ទំនាក់ទំនងវៀតណាម-អាមេរិកឆ្ពោះទៅអនាគត។
24/07/2013 08:41
VOV-ដំណើរទស្សនកិច្ចជាផ្លូវការនៅអាមេរិករបស់ ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang ចាប់ផ្ដើម ពីថ្ងៃទី២៤ដល់ថ្ងៃទី២៦កក្កដាគឺជាព្រឹត្តិការណ៍សំខាន់ ដែលកត់សម្គាល់ជំហានអភិវឌ្ឍន៍ថ្មីក្នុងទំនាក់ទំនង វៀតណាម-អាមេរិក។ នេះជាដំណើរទស្សនកិច្ចជាផ្លូវការនៅអាមេរិកលើកទី២ របស់អ្នកប្រមុខរដ្ឋវៀតណាមក្នុងរយៈពេល២០ឆ្នាំកន្លងមក។ ក្នុងឱកាសនេះ អ្នកនិពន្ធនៃវិទ្យុសម្លេងវៀតណាមបានមានអត្ថបទសរសេរក្រោមចំណងជើងថា ទំនាក់ទំនងវៀតណាម-អាមេរិកឆ្ពោះទៅអនាគត

ទំនាក់ទំនងវៀតណាម-អាមេរិកឆ្ពោះទៅអនាគត។ (vov.vn) VOV-មុននេះ១៨ឆ្នាំ នាថ្ងៃទី១២កក្កដាឆ្នាំ១៩៩៥ ប្រធានាធិបតីអាមេរិក ពេលនោះលោក Bill Clinton និងនាយករដ្ឋមន្ត្រីវៀតណាមលោក Vo Van Kiet បានប្រកាសស្ដារទំនាក់ទំនងការទូតប្រក្រតីឡើងវិញ ដាក់របត់សំខាន់សំរាប់ ទំនាក់ទំនងវៀតណាមនិងអាមេរិក។គិតតាំងពីពេលនោះមក ជាមួយស្មារតី ទុកជាដោយឡែកអតីតកាល ឆ្ពោះទៅអនាគតទំនាក់ទំនងរវាងប្រទេសទាំង ពីរបានមានការបោះជំហានវែងលើផ្លូវសហប្រតិបត្តិការ។ ឯកអគ្គរដ្ឋទូតវៀត ណាមប្រចាំនៅអាមេរិកលោក Nguyen Quoc Cuong បានចាត់ទុកថា៖ “ក្នុងរយៈពេល២ទស្សវត្សគិតតាំងពីពេលដែលប្រទេសទាំងពីរស្ដារ ទំនាក់ទំនងការទូតប្រក្រតីឡើងវិញ ភាគីទាំងពីរបានកសាងគ្រឹះស្ថានដ៏រឹងមាំ ជាមួយរាល់យន្តការសហប្រតិបត្តិការស្ថិរភាពសំរាប់ទំនាក់ទំនងទ្វេភាគី។ នាបច្ចុប្បន្នប្រទេសទាំងពីរបានបង្កើតបានយន្តការសហប្រតិបត្តិការសន្ទនា អំពីនយោបាយ សន្តិសុខ ការពារជាតិ សេដ្ឋកិច្ច អំពីសន្តិសុខអភិវឌ្ឍន៍របស់ ដំបន់អាស៊ី-ប៉ាស៊ីហ្វិក។” រួមជាមួយទំនាក់ទំនងនយោបាយដ៏ល្អប្រសើរទំនុកទុកចិត្តគ្នាទៅវិញទៅ មក ទំនាក់ទំនងសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្មក៏បានអភិវឌ្ឍន៍យ៉ាងខ្លាំង ដែរ ពិសេសគឺតាំងពីពេលកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីវៀតណាម-អាមេរិក (BTA) មានសុពលភាពពីឆ្នាំ២០០១មក។ តំលៃប្រាក់ពាណិជ្ជកម្មទ្វេភាគីកើនពី៤ រយលានដុល្លារអាមេរិកនាឆ្នាំ១៩៩៥បានកើនឡើងប្រមាណជាង២៥ពាន់លាន ដុល្លារអាមេរិកនាបច្ចុប្បន្ន។ កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងវិស័យ ផ្សេងៗសុទ្ធតែកំពុងអភិវឌ្ឍន៍យ៉ាងខ្លាំង។ ទន្ទឹមនឹងនោះ ក៏ត្រូវនិយាយដល់កិច្ច សហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពរវាងប្រទេសទាំងពីរលើបណ្ដាវេទិការ ដំបន់និងអន្តរជាតិ ពិសេសគឺវេទិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) វេទិការ សន្តិសុខទ្វីបអាស៊ី (ARF) ជាន់ខ្ពស់អាស៊ីបូព៌ា (EAS) ជាដើម។ ក្នុងកាលៈទេសៈដែលវៀតណាមខំប្រឹងប្រែងក្លាយទៅជាប្រទេស ឧស្សាហកម្មតាមទិសទំនើបនាឆ្នាំ២០២០ អាមេរិកជានិច្ចកាលចាត់ទុកវៀតណាម ជាដៃគូសំខាន់ក្នុងដំបន់។ វៀតណាមនិងអាមេរិកសុទ្ធតែកំពុងខំប្រឹងប្រែងបន្តការ កសាងនិងពង្រឹងទំនាក់ទំនងដៃគូមិត្តភាពសហប្រតិបត្តិការលើច្រើនវិស័យ។ ដូច្នេះដំណើរទស្សនកិច្ចអាមេរិកលើកនេះរបស់ប្រធានរដ្ឋ Truong Tan Sang គឺសំ ដៅកំណត់ទិសដៅសហប្រតិបត្តិការថ្មី។ ចំណុចសំខាន់មួយក្នុងចំណោមចំណុច សហប្រតិបត្តិការធំៗគឺកិច្ចព្រមព្រៀងដៃគូសេដ្ឋកិច្ចអន្តរប៉ាស៊ីហ្វិក (TPP) ជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីសំខាន់មួយជាមួយការចូលរួមរបស់ប្រទេសចំនួន ១០នៅជុំវិញប៉ាស៊ីហ្វិក។ ឯកអគ្គរដ្ឋទូត Nguyen Quoc Cuong បានឲ្យដឹងបន្ថែម ទៀតថា៖ “ប្រទេសទាំងពីរកំពុងសកម្មចូលរួមការចរចារកិច្ចព្រមព្រៀងដៃគូអន្តរ ប៉ាស៊ីហ្វិក (TPP) រួមជាមួយប្រទេសចំនួន១០ផ្សេងៗ និងប្រសិនបើអាចឈានទៅ ការចុះហត្ថលេខានាចុងឆ្នាំនេះ TPP នឹងបើកចេញឱកាសដ៏ធំធេងសំរាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងក្របខ័ណ្ឌទីផ្សារធំទូលាយមួយដោយ មានចំនួនប្រជាជន៨រយលាននាក់និងស្រូបយកប្រមាណ៤០%នៃពាណិជ្ជកម្ម ក៏ដូចជា GDP ពិភពលោកទាំងមូល។” ក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅអាមេរិកលើកនេះ ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang នឹងមានកម្មវិធីជួបសន្ទនាជាមួយប្រធានាធិបតីអាមេរិក លោក Barack Obama ផ្លាស់ប្តូរមតិអំពីរាល់ទិសដៅធំៗក្នុងទំនាក់ទំនងរវាង ប្រទេសទាំងពីរ។ ប្រធានរដ្ឋក៏នឹងជួបសន្ទនាជាមួយដំណាងរដ្ឋអំណាច រដ្ឋសភា អង្គការអន្តរជាតិមួយចំនួន មជ្ឈដ្ឋានអ្នកប្រាជ្ញា អង្គភាពអាជីវកម្មអាមេរិកនិងសហគមន៍ជនវៀតណាមនៅអាមេរិក។ តាមរយៈនោះបង្កើនថែមទៀតទំនាក់ទំនងវៀតណាមអាមេរិកលើគ្រប់វិស័យ រាប់ទាំងបណ្ដាបញ្ហានៅមានការខ្វែងគំនិតគ្នាអំពី ទស្សនៈទាក់ទិនដល់ប្រជាធិបតេយ្យសិទ្ធិមនុស្សសាសនា។ ដំណើរតស្សនកិច្ចនៅអាមេរិកលើកនេះរបស់ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បន្តអនុវត្តការផ្ដួចផ្ដើមគំនិតគោលមាគ៌ាកិច្ចការបរទេសពហុភាគីពហុបែបភាវូបនីយកម្មឯករាជ្យម្ចាស់ការបង្កើនសមាហរណកម្មអន្តរជាតិ។ តាមនោះវៀតណាមជានិច្ចកាលយកចិត្តទុកដាក់ដល់ទំនាក់ទំនងជាមួយអាមេរិកនិងបន្តអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការជាមួយអាមេរិកលើគោលការណ៍គោរពឯករាជ្យអធិបតេយ្យភាព មិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់គ្នាសមភាពនិង មានផលប្រយោជន៍រួម។ ដំណើរទស្សនកិច្ចពិតប្រាកដនឹងជារបត់សំខាន់នាំទំនាក់ទំនងវៀតណាម-អាមេរិកបន្តអភិវឌ្ឍន៍ឡើងកំពស់ថ្មី៕
Related








