ទុយនីស៊ីប្រឈមមុខនឹងការផ្ទុះរលកបដិវត្តន៍ទី២។
13/08/2013 06:52
ធ្លាប់បានចាត់ទុកជាប្រទេស១ដែលទទួលបានជោគជ័យ ក្នុងដំណើរផ្ទេរប្រគល់ប្រជាធិបតេយ្យបន្ទាប់ពីចលនា” និទាឃរដូវអារ៉ាប់ “នៅមជ្ឈឹមបូពា៏អាហ្រ្វិកខាងជើង ទុយនីស៊ីកំពុងឆ្លងកាត់លើប៉ុន្មានថ្ងៃខែអស្ថិរភាពខាង នយោបាយ។បន្ទាប់ពីចលនា” ផ្កាម្លិះ “នាខែវិច្ឆិកាឆ្នាំ២០១១មក ការដែលទំនាស់ ក្នុងសម្ព័ន្ឋភាពកាន់អំណាចក៍ដូចជាការប្រឆាំងជំទាស់ពីភាគីប្រឆាំងនានា បានកើន ឡើងកាន់តែ ខ្លាំងនាបច្ចុប្បន្ននេះអាចធ្វើឲ្យ រលកបដិវត្តន៍ទី២ផ្ទុះឡើងនៅប្រទេសនេះ។

រូបថតInternet Vovworld-ក្នុងប៉ុន្មានថ្ងៃកន្លងទៅ ប្រជាជន ទុយនីស៊ីរាប់ពាន់នាក់បាននាំគ្នាធ្វើបាតុ កម្មប្រឆាំងនឹង រដ្ឋាភិបាល។ទិដ្ឋភាពនេះបានធ្វើអោយអ្នកផងនឹកដល់អ្វីៗដែលបាន កើតមានឡើងមុននេះ២ឆ្នាំ។នោះគឺយុវជន Mohamed Bouazizបានដុតសម្លាប់ខ្លួនដើម្បី ប្រឆាំងជំទាស់ អំពើបង្រ្កាបរបស់រដ្ឋអំណាចចំពោះអ្នកលក់ដូរតាមដងវិថី។អណ្តាតភ្លើង កំហឹងនោះបានរីករាលដាលដល់គ្រប់ទិសទីនៅទូទាំងប្រទេសហើយក្លាយទៅជា” បដិ វត្តន៍ផ្កាម្លិះ “ក្រោយនោះ។ បើប្រៀបនឹងប្រទេសផ្សេងៗនៅក្នុងដំបន់ ដំណើរផ្ទេរប្រគល់សិទ្ឋិនយោបាយនៅទុយនី ស៊ីប្រព្រិត្តទៅដ៍រលូន។ប៉ុន្មាន ខែក្រោយពីការផ្តួលរំលំមេដឹកនាំផ្តាច់ការទុយនីស៊ី លោក Ben Ali ការបោះឆ្នោតតាមស្មារតីប្រជាធិបតេយ្យរៀបចំឡើងជាលើកដំបូងបានធ្វើអោយ សាធារណះមតិរំពឹងគិតថា៖ប្រទេសនេះឈានចូលសករាជ្យនយោបាយថ្មី១។ប៉ុន្តែក្តី សប្បាយនេះមិនអូសបន្លាយបានប៉ុន្មានទែដោយសារទំនាស់របស់ភាគីនានា។បន្ទាប់ពី ការលួចធ្វើឃាត ឥស្សរជនប្រឆាំងដ៏មានប្រជាប្រិយភាព លោក ChokriBelaïdនាខែកុម្ភះ ២០១៣និងសមាជិកសភាអ៊ីស្លាមលោក M Brahmi កាលពីថ្ងៃទី២៥ កក្កដាកន្លងទៅថ្មីៗនេះ ប្រទេស ទុយនីស៊ីបានធ្លាក់ក្នុងអំពើហឹង្សា។ ហាក់ដូចជាផ្លូវកែទម្រង់នៅ ទុយនីស៊ីនឹងមិនពិបាកដូច្នេះប្រសិនជាគ្មានការធ្វើពលប្រហារ១ នៅប្រទេស អេហ្ស៊ីបជិតខាង ដែលបញ្ចប់ពេលវេលាដឹកនាំដ៍ខ្លីរបស់ប្រធានាធិបតី Mohamed Morsiនោះ។ ទាំងអស់នេះនៅអេហ្ស៊ីបបានក្លាយទៅជាប្រភពកំលាំងសំរាប់បណ្តាបាតុករនៅ ទុយនីស៊ីជាពិតប្រាកដ។ ដំណើរប្រជាធិបតេយ្យនិងការប្រែប្រួលនានានៅប្រទេសទាំង២នេះបានធ្វើអោយគេមន្ទិល សង្ស័យថា៖ ទុយនីស៊ីអាចក្លាយទៅជា អេហ្ស៊ីបទី២។ការព្រួយបារម្មណ៍ស្តីពីស្ថានភាព” អ៊ីស្លាមនិយម “ជាហេតុផលដែលនាំទៅដល់ស្ថានភាពអស្ថិតរភាពដ៍ធ្ងន់ធ្ងរនៅប្រទេសនេះ ។លើសពីនេះទៅទៀត ទុយនីស៊ីនៅទប់ទល់នឹងការងើបឡើងនៃក្រុមអ៊ីស្លាមJihad មានការ ពាក់ព័ន្ឋដល់អង្គការភេរវកម្ម Al Qaedaដែលមានទីតាំងនៅដំបន់ព្រៃភ្នំជាប់នឹង Algieriaទៀត ផង។នាចុងខែកក្កដាកន្លងទៅ ទាហានទុយនីស៊ីចំនួន៨នាក់ត្រូវស្លាប់ក្នុងការបាញ់ផ្លោង កាំភ្លើង១ជាមួយកំលាំងភេរវកម្មនៅក្នុងដំបន់នេះ។នេះជាហេតុផល១ក្នុងចំណោមហេតុផល ធ្វើអោយភាគីប្រឆាំងចោទប្រកាន់ថា៖រដ្ឋាភិបាលទទួលបរាជ័យក្នុងទប់ស្កាត់ក្រុមអ៊ីស្លាម ជ្រុលនិយមដែលកំពុងបង្កើនឥទ្ឋិពលរបស់ខ្លួន។ចំពោះមុខកំលាំងកៀបសង្កត់ពីរលកធ្វើបាតុកម្មនាបច្ចុប្បន្ននេះ នាយករដ្ឋមន្រ្តីទុយនីស៊ី លោកAli Larayed ប្រកាសថា៖យល់ព្រមបណ្តាសំណើរដើម្បីទទួលបានការព្រមព្រៀង១ ស្តីពីការបង្កើតរដ្ឋាភិបាលចម្រុះ១ឬរដ្ឋាភិបាលសង្រ្គោះជាតិ១ព្រមទាំងអំពាវនាវឲ្យដំណើរ ការបោះឆ្នោតសកល១នាថ្ងៃទី១៧ធ្នូខាងមុខ។ប៉ុន្តែរដ្ឋាភិបាលក៍បានបដិសេដ្ឋមិនថាការជួបសន្ទនាណាក៍ដោយដែលទាមទារគណះរដ្ឋមន្រ្តី លាលែងពីដំណែង។សាធារណះមតិព្រួយបារម្មណ៍ថាសភាពការណ៍នៅទុយនីស៊ីនឹងក្លាយ ទៅជាតានតឹងឡើងៗនាប៉ុន្មានថ្ងៃខាងមុខ។និងបវិវត្តន៍ទី២នៅប្រទេសនេះអាចផ្ទុះឡើង ជាប្រការដែលមជ្ឈដ្ឋានវិភាគបានព្យាករណ៍៕
Related
More








