VOV WorldVOV World
ជំរុញទំនាក់ទំនងវៀតណាម - បារាំង ឲ្យកាន់តែស៊ីជម្រៅ និងជាក់​ស្តែង​
23/05/2025 09:41
(VOVWORLD) - តបតាមសេចក្តីអញ្ជើញរបស់ប្រធានរដ្ឋវៀតណាម លោក Luong Cuong ប្រធានាធិបតីបារាំង លោក Emmanuel Macron និងភរិយា រួមជាមួយគណៈប្រតិភូជាន់ខ្ពស់នៃសាធារណរដ្ឋបារាំង បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាមចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៧ ឧសភា។ ដំណើរទស្សនកិច្ចនេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ នាំទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-បារាំង ឱ្យកាន់តែស៊ីជម្រៅ ជាក់ស្តែង និងប្រសិទ្ធភាព។
នេះគឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោក Emmanuel Macron ទៅកាន់ប្រទេសវៀតណាមក្នុងនាមជាប្រធានាធិបតីបារាំង ហើយជាដំណើរទស្សនកិច្ចលើកទី៥ របស់ប្រធានាធិបតីបារាំងមកកាន់វៀតណាមចាប់តាំងពីប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ ១៩៧៣មក។