VOV WorldVOV World
ទំនាក់ទំនងវៀតណាម - កូរ៉េខាងត្បូងនិងបណ្ដាជំហានអភិវឌ្ឍន៍ដ៏អស្ចារ្យ
25/11/2019 09:22
(VOVWORLD) - សាធារណរដ្ឋសង្គមនិយមវៀតណាមនិងសាធារណរដ្ឋកូរ៉េបានបង្កើតទំនាក់ទំនងការទូតជាផ្លូវការនាថ្ងៃទី ២២ ខែធ្នូឆ្នាំ ១៩៩២។ ឆ្លងកាត់រយៈពេលជិត ៣០ ឆ្នាំ ទំនាក់ទំនងរវាងប្រទេសទាំងពីរបានអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស។ ប្រទេសទាំងពីរបានតម្លើងទំនាក់ទំនង ពី “ភាពជាដៃគូគ្រប់ជ្រុងជ្រោយសតវត្សរ៍ទី ២១” (ឆ្នាំ ២០០២) ទៅជា“ ភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រ ” (ក្នុងឆ្នាំ ២០០៩) ។
 ទង់ជាតិនៃប្រទេសទាំងពីរ វៀតណាម - កូរ៉េខាងត្បូង(រូបថត៖ dangcongsan.vn) នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc កំពុងបំពេញដំណើរទស្សនកិច្ចជាផ្លូវការនៅកូរ៉េខាងត្បូង និងចូលរួម កិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍ ៣០ឆ្នាំ នៃទំនាក់ទំនងអាស៊ាន-កូរ៉េខាងត្បូង។ ក្នុងបរិបទដែលទំនាក់ទំនងទ្វេភាគីវៀត ណាម - កូរ៉េខាងខាងត្បូងកំពុងយ៉ាងល្អប្រសើរនោះ ដំណើរទស្សកិច្ចនេះនឹងរួមចំណែកជំរុញទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពវៀតណាម - កូរ៉េខាងត្បូងឡើងកម្ពស់ថ្មីមួយ។