ហានិភ័យនៃអស្ថិរភាពសេដ្ឋកិច្ចពិភពលោក ដោយសារតែគោលនយោបាយពន្ធថ្មីរបស់អាមេរិក
04/04/2025 08:47
(VOVWORLD) - ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃទី ២ ខែមេសា បានប្រកាសថា លោកនឹងដាក់ពន្ធទៅមកលើដៃគូសេដ្ឋកិច្ចអាមេរិកជាង ១៨០ នៅជុំវិញពិភពលោក។ កាយវិការនេះ កំពុងបង្កើតភាពតក់ស្លុតនៅលើទីផ្សារពិភពលោក និងបង្កើនការព្រួយបារម្ភអំពីហានិភ័យនៃអស្ថិរភាពដ៏ធំធេងដល់ខឿនសេដ្ឋកិច្ចពិភពលោក។
យោងតាមគោលនយោបាយពន្ធថ្មីរបស់សហរដ្ឋអាមេរិក ដៃគូសេដ្ឋកិច្ចទាំងអស់របស់អាមេរិក នឹងត្រូវបានដាក់ពន្ធជាមូលដ្ឋានចំនួន ១០% ជាមួយនឹងអត្រាពន្ធទៅមកដែលត្រូវបានគណនាជាក់ស្តែងសម្រាប់ខឿនសេដ្ឋកិច្ចនីមួយៗ ដោយមានអត្រាជាអតិបរមារហូតដល់ ៤៩% ។ ការដាក់ពន្ធទៅមកនេះត្រូវបានរំពឹងថា នឹងចូលជាធរមានចាប់ពីថ្ងៃទី ៩ ខែមេសា។ លោក Trump បានប្រកាសអត្រាពន្ធ ទៅមកនៅថ្ងៃទី ២ ខែមេសា។ រូបថត៖ Reuters
Related








