VOV WorldVOV World
ជំរុញទំនាក់ទំនងដៃគូយុទ្ឋសាស្រ្តវៀតណាមអង់គ្លេស
22/01/2013 08:21
បន្តដំណើរបំពេញទស្សនកិច្ចការងារនៅ EUនិងប្រទេស អឺរ៉ុបខាងលិចមួយចំនួននាថ្ងៃទី២២មករា អគ្គលេខាបក្ស កុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong អញ្ជើញ ទៅបំពេញទស្សនកិច្ចជាផ្លូវការនៅចក្រភពអង់គ្លេសនិង អៀកឡង់ខាងជើង។ដំណើរទស្សនកិច្ចនេះគឺសំដៅជំរុញទំនាក់ទំនងនយោបាយ បង្កើនទំនុកទុកចិត្ត​ការយល់ដឹងគ្នាទៅវិញទៅមកនិងទំនាក់ទំ​នងដៃគូយុទ្ឋសាស្រ្ត រវាងភាគីទាំង២ វៀតណាម អង់គ្លេស។
ជំរុញទំនាក់ទំនងដៃគូយុទ្ឋសាស្រ្តវៀតណាមអង់គ្លេស
                    អគ្គលេខាបក្សកុម្មុយនិស្តវៀត ណាមលោក Nguyen Phu Trong (រូបថត​Internet) Vovworld-វៀតណាមនិង អង់គ្លេសបង្កើតទំនាក់ទំនងការទូតនាថ្ងៃទី១១កញ្ញា ឆ្នាំ១៩៧៣។ក្នុងEU អង់គ្លេសជាប្រទេស១ក្នុងចំណោមប្រទេសដែលមានទំនាក់ ទំនងសេដ្ឋកិច្ចពាណិជ្ជកម្មវិនិយោគអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាបំផុតជាមួយវៀតណាម ។ប្រទេសនេះជានិច្ចកាលផ្តល់អាទិភាពសំរាប់វៀតណាមក្នុងការផ្តល់ទុន ODA។ ទុន ODAរបស់អង់គ្លេសប្រមូលផ្តុំទៅលើវិស័យដែលវៀតណាមមានតម្រូវការដូច ជា  វិស័យកាត់បន្ថយភាពក្រីក្រ វិស័យទប់ទល់នឹងការប្រែប្រួលអាកាសធាតុ​ ​វិស័យ អប់រំបណ្តុះបណ្តាល​ជាដើម។ ប្រទេសទាំង២បានបងង្កើតទំនាក់ទំ​នងដៃគូយុទ្ឋសាស្រ្តនាខែកញ្ញា២០១០។កាលពី នោះមក​កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២កាន់តែបានអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា ថែមទៀត។ភាគីទាំង២ក៍បានឯកភាពបង្កើនការផ្លាស់ប្តូរគណះប្រតិភូជាន់ខ្ពស់​ការ ជួបប្រាស្រ័យរវាងបណ្តាថ្នាក់ដឹកនាំទំនាក់ទំនងសហប្រតិបត្តិការរវាងរដ្ឋសភា  គ្រប់ ក្រសួង​ ស្ថាប័ន និងដំបន់ជាពិសេសនៅអង្គការអន្តរជាតិធំដូចជា ​អ.ស.ប​​ និងវេទិកា អាស៊ីអឺរ៉ុប(ASEM)ផងដែរ។                    (រូបថត Internet) ក្នុងគោលនយោបាយរបស់ខ្លួនអង់គ្លេសជានិច្ចកាលចាត់ទុកវៀតណាមជាដៃគូយុទ្ឋ សាស្រ្តសំខាន់១ក្នុងចំណោម ដៃគូយុទ្ឋសាស្រ្តសំខាន់របស់ខ្លួន។ដោយហេតុនេះនា ខែធ្នូ២០១២រដ្ឋមន្រ្តីការបរទេស អង់គ្លេសលោក William Hague បានមានដំណើរ ទស្សនកិច្ចនៅវៀតណាម។ថ្លែងមតិនៅឱកាសនេះ លោក William Hagueបានអះអាង ថា៖វៀតណាមជាប្រទេស១មានសក្តានុភាពនិងជាមិត្តភក្តិសំខាន់របស់អង់គ្លេសនៅ ដំបន់អាស៊ីអគ្នេយ៍។ដោយហេតុនេះដំណើរទស្សនកិច្ចនៅអង់គ្លេសលើកនេះ​របស់ លោក Nguyen Phu Trongនឹងជារបត់សំខាន់១ដើម្បីទំនាក់ទំនងរវាងប្រទេសទាំង ២ឈានចូលដំណាក់កាលថ្មី១។ស្តីពីសារសំខាន់នៃដំណើរទស្សនកិច្ចនេះឯកអគ្គ អង់គ្លេសនៅវៀតណាមលោក Antony Stokes អះអាងថាៈ  “   អគ្គលេខាបក្សកុម្មុយ និស្តវៀតណាមលោក Nguyen Phu Trong ជាភ្ញៀវអញ្ជើញរបស់រដ្ឋាភិបាលអង់គ្លេស តាមសេចក្តីអញ្ជើញរបស់នាយករដ្ឋ​មន្រ្តីលោក David  Cameron។នេះមិនមែនជាដំណើរទស្សនកិច្ចរវាងបក្សទាំង២ទេវាជាដំណើរទស្សកិច្ចថ្នាក់កំពូល។យើងខ្ញុំកំពុងកសាងផែនសំរាប់ដំណើរទស្សនកិច្ចសំខាន់ជាច្រើននាដំណាច់ឆ្នាំ២០១៣  “។ក្នុងរបៀបវារះនៃដំណើរទស្សនកិច្ចលើកនេះក្រៅពី​ការពិភាក្សាអំពីខ្លឹមសារទាក់ទិន ដល់ពាណិជ្ជកម្មវ​វិនិយោគ​អាជីវកម្ម លោក Nguyen Phu Trongរូមជាមួយថ្នាក់ដឹកនាំអង់ គ្លេសនៅ ពិភាក្សាអំពីវិធានការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យកិច្ចសហប្រតិបត្តិការ សាធារណះឯកជន​និងបង្ការប្រឆាំងអំពើពុករលួយជាដើម។ លោក Antony Stokesអោយ ដឹងថែមទៀតថា៖“ ដំណើរទស្សនកិច្ចនេះគូសម្គាល់កំណាត់ផ្លូវ៤០ឆ្នាបង្កើតទំនាក់ទំនង ការទូតរវា ងប្រទេសទាំង២​អង់គ្លេសជាមួយវៀតណាម​   ២០ឆ្នាំនៃសកម្មភាពរបស់ក្រុម ប្រឹក្សា អង់គ្លេសនៅវៀតណាមនិង៣ឆ្នាំអនុវត្តកិច្ចព្រមព្រៀងដៃគូយុទ្ឋសាស្រ្តរវាង ប្រទេសទាំង២។ល។   “ ដំណើរទស្សនកិច្ចអង់គ្លេសនិងអៀកឡង់ខាងជើងរបស់លោក Nguyen Phu Trongលើក នេះគឺសំដៅអនុវត្តគោលនយោបាយកិច្ចការបរទេសរបស់វៀតណាមលើគ្រប់វិស័យ។ដំណើរទស្សនកិច្ចនឹងជារបត់សំខាន់ក្នុងទំនាក់ទំនងរវាងវៀតណាមជាមួយអង់គ្លេស ជំរុញនិងបើកទូលាយកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយអង់គ្លេស-ជាដៃគូសំខាន់ ក្នុង EUក្នុងសភាពការណ៍ថ្មី៕