VOV WorldVOV World
ជំនឿជឿជាក់ទៅលើការចរចារសន្តិភាពអ៊ីស្រាអែល-ប៉ាឡេស្ទីន
01/08/2013 10:40
VOV-ការចរចារសន្តិភាពអ៊ីស្រាអែល-ប៉ាឡេស្ទីនទើប នឹងបានបញ្ចប់នៅ​រដ្ឋធានី​វ៉ាស៊ីងតោន-អាមេរិក​ក្រោយ រយៈពេល២ថ្ងៃធ្វើការ។ ទោះបីនៅមានការ​លំបាក​ជា ច្រើន​លើផ្លូវស្វែងរកដំណោះស្រាយរដ្ឋ២រួមរស់ ប៉ុន្តែ​ ការចរចារសន្តិភាព​លើកនេះបានផ្ដល់មកនូវក្តីសង្ឃឹមសំរាប់ប្រជាជន ​អ៊ីស្រាអែល ប៉ាឡេស្ទីននិង​សហគន៍អន្តរជាតិអំពីខឿនសន្តិភាពមួយជាពិត ប្រាកដ​នៅមជ្ឈឹមបូព៌ា។
ជំនឿជឿជាក់ទៅលើការចរចារសន្តិភាពអ៊ីស្រាអែល-ប៉ាឡេស្ទីន
ជំនឿជឿជាក់ទៅលើការចរចារសន្តិភាពអ៊ីស្រាអែល-ប៉ាឡេស្ទីន (vov.vn)         VOV-ក្រោយពីបញ្ចប់ការចរចារជាមួយវត្តមានរបស់ប្រធានគណៈប្រតិភូ​ ចរចារ​ទាំងពីរ រដ្ឋមន្ត្រីក្រសួងយុត្តិធម៍អ៊ីស្រាអែលលោកស្រី Tzipi Livni និងអ្នក ចរចារ​ប៉ាឡេស្ទីនលោក Saeb Erakat រដ្ឋមន្ត្រីការបរទេសអាមេរិកលោក John Kerry បានប្រកាស​ថា ការ​ចរចារ​ទទួល​បាន​លទ្ធផលសកម្មក្នុងបរិយាកាសស្មោះ ត្រង់និងស្ថាបនា។​ ភាគី​ទាំងពីរបានឯកភាពចរចារ​អំពីគ្រប់បញ្ហាដែលទាក់ទិន ដល់កិច្ចព្រមព្រៀងសន្តិភាពនិង​បញ្ហាសារវន្តផ្សេងៗ។ ជាក់ស្ដែង​គឺ ការចរចារជា ផ្លូវការនឹងត្រូវបានបើកក្នុងរយៈពេល២សប្ដាហ៍ខាងមុខ​និងភាគីទាំងពីរកំណត់ ពេល៩ខែដើម្បីចរចារឲ្យបានកិច្ច​ព្រមព្រៀងសន្តិភាព។         ទោះបីជាជំនួបគ្នាក្នុងរយៈពេល២ថ្ងៃជាជំហានចាប់ផ្ដើមអំពីផែនការមួយ​ សំរាប់​បណ្ដាវង់ចរចារដ៏ទូលាយជាងជាបន្តក្តី ​ប៉ុន្តែតាមអ្នកវិភាគថា​មានសញ្ញា​ ជា​ច្រើន​ដើម្បី​មានសុទិដ្ឋិនិយមអំពីការវិវឌ្ឍន៍សន្តិភាពនៅដំបន់។ មុនបង្អស់ នៅ មុនវង់​ចរចារ ទាំង​អ៊ីស្រាអែល​និងប៉ាឡេស្ទីនសុទ្ធតែមានការបោះជំហានក្នុង សុឆ័ន្ទះបង្ហាញ​បំណងត្រៀម​ជា​ស្រេចស្វែងរកឱកាសសន្តិភាព។ ​អ្នក​ប្រមុខ រដ្ឋាភិបាល​អ៊ីស្រាអែលលោក Benjamin Netanyahu ចាត់ទុកថា ការតភ្ជាប់​ឡើង​វិញ ​ការចរចារជាមួយ​ប៉ាឡេស្ទីនជាផលប្រយោជន៍ស្លាប់រស់របស់អ៊ីស្រាអែល រដ្ឋ​ អំណាច​ Tel Aviv ក៏បាន​យល់​ព្រមដោះលែងទណ្ឌិតប៉ាឡេស្ទីនចំនួន១​រយ​នាក់។ អ៊ីស្រាអែលក៏ឲ្យដឹងដែរថា​នឹង​មិនផ្ដល់លិខិតអនុញ្ញាតសាងសង់ទីប្រជុំ​ជន​ហ្សីប នៅ​ដែនដីត្រើយខាងលិច​របស់​ជនប៉ាឡេស្ទីនទៀតទេ។ ប្តូរទៅនឹង ភាគី​ ប៉ាឡេស្ទីននឹង​មិនដេញតាមសកម្មភាព​ការទូត​​ប្រឆាំងនឹងអ៊ីស្រាអែលនៅ អង្គការអន្តរជាតិណាមួយទៀតឡើយ។ ប៉ាឡេស្ទីនក៏​បន្ថយ​សំណូមពរលក្ខណៈ អំពីការបញ្ឈប់សាង​សង់​ទីប្រជុំជនក៏ដូចជាការដែល​អ៊ីស្រាអែលត្រូវយល់ព្រម បណ្ដាខ្សែបន្ទាត់ព្រំដែនមុនឆ្នាំ​១៩៦៧​។     សញ្ញាទី២ដើម្បីសាធារណៈមតិមានសុទិ្ធនិយមគឺមិនដូចគ្នានឹងឆ្នាំ ២០១០ ជាពេលវេលាដែលការចរចាចុងក្រោយរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីនទទួល បរាជ័យ កិច្ចចចារលើកនេះមានដំណាក់កាលវែងសម្រាប់ភាគីចរចារនីមួយៗ។ រយៈពេល ៣​ឆ្នាំមុន បណ្តាកិច្ចចរចារបានបញ្ជប់យ៉ាងលឿនបំផុត។ ប៉ុន្តែឥឡូវ នេះ ភាគីនានា បានសន្យាចំណាយរយៈពេល៩ខែសម្រាប់ការចរចារ និងគ្រប់ ពេលវេលាសម្រាប់ ការខំប្រឹងប្រែងឈានទៅដល់កិច្ចព្រមព្រៀងសន្តិភាពមួយ។ ជាចុងក្រោយមិន​អាចមិនអះអាងពីតួនាទីជាអ្នកអាជ្ញាកណ្តាលរបស់អាមេរិក ឡើយ។ បណ្តាកិច្ចចរចារ​រវាង អ៊ីស្រាអែលនិងប៉ាឡេស្ទីនមានការខកខានជា ច្រើនលើក​ហើយក៏បានចាប់ផ្តើម ឡើងវិញជាច្រើនសារក្នុងបណ្តាទស្សវត្តកន្លង ទៅ។ ដោយហេតុនេះ វង់ចរចារថ្មីនេះ ដោយមានលទ្ធផលសកម្មបាននាំមកនូវ ក្តីសង្ឃឹមសន្តិភាពនៅមជ្ឈឹមបូព៌ានេះ។          ដោយមានការជះឥទ្ធិពលយ៉ាងខ្លាំងក្នុងតំបន់ ពិសេសជាមួយសម្ព័នមិត្ត ​អ៊ីស្រាអែល មានមូលហេតុជាច្រើនដើម្បីជឿជាក់ថា រដ្ឋអំណាចរបស់ប្រធានាធិបតី Barack Obama នឹងមានការខំប្រឹងប្រែងជាច្រើនជាងទៀតដើម្បីរក្សាស្ថិរភាពនៅ តំបន់ដីផ្សាភ្ជាប់ជាមួយផលប្រយោជន៍របស់អាមេរិកដែលក្នុងនោះ សន្តិភាពរវាង អ៊ីស្រាអែលនិងប៉ាឡេស្ទីនជាបញ្ហាចំាបាច់។         ប៉ុន្តែសាធារណមតិក៏បានចាត់ទុកថា ការផ្លាស់ប្តូរប្រវត្តិសាស្រ្តនេះមិនទាន់ ជា ទីមកដល់ចុងក្រោយដើម្បីមានសន្តិភាព និងភាគីនានាត្រូវខំប្រឹងប្រែងថែម ទៀត។ នៅមានការសាកល្បងជាច្រើនកំពុងរងចាំនាពេលខាងមុខ។ ទោះបីយ៉ាង ណាក្តី សាថារណៈមតិនៅតែសង្ឃឹមទៅលើជោគជ័យនៃដំណើរសន្តិភាពដែល ទើបនឹង បានផ្សារភា្ជប់ឡើងវិញក្រោមការធ្វើជាអាជ្ជាកណ្តាលរបស់អាមេរិក។ ក្នុងរយៈ ពេលជាច្រើនឆ្នាំធ្លាក់ក្នុងភាពងងឹត ឱកាសសម្រាប់ខឿនសន្តិភាពជា ស្ថាពរនៅ មជ្ឈឹមបូពាពោពេញដោយកាំរស្មីសង្ឃឹម៕

More