VOV WorldVOV World
ជំរុញទំនាក់ទំនងវៀតណាមនិងស្រីលង្កាអភិវឌ្ឍន៍ដោយឥតឈប់ឈរ
15/07/2013 09:36
(VOV)_​ពីថ្ងៃទី១៥កក្កដា ប្រធាន​រដ្ឋសភាស្រីលង្កាបានចាប់ ផ្តើមដំណើរមកបំពេញទស្សនកិច្ចជាផ្លូវការនៅ​វៀតណាម ក្នុងរយះពេល៦ថ្ងៃ តាមសេចក្ដីអញ្ជើញរបស់ ប្រធានរដ្ឋស ភាវៀតណាម Nguyen Sinh Hung។ដំណើរទស្សនកិច្ចលើក នេះ ​របស់​អ្នកប្រមុខរដ្ឋសភាស្រីលង្កា មិនគ្រាន់តែដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ​រវាង ស្ថាប័ននីតិបញ្ញាត្តិនៃប្រទេសទាំងពីរប៉ុណ្ណោះទេ ថែមទាំង បើកចេញ​ឱកាសសហប្រតិបត្តិការថ្មី លើច្រើនវិស័យរវាងវៀតណាមនិងស្រីលង្កាទៀតផង។ ​
ជំរុញទំនាក់ទំនងវៀតណាមនិងស្រីលង្កាអភិវឌ្ឍន៍ដោយឥតឈប់ឈរ
(VOV)_​ពីថ្ងៃទី ១៥ កក្កដា ប្រធាន​រដ្ឋសភា ស្រីលង្កា  បានចាប់ផ្តើមដំណើរមកបំ ពេញ ទស្សនកិច្ចជាផ្លូវការនៅ​វៀតណាម ក្នុងរយះពេល៦ថ្ងៃ តាមសេចក្ដីអញ្ជើញ របស់  ប្រធានរដ្ឋសភាវៀតណាម លោក Nguyen Sinh Hung ។ ដំណើរទស្សនកិច្ច លើកនេះ ​របស់​អ្នកប្រមុខរដ្ឋសភាស្រីលង្កា មិនគ្រាន់តែដើម្បីបង្កើនកិច្ចសហប្រតិ បត្តិការ​រវាងស្ថាប័ននីតិបញ្ញាត្តិនៃប្រទេសទាំងពីរប៉ុណ្ណោះទេ ថែមទាំង បើកចេញ​ឱកាសសហប្រតិបត្តិការថ្មី លើច្រើនវិស័យរវាងវៀតណាមនិងស្រីលង្កាទៀតផង។  ​ ប្រធានរដ្ឋសភាវៀតណាម លោក Nguyen Sinh Hung និង ប្រធានរដ្ឋសភាស្រីលង្កាលោក Chamal Rajapaksa(TTXVN) ទំនាក់ទំនងវៀតណាម-ស្រីលង្កា មានចំណុចលក្ខណះ​ពិសេសជា​ច្រើន។ ​មាន មនុស្សតិចនាស់ដែលបានដឹងថា÷ លោក ប្រធានហូជីមិញ​បានមកដល់ស្រីលង្កា៣ លើក នាឆ្នាំ ១៩១១ ឆ្នាំ១៩២៨ និងឆ្នាំ ១៩៤៦។ ​ប្រជាជននៃប្រទេសទាំងពីរបានគាំទ្រ គ្នា  ក្នុងបណ្ដាការតស៊ូ​​ រំដោះជាតិនាំប្រទេសនិមួយៗ។ ជំនាន់ថ្នាក់ដឹកនាំ នាបច្ចុប្បន្ន  របស​ស្រីលង្កា ភាគច្រើនបានដើតាមវិថី  ចូលរួមការធ្វើបាតុកម្មប្រឆាំងសង្គ្រាមនៅ​ វៀតណាម។ ចេញពីចលនាទាំងនោះ សមាគមសាមគ្គីស្រីលង្កា-វៀតណាមត្រូវ​បាន​បង្កើតនាឆ្នាំ ១៩៦៦។ រហូតមកដល់នាសព្វថ្ងៃ សមាគមនេះនៅតែធ្វើសកម្មភាពយ៉ាង សកម្ម ក្នុង ការជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ទោះបីជាពិភពលោកមានការ ផ្លាស់ប្តូរ​ជាច្រើនក្តី ប៉ុន្តែទំនាក់ទំនងសាមគ្គីភាពរវាង​វៀតណាមនិងស្រីលង្កាគ្មានអ្វី ផ្លាស់ប្តូរឡើយ។  ជាមួយការដែល វៀតណាមបើកស្ថានទូតឡើងវិញ នៅរដ្ឋធានី  Colombo នាខែ​មេសា ឆ្នាំ ២០១១ និងដំណើរ​បំពេញទស្សនកិច្ចថ្នាក់រដ្ឋ ជាលើកដំបូង​របស់ប្រធានរដ្ឋ​វៀតណាម លោក Truong Tan Sang នាខែតុលាឆ្នាំ ២០១១ ​អាចនិយាយបានថាបាន​នាំមកចរន្តខ្យល់ថ្មី នាំទំនាក់ទំនងនៃប្រទេស​ទាំងពីរឡើងកំរិតថ្មី។ ក្នុងរយះពេល ប៉ុន្មានឆ្នាំថ្មីៗ​នេះ ទំនាក់ទំនងរវាងប្រទេសទាំងពីរបានមានការបោះជំហានលើច្រើន វិស័យ ពី÷​នយោបាយ សេដ្ឋកិច្ច ​វប្បធម៌ អប់រំ…ជាដើម។  ប៉ុន្តែ ទំនាក់ទំនងសេដ្ឋកិច្ចរវាងវៀតណាមនិងស្រីលង្កានៅមានកំហិត ដោយ ការជំលោះនៅស្រីលង្កា ដែលបានអូសបន្លាយក្នុងរយះពេលជិត៣០ឆ្នាំ​កន្លងទៅ ​និងទើបបានបញ្ចប់នាខែឧសភាឆ្នាំ ២០០៩។ ប៉ុន្តែ នាបច្ចុប្បន្ន ភាពសុខ​សាន្តត្រាណ​បានវិលត្រឡប់មកស្រីលង្កាវិញ បើកចេញបណ្ដាឱកាស​សហប្រតិបតិ្តការថ្មីលើ​គ្រប់ វិ​ស័យ រវាងវៀតណាមនិងប្រទេសកោះដ៏ស្អាតនេះ។ ស្រីលង្កាមាន​ចំនួនប្រជាជន​ប្រមាណ២០លាននាក់ និងចំណូលមធ្យម​គិតតាម​មនុស្សម្នាក់គឺ​ជិត៣០០០ដុល្លារ អាមេរិក ​ក្នុង១ឆ្នាំ គឺកំរិតប្រើប្រាស់ទំនិញ​នៅ​ទីផ្សារស្រីលង្កាគឺធំធេងណាស់។ ទន្ទឹមនឹងនោះ វៀតណាមអាច​ចាត់​ទុកស្រីលង្កាជាច្រកទ្វាដើម្បីនាំទំនិញ​វៀតណាម ចូល​ក្នុងបណ្ដាប្រទេសនៅអាស៊ីខាង​ត្បូងទៀតផង។ ក្នុងគោលនយោបាយអភិវឌ្ឍន៍ សេដ្ឋកិច្ច​របស់ខ្លួន ​ស្រីលង្កាបានយកចិត្តទុកដាក់ជាពិសេស ចំពោះវៀតណាម ​ដោយ​មានគោលបំណងអោយបណ្ដាអង្គភាពអាជីវភាពវៀតណាមវិនិយោគច្រើន ចូលក្នុង  វិស័យប្រេងឧស្ម័ន ទូរគមនាគមន៍…។ល។ ផ្ទុយទៅវិញ ស្រីលង្កាក៏មានគោលបំណង បើកទូលាយ​ការវិនិយោគចូលមកវៀតណាមផងដែរ។ ពីឆ្នាំ២០១០មក បានមានគណះ​ប្រតិភូអង្គភាពអាជីវកម្មធំៗ របស់ស្រីលង្កា ទៅបំពេញទស្សនកិច្ចនៅវៀតណាម  ដើម្បី ស្វែងយល់អំពីទីផ្សារ និងជំរុញឱកាសសហប្រតិបត្តិការអាជីវ​កម្ម។ បន្ទាប់ពី  ដំណើរ​ទស្សនកិច្ចទាំងពីរនោះ គំរោងការណ៍សហប្រតិបត្តិការណ៍ជាច្រើ​នត្រូវបានចុះ​ហត្ថលេខាដែរ។ ប្រទេសទាំងពិរបានខំប្រឹងប្រែង​នាំតំលៃប្រាក់ពាណិជ្ជកម្មនៃប្រ ទេស​ទាំងពីរ ឡើងដល់១ពាន់លានដុល្លារ​អាមេរិក ក្នុងរយះពេលប៉ុន្មានឆ្នាំខាងមុខ នេះ។ ទំនាក់ទំនងនយោបាយដ៏ល្អប្រសើរ ចំណងមិត្តភាពប្រពៃណីរវាង​ប្រទេសទាំងពីរ ​និងប្រទេសស្រីលង្កា១សន្តិភាព ស្ថិរភាព នឹងបង្ក​លក្ខណះងាយស្រួល ដើម្បីគ្រប់​ក្រ សួង​ ស្ថាប័ន នៃប្រទេសទាំងពីរឆ្លៀតធ្វើអាជីវកម្ម។ ដូច្នេះ ដំណើរទៅបំពេញទស្សន កិច្ចលើកនេះ ​របស់ប្រធានរដ្ឋ​សភាស្រីលង្កា Chamal Rajapaksa នឹងបើកចេញសហ​ប្រតិបត្តិការធំធេញ​ជាច្រើន ​នាំទំនាក់ទំនងនៃប្រទេសទាំងពីរឡើងកំរិតថ្មី៕