VOV WorldVOV World
ហូតពន្ធប្រឆាំងការគាំពារ-សេចក្តីសំរេចចិត្តមិនសមភាពចំពោះបង្កងក្លាសេវៀតណាម។
14/08/2013 08:32
VOV-នាព្រឹកថ្ងៃទី១៤សីហា (តាមម៉ោងវៀតណាម) ក្រសួងពាណិជ្ជកម្ម​អាមេរិកបានប្រកាសជាផ្លូវការ សេចក្តីសំរេចចិត្តចុងក្រោយក្នុងករណីស៊ើបអង្កេត បណ្ដឹងតវ៉ាប្រឆាំងការគាំពារចំពោះមុខទំនិញបង្កង ក្លាសេនាំចូលពីវៀតណាម។ តាមនោះ មុខទំនិញនឹងត្រូវហូតពន្ធប្រឆាំងការ គាំពារ។ នេះជាសេចក្តី​សំរេចចិត្ត​មិនសមភាពបណ្ដាលឥទ្ធិពលទៅលើ ជីវភាពរស់នៅរបស់ប្រជាជន​រាប់សែននាក់និងអ្នកចិញ្ចឹមបង្កងវៀតណាម។
ហូតពន្ធប្រឆាំងការគាំពារ-សេចក្តីសំរេចចិត្តមិនសមភាពចំពោះបង្កងក្លាសេវៀតណាម។
ហូតពន្ធប្រឆាំងការគាំពារ-សេចក្តីសំរេចចិត្តមិនសមភាពចំពោះបង្កងក្លាសេវៀតណាម។ (vov.vn)         VOV-តាមសេចក្តីសំរេចចិត្តចុងក្រោយរបស់ក្រសួងពាណិជ្ជកម្មអាមេរិកថា ក្រុមហ៊ុនជលផល Minh Qui (ខេត្ត Ca Mau) ជាអ្នកចុងចោទមួយក្នុងចំណោម​ម្ចាស់ចុងចោទចំនួន២នឹងត្រូវហូតកំរិតពន្ធ ៧,៨៨% ក្នុងពេលដែលកំរិតពន្ធ​របស់​ម្ចាស់ចុងចោទមួយទៀតគឺក្រុមហ៊ុនជលផល Nha Trang គឺ១,១៥%។​ កំរិត​ពន្ធ​រួម​សំរាប់បណ្ដាក្រុមហ៊ុនផ្សេងៗរបស់វៀតណាមគឺ៤,៥២%។ កំរិតពន្ធនេះជារួម​បាន​ថយចុះបើប្រៀបនឹងកំរិតពន្ធដែលបានដាក់ចេញនាខែឧសភាកន្លងមក ប៉ុន្តែ​នៅ ជាសេចក្តីសំរេចចិត្តគ្មានសមភាពក្នុងពេលដែលផ្អែកលើការអះអាងថា បណ្ដា​អ្នក ចិញ្ចឹមនិងកែច្នៃបង្កងក្លាសេរបស់វៀតណាមទទួលបានការគាំពារពីរដ្ឋាភិបាល។ សេចក្តីសំរេចចិត្តនេះជាវិធានការហូតពន្ធ២ដង (រួមមានពន្ធលក់​បង្ខូច​តំលៃនិង ពន្ធប្រឆាំងការជួយឧបត្ថម្ភ) ជះឥទ្ធិពលដ៏ធំធេងដល់ជីវភាពរស់នៅ​របស់ ប្រជាកសិករជាង៦សែននាក់និងអ្នកចិញ្ចឹមបង្កងនៅវៀតណាម។         ប្រការដែលមិនសមហេតុសមផលគឺ សេចក្តីសម្រេចចិត្តរបស់ក្រសួង ពាណិជ្ជកម្មអាមេរិក ស្ដែងចេញពីករណីប្តឹងតវ៉ាកាលពីដើមខែមករាឆ្នាំ២០១៣ របស់ សម្ព័ន្ធឧស្សាហកម្មបង្កងតំបន់ឈូងសមុទ្រអាមេរិក (COGSI) ដោយចោទ ប្រកាន់ ថា ផ្នែកបង្កងរបស់ប្រទេសមួយចំនួន ក្នុងនោះមានវៀតណាមផង បាន ទទួលខ្ទង់ ជួយឧបត្ថម្ភមិនសមស្របពីរដ្ឋាភិបាល។ បទប្តឹងនេះគឺមិនសមហេតុ សមផល ក្នុងពេលដែល តម្រូវការបង្កងរបស់អាមេរិកគឺចំនួន៩០%ផ្អែកទៅលើ ប្រភពនាំចូលក្នុងនោះមានបង្កងនាំចូលពីវៀតណាម។ ក្រៅពីនោះ បណ្ដាអ្នក នាំចូលបង្កងរបស់អាមេរិកក៏អះអាងដែរថា សម្ព័ន្ធឧស្សាហកម្មបង្កងឈូងសមុទ្រ ទម្លាក់កំហុសឲ្យបង្កងចិញ្ចឹមនាំចូលពីវៀតណាមនិងប្រទេសមួយចំនួនទៀតធ្វើ ឲ្យថយចុះកម្លំាងប្រគួតប្រជែងរបស់គេគឺគ្មានមូលដ្ឋានវិទ្យាសាស្ត្រ។ បង្កងចិញ្ចឹម នៅវៀតណាមនិងបង្កងធ្វើអាជីវកម្មនៅអាមេរិកជាផលិតផលខុសពីគ្នា លក្ខណៈ ចិញ្ចឹមខុសគ្នា គុណភាពខុសគ្នា។ ដោយហេតុនេះ មិនអាចប្រគួតប្រជែងលើ​ទីផ្សាក៏ដូចជាមិនអាចក្លាយទៅជាមុខសញ្ញាប្តឹងគ្នាទៅវិញទៅមកទេ។         ស្ថាប័នមានសមត្ថកិច្ចរបស់វៀតណាមបានអះអាងជាច្រើនលើកច្រើនសារ ថា បទប្តឹងនេះជារបៀបប្រគួតប្រែងមិនស្អាតស្អំមិនសមភាព បង្កការខូចខាត សម្រាប់ អង្គភាពអាជីវកម្មនានា និងអ្នកចិញ្ចឹមបង្កងនៅវៀតណាមរាប់ពាន់នាក់។ បណ្តា អង្គភាពអាជីវកម្មនាំចេញបង្កងរបស់វៀតណាម មានសកម្មភាពតាមយន្តការ ទី​ផ្សារ និងមិនទទួលការគាំពារណាមួយពីរដ្ឋក្នុងសកម្មភាពផលិតកម្មអាជីវ​កម្ម។ លោក Pham Anh Tuan អគ្គនាយករងនៃអគ្គនាយកដ្ឋានជលផល (ក្រសួង កសិកម្ម និងអភិវឌ្ឍន៌ជនបទ)​បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលវៀតណាមមិនមានការ គាំពារ ណាមួយសម្រាប់ផ្នែកបង្កងឡើយ។ តាមបទដ្ឋាននៃច្បាប់អាមេរិក​ បន្ទាប់ពីសេចក្តី សំរេចចិត្តចុងក្រោយរបស់​ក្រសួង​ពាណិជ្ជកម្មអាមេរិក គណៈកម្មាធិការពាណិជ្ជកម្ម អន្តរជាតិអាមេរិកនឹងបន្តពិនិត្យ​មើលលើការប្តឹងតវ៉ានេះថែមម្ដងទៀតហើយប្រសិន បើគណៈកម្មាធិការនេះក៏មានការសន្និដ្ឋានប្រហាក់ប្រហែលនោះ តាមគំរោងនាថ្ងៃ ទី៣តុលា ក្រសួងនេះនឹង​ផ្សព្វផ្សាយបទបញ្ជាហូតពន្ធប្រឆាំងការគាំពារ។         ទោះបីជាការហូតពន្ធប្រឆាំងការគាំពារមិនទាន់បានផ្សព្វផ្សាយក្តី ប៉ុន្តែ​ជាច្បាស់ ណាស់ថា ជាមួយសេចក្តីសំរេចចិត្តដែលទើបនឹងបានប្រកាសនាព្រឹកថ្ងៃទី​១៤សីហា របស់ក្រសួងពាណិជ្ជកម្មអាមេរិកនឹងជះឥទ្ធិពលដ៏ធំធេងដល់សកម្មភាពនាំចេញរបស់ អង្គភាពអាជីវកម្មវៀតណាម​ជះឥទ្ធិពលដល់ការលក់ដូររវាងប្រទេស​ទាំងពីរ។ សេចក្តិ សំរេចចិត្តមិនសមហេតុសមផលនេះនឹងជះឥទ្ធិពលផ្ទាល់ដល់​ជីវភាព​រស់នៅរបស់ ប្រជាកសិកររាប់សែននាក់ក៏ដូចជាពលករធ្វើសកម្មភាពក្នុង​វិស័យចិញ្ចឹមកែច្នៃ នាំចេញបង្កងនៅវៀតណាមនិងអតិថិជនអាមេរិកក្នុង​ពេលដែលឱកាសទាក់ទង ជាមួយមុខទំនិញបង្កងវៀតណាមរបស់គេបានថយចុះយ៉ាងច្បាស់លាស់៕

More