VOV WorldVOV World
ឥណ្ឌាបញ្ចប់ការបោះឆ្នោតជាប្រវត្តិសាស្ត្រប្រកបដោយជោគជ័យ
04/06/2024 08:58
(VOVWORLD) - កាលពីថ្ងៃទី៤ ខែមិថុនា ឥណ្ឌាបានធ្វើការរាប់សន្លឹកឆ្នោតក្នុងការបោះឆ្នោតសកល ដែលអូសបន្លាយរយៈពេលជាង ៦ សប្តាហ៍។ ការបោះឆ្នោតដ៏ ស្មុគ្រស្មាញ ហើយមានទ្រង់ទ្រាយដ៏ធំបំផុតរបស់ពិភពលោកបានប្រព្រឹត្តទៅប្រកបដោយជោគជ័យ បង្កើតបុព្វបទជួយឥណ្ឌាដោះស្រាយបញ្ហាប្រឈមធំៗអំពីសេដ្ឋកិច្ច និងសង្គមក្រោយការបោះឆ្នោត។
កាលពីថ្ងៃទី៤ ខែមិថុនា ឥណ្ឌាបានធ្វើការរាប់សន្លឹកឆ្នោតក្នុងការបោះឆ្នោតសកល ដែលអូសបន្លាយរយៈពេលជាង ៦ សប្តាហ៍។ ការបោះឆ្នោតដ៏ ស្មុគ្រស្មាញ ហើយមានទ្រង់ទ្រាយដ៏ធំបំផុតរបស់ពិភពលោកបានប្រព្រឹត្តទៅប្រកបដោយជោគជ័យ បង្កើតបុព្វបទជួយឥណ្ឌាដោះស្រាយបញ្ហាប្រឈមធំៗអំពីសេដ្ឋកិច្ច និងសង្គមក្រោយការបោះឆ្នោត។ ចាប់ផ្តើមពីថ្ងៃទី ១៩ ខែមេសា ការបោះឆ្នោតសកលនៅឥណ្ឌាត្រូវបានប្រារព្ធឡើងជា ៧ ដំណាក់កាល ដោយបញ្ចប់នៅនាថ្ងៃទី ១  ខែមិថុនា។ អ្នកបោះឆ្នោតឥណ្ឌាជាង ៦៤២ លាននាក់បានទៅបោះឆ្នោតជ្រើសតាំងសមាជិកសភាចំនួន ៥៤៣ រូប ហើយតាមនោះជ្រើសតាំងគណបក្សដឹកនាំឥណ្ឌាក្នុងរយៈពេល ៥ ឆ្នាំខាងមុខ។