ម Kaesong ប្រធានាធិបតីកូរ៉េខាងត្បូងលោកស្រី Park Geun- Hye   បានអំពាវនាវឲ្យសាធាណរដ្ឋប្រជាធិបតេយយ្យប្រជាមានិកកូរ៉េរៀបចំអោយមាន ការ​ជួបជុំ​ គ្នា​រវាង​ក្រុមគ្រួសារ​ដែល​បាន​បែកខ្ញែក​​គ្នា​ក្នុងសង្រ្គាម។នាបច្ចុប្ប​ន្ននេះជនកូរ៉េខាងត្បូង ប្រមាណ​៧ម៉ឹន២ពាន់នាក់ ក្នុង​នោះ​មាន​ជាង​ពាក់កណ្តាល​មាន​អាយុ​លើស​ពី ៨០ឆ្នំា​ កំពុងរង់ចាំកម្មវិធីជួបជុំគ្រួសារនេះ។ ​​​​​​​​​​​​                   ជនកូរ៉េខាងត្បូងកំពុងរង់ចាំកម្មវិធីជួបជុំគ្រួសារ(រូបថត​VNA) ភាគីព្យុងយ៉ាងបានយល់ព្រមសំណើរនេះ។តាមគំរោងកម្មវិធីជួបជុំគ្រួសារនេះនឹង​ធ្វើឡើង​ នៅ​ក្នុង​ពិធី​ប្រារព្ធ​បុណ្យប្រពៃណី​Chuseok ដែល​ឆ្នំា ​នេះ​ចំ​ថ្ងៃទី១៩ កញ្ញា។កាយវិការសកម្ម ពោលខាងលើជាសញ្ញាល្អក្នុងការកែលំអទំនាក់ទំនងរវាងប្រទេសកូរ៉េទាំង២។ប៉ុន្តែបណ្តា អ្នសង្កេតការណ៍កំពុងតាមដានកាយវិការនៃភាគីទាំងយ៉ាងហ្មត់ចត់ពេលដែលថ្ងៃទី១៩ សីហាកូរ៉េខាងត្បូងនិងអាមេរិកចាប់ផ្តើមការធ្វើសមយុទ្ឋរួមយកឈ្មោះថា៖” អ្នកការពារ សេររីភាព Ulchi  ។“ក្នុងថ្ងៃដំបូងនៃការធ្វើសមយុទ្ឋរួមនេះ បណ្តាមធ្យោបាយឃោសាននៃ សាធាណរដ្ឋប្រជាធិបតេយយ្យប្រជាមានិកកូរ៉េបានគូសបញ្ជាក់ដល់សារសំខាន់ក្នុងការកែ លំអរទំនាក់ទំនងរវាងប្រទេសទាំង២និងភាពចាំបាច់ដោះស្រាយបញ្ហាសេសស់ទាំងឡាយ ដោយឈរលើស្មារតីស្វ័យសំរេច។ ទោះបីសធារណមតិមានការព្រួយបារម្មណ៍អំពីឥទ្ឋិពលនៃ ការធ្វើសមយុទ្ឋរួមអាមេរិក- កូរ៉េខាងត្បូងក្តីប៉ុន្តែត្រូវទទួលស្គាល់ថា៖បន្ទាប់ពីភាពតានតឹងហាក់ដូចជាបានជាន់ពន្លិច គ្រប់ឱកាសសហប្រតិបត្តិការនោះ ទំនាក់ទំនងរវាងប្រទេសទាំង២នេះកំពុងឈរមុខ ជំហានចាប់ផ្តើមថ្មី៕