VOV WorldVOV World
ជំរុញខ្លាំងការអនុវត្តសេចក្តីសំរេចចិត្តសន្និបាតមជ្ឈឹមលើកទី៤អំពីការកសាងបក្ស។
21/08/2013 11:41
VOV- សេចក្តីសំរេចចិត្តសន្និបាតមជ្ឈឹមលើកទី៤ នីតិកាលទី១១ស្ដីពី “បញ្ហា​បន្ទាន់​មួយចំនួនអំពីការ កសាងបក្សនាបច្ចុប្បន្ន” ត្រូវបានអនុវត្តជាផ្លូវការគំរប់ ១ឆ្នាំ។ ក្នុង​ប៉ុន្មាន​ថ្ងៃនេះ បណ្ដាថ្នាក់ដឹកនាំបក្សបាននិង កំពុងទៅត្រួតពិនិត្យវាយតំលៃលទ្ធផល​អនុវត្ត​សេចក្តីសំរេចចិត្តនៅគ្រប់ថ្នាក់ ផ្នែកសមូហភាពដំបន់ ក្នុងបំណងបូកសរុប​ការងារ​ដែលធ្វើបានដើម្បីលាត ត្រដាងប្រកបដោយមានប្រសិទ្ធិភាពសេចក្តីសំរេច​ចិត្តនេះក្នុងរយៈពេលខាង មុខ។
ជំរុញខ្លាំងការអនុវត្តសេចក្តីសំរេចចិត្តសន្និបាតមជ្ឈឹមលើកទី៤អំពីការកសាងបក្ស។
អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong (vov.vn)         VOV- សេចក្តីសំរេចចិត្តសន្និបាតមជ្ឈឹមលើកទី៤នីតិកាលទី១១រួមមាន ខ្លឹមសារ​មានចរិតលក្ខណៈតស៊ូ ឆ្លើយតបនឹងបំណងប្រាថ្នារបស់ប្រជាជនទាំង មូល បក្សទាំង​មូលជាមួយដំណោះស្រាយជាក់ស្ដែង។ ដំណើរការអនុវត្ត សេចក្តី សំរេចចិត្ត​សន្និបាត​មជ្ឈឹមលើកទី៤បានក្លាយទៅជាវគ្គជីវភាពនយោបាយស៊ី ជម្រៅ រួមចំណែក​ពង្រឹង​នឹងបង្កើតឯកភាពខាងសតិអារម្មណ៍ បង្កើនសាមគ្គីភាព ក្នុងបក្ស។ ថ្លែងមតិនៅ​សន្និបាត​មជ្ឈឹមបក្សលើកទី៧នីតិកាលទី១១នាខែឧសភា ឆ្នាំ២០១៣អំពីការបន្ត​លាត​ត្រដាងអនុវត្ត សេចក្តីសំរេចចិត្តសន្និបាតមជ្ឈឹមលើក ទី៤ក្នុងបក្ស អគ្គលេខា​បក្សកុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong បាន វាយតំលៃថា៖          “គណៈកម្មាធិការបក្សអង្គការបក្សគ្រប់ជាន់ថ្នាក់និងជួរកម្មាភិបាលបក្ខជន បានយល់ដឹងយ៉ាងពេញលេញជាងអំពីសារសំខាន់របស់ការងារកសាងបក្សក្នុង ស្ថានភាពថ្មី។ ក្នុងកាលៈទេសៈមានការលំបាកសាកល្បងជាច្រើន ការលាត ត្រដាងអនុវត្ត សេចក្តីសំរេចចិត្តសន្និបាតមជ្ឈឹមលើកទី៤បានរួមចំណែកជំរុញ ភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមកិច្ចឆ្នាំ២០១២​សំរេចជាសារវន្តរាល់គោលដៅ ភារកិច្ចដែលបានដាក់​ចេញ រក្សារឹងមាំស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចទប់ស្កាត់អតិផរណា ធានាសុខុមាលភាព​សង្គម។”         ស្ដីអំពីលទ្ធផលជាក់ស្ដែង អាចឃើញច្បាស់ថា​ សេចក្តីសំរេចចិត្តសន្និបាត​មជ្ឈឹមលើកទី៤ទប់ស្កាត់ស្ថានភាពឪនភាពអំពីសតិអារម្មណ៍នយោបាយសិលធម៍ របៀបរស់នៅក្នុងបក្សជាជំហានដំបូងព្រមទាំងជំនះពុះពារលើកំហិតក្នុងការងារ កិច្ចការ​ចាត់តាំងកម្មាភិបាលនិងក្នុងការអនុវត្តគោលការណ៍រៀបចំជីវភាពបក្ស។ តាមរយៈ​ការទិតៀននឹងស្វ័យទិតៀន ផ្ទៀងស្ដាប់មតិរួមចំណែករបស់កម្មាភិបាល បក្ខជន​ប្រជាជន ការិយាល័យនយោបាយគណៈលេខាគណៈកម្មាធិការបក្ស អង្គការបក្ស​គ្រប់​ជាន់ថ្នាក់និងកម្មាភិបាលបក្ខជនម្នាក់ៗ បានយល់យ៉ាងជ្រាល ជ្រៅជាងអំពី​ចំណុចខ្លាំងចំណុចខ្សោយនិងមានវិធានការកែប្រែជំនះពុះពារ។ ដូច្នេះ​កិត្យានុភាព​របស់បក្ខជនម្នាក់ៗនិងបក្សទាំងមូលត្រូវបានលើកកំពស់យ៉ាង ច្បាស់លាស់។ លោក Ksor Phuoc សមាជិកមជ្ឈឹមបក្សនិងជាប្រធានក្រុមប្រឹក្សា ជនជាតិរបស់​រដ្ឋសភាបានវាយតំលៃថា៖         “តាមរយៈការងារនេះ ខ្ញុំបានឃើញថា​បក្សហ៊ានប្រឈមមុខនឹងគុណវិបត្តិ និង​ប្តេជ្ញាចិត្តកែប្រែរាល់គុណវិបត្តិរបស់ខ្លួន។ និងដើម្បីកែប្រែការខ្វះខាតនោះ ក្នុង​បក្សត្រូវបង្កើនពង្រីកប្រជាធិបតេយ្យបង្កើនការទិតៀននិងស្វ័យទិតៀន។ ​ ជា​​ពិសេសបក្សត្រូវផ្សាភ្ជាប់ជាមួយប្រជាជនផ្ទៀងស្ដាប់មតិរបស់ប្រជាជននិង ផ្អែកទៅលើប្រជាជនដើម្បីកសាងបក្សល្អជាងទៀត។”         បញ្ហាត្រូវបានយកចិត្តទុកដាក់ក្នុងការអនុវត្តសេចក្តីសំរេចចិត្តសន្និបាត មជ្ឈឹមលើកទី៤នាពេលខាងមុខគឺផ្ដោតសំខាន់ដល់ការរៀបចំលាតត្រដាង​អនុវត្តសេចក្តីសំរេចចិត្តដ៏សែនសំខាន់នេះ។ តាមនោះការកសាងបក្សជាការ​ទទួលខុសត្រូវរបស់បក្ខជនម្នាក់ៗ ប៉ុន្តែការទទួលខុសត្រូវរបស់កម្មាភិបាលស្នូល​នាំមុខបណ្ដាថ្នាក់អង្គភាពគឺសំខាន់ជាងគេ។ ទន្ទឹមនឹងការងារនេះ ត្រូវបង្កបាន ការ​ប្រែប្រួលរបត់ក្នុងការងារកម្មាភិបាល ជាខ្លឹមសារសំខាន់មួយក្នុងការ​កសាង បក្សតាមស្មារតីសេចក្តីសំរេចចិត្តសន្និបាតមជ្ឈឹមលើកទី៤។ លោក Phan Dien អតីតសមាជិកការិយាល័យនយោបាយនិងជាអតីតអចិន្ត្រៃយ៍គណៈលេខា​បានសង្កត់ធ្ងន់ទៅលើការសុក្រិដ្ឋបែបបទចំពោះការងារចាត់តាំងកម្មាភិបាល។         “យើងត្រូវពិនិត្យ វាយតំលៃឡើងវិញមូលហេតុអំពីរបបកម្មាភិបាល ឧទាហរណ៍​របបអំពីការងារចាត់តាំងកម្មាភិបាល ការជ្រើសរើស ការជ្រើសតាំងកម្មាភិបាល គ្រប់គ្រងកម្មាភិបាល និងការឃ្លាំមើលកម្មាភិបាលយ៉ាងម៉េច។ ក្នុងពេលដែលរក ​ឃើញ​ការខុសឆ្គង កម្មាភិបាលមិនសក្តិសមនោះ យើងត្រូវមានវិធានការនានា ដើម្បីដោះស្រាយ​ទាន់ពេលវេលា។”         កសាងបក្សសាមគ្គីភាពស្អាតស្អំរឹងមាំ ជាងពេលណាទាំងអស់គឺជាសំណូមពរ​បរានុម័តរបស់បុព្វហេតុបដិវត្តប្រជាជនទាំងមូល ជាបញ្ហាស្លាប់រស់របស់បក្ស របស់ ​របប របស់ប្រទេសជាតិ។ សេចក្តីសំរេចចិត្តនៃសន្និបាតមជ្ឈឹមបក្សលើកទី៤បាន​លើកច្បាស់រាល់សំណូមពរនិងដំណោះស្រាយដ៏ត្រឹមត្រូវ។ បូកសរុបដកពិសោធន៍​ក្នុងការអនុវត្តសេចក្តីសំរេចចិត្តនៃសន្និបាតមជ្ឈឹមបក្សលើកទី៤ក្នុងឆ្នាំកន្លងមក ដាក់​ចេញវិធានការអនុវត្តយ៉ាងខ្លាំងក្លា​ ជាប្រការដែលបក្សទាំងមូល​ប្រជាជន ទាំងមូលចង់ឲ្យក្នុងបុព្វហេតុកសាងនិងការពារមាតុប្រទេសនាបច្ចុប្បន្ន៕