ជោគជ័យរបស់” ជំនួបប្រាស្រ័យវៀតណាម”បើកចេញឱកាសថ្មីសំរាប់អ្នកវិទ្យាសាស្ត្រវ័យក្មេងវៀតណាម
16/08/2013 10:40
(VOV)_ថ្ងៃទី ១៧ សីហា កម្មវិធី ជំនួបប្រាស្រ័យវៀតណាម លើកទី៩ បញ្ចប់ជាផ្លូវការ ក្រោយរយះពេលធ្វើសកម្មភាព ចាប់ពីថ្ងៃទី ២៨ កក្កដាមក។ កម្មវិធីនេះបានប្រមូលផ្តុំអ្នកវិទ្យា សាស្ត្រ ចំនួន ២២០នាក់ មកពីប្រទេសនិងតំបន់ដែនដីចំនួន ៣០ លើទូទាំងពិភពលោក ដែលក្នុងនោះមានអ្នកវិទ្យាសាស្ត្រចំនួន៥នាក់បានទទួលរង្វាន់ Nobel រូបវិទ្យា។
.jpg)
(VOV)_ថ្ងៃទី ១៧ សីហា កម្មវិធី ជំនួបប្រាស្រ័យវៀតណាម លើកទី៩ បញ្ចប់ជា ផ្លូវការ ក្រោយរយះពេលធ្វើសកម្មភាព ចាប់ពីថ្ងៃទី ២៨ កក្កដាមក។ កម្មវិធីនេះបាន ប្រមូលផ្តុំអ្នកវិទ្យាសាស្ត្រចំនួន ២២០នាក់ មកពីប្រទេសនិងតំបន់ដែនដីចំនួន៣០ លើទូទាំងពិភពលោក ដែលក្នុងនោះមានអ្នកវិទ្យាសាស្ត្រចំនួន៥នាក់បានទទួល រង្វាន់ Nobel រូបវិទ្យា។ នេះគឺជាឱកាសល្អ សំរាប់បណ្ដាអ្នកវិទ្យាសាស្ត្ររបស់វៀត ណាម និងអន្តរជាតិជួបប្រាស្រ័យ ចែករំលែកចំណេះដឹង បទពិសោធន៍ និងបណ្ដា គំរោងការណ៍ស្រាវជ្រាវរបស់ខ្លួនជាមួយមជ្ឈដ្ឋានអ្នកវិទ្យាសាស្ត្រអន្តរជាតិ។ កម្មវិធី ជំនួបប្រាស្រ័យវៀតណាម (TTXVN) កម្មវិធី ជំនួបប្រាស្រ័យវៀតណាមលើកទី៩ ត្រូវបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៨ កក្កដា ដល់ថ្ងៃទី ១៧ សីហា ជាមួយសកម្មភាពសំខាន់ជាច្រើន ដូចជា÷សន្និសីទវិទ្យា សាស្ត្រអន្តរជាតិ គឺ÷ អវកាសក្នុងសករាជ្យ Planck បើកសម្ពោធន៍មជ្ឈមណ្ឌលអន្តរជាតិវិទ្យាសាស្ត្រ និងអប់រំអន្តរផ្នែក …ជាដើម។ សាស្ត្រចារ្យ Tran Thanh Van អាណិកជន វៀតណាមនៅបារាំង ជាអ្នកដែលមានការផ្តើមគំនិតរៀបចំជំនួបប្រាស្រ័យលើកនេះ បានចែករំឡែកថា÷ “ ប្រការដែលយើងខ្ញុំសង្ឃឹមបំផុត នោះគឺធ្វើយ៉ាងម៉េចដើម្បីវៀតណាមមានយន្ត ការជួយឧបត្ថម្ភបណ្ដាអ្នកវិទ្យាសាស្ត្រវ័យក្មេងវៀតណាមម្ចាស់ការនិង មានមធ្យោបាយ ច្រើនជាង ដើម្បីស្រាវជ្រាវក្នុងអនាគត។” ទន្ទឹមនឹងបណ្ដាសន្និសិទវិទ្យាសាស្ត្រអន្តរជាតិ ចំណុចលេចធ្លោសំខាន់បំផុត នៅ ក្នុង ជំនួបប្រាស្រ័យវៀតណាមលើកនេះគឺការបើកសម្ពោធន៍មជ្ឈមណ្ឌលអន្តរជាតិ វិទ្យាសាស្ត្រ និងអប់រំអន្តរផ្នែក ។ នេះគឺជាទីកន្លែងដើម្បីអ្នកវិទ្យាសាស្ត្រ ជួរមុខលើទូ ទាំង ពិភពលោកប្រមូលផ្តុំស្រាវជ្រាវ ផ្លាស់ប្តូរបទពិសោធន៍ និងពិភាក្សាអំពីរាល់បញ្ហា សំខាន់ៗ របស់វិទ្យាសាស្ត្រអន្តរជាតិ។ បណ្ឌិត Truong Dinh Hien បានចាត់ទុកថា÷ “នេះជាការជួបប្រាស្រ័យមានតែមួយនៅដំបន់ដីភាគកណ្ដាលដែលនៅជួបប្រទះ ការលំបាកជាច្រើននេះ។ ការបង្កើតមជ្ឈមណ្ឌលអន្តរជាតិវិទ្យាសាស្ត្រនិងអប់រំនេះ បាននាំមកឲ្យភូមិភាគកណ្ដាលនូវយុគសម័យថ្មី។ ពីឥឡូវនេះតទៅ ភាគកណ្ដាលអាច មាន មោទនភាពថា យើងមានរដ្ឋធានីវិទ្យាសាស្ត្រយ៉ាងពិតប្រាកដ ក្នុងនោះមានអ្នក វិទ្យា សាស្ត្រសាស្ត្រាចារ្សលើសកលលោកមកទីនេះដើម្បីផ្សព្វផ្សាយពិភាគ្សានាំចេញ សេចក្តីសំរេចចិត្តសំខាន់សំរាប់ការអភិវឌ្ឍន៍វិទ្យាសាស្ត្ររបស់វៀតណាមនិងពិភពលោក។ នេះជាប្រការមិនអាចបំភ្លេចបានឡើយ។” ជោគជ័យបំផុតក្នុង “ជំនួបប្រាស្រ័យវៀតណាមលើកទី៩” គឺជាការបើកចេញឱកាសថ្មីសំរាប់មជ្ឈដ្ឋានអ្នកស្រាវជ្រាវវិទ្យាសាស្ត្រនៅក្មេងខ្ចិរបស់វៀតណាម។ Bui Van Pho សិក្ខាកាមវៀតណាមនៅមហាវិទ្យាល័យ Osaka ជប៉ុន បានរាបរាប់ថា៖ “ការជួបប្រាស្រ័យមានផលប្រយោជន៍ណាស់។ ក្រៅពីផ្នែកដែលកំពុងសិក្សា នោះ ខ្ញុំបានយល់ដឹងជាច្រើនអំពីបញ្ហាផ្សេងៗមានទាក់ទិនដល់ការស្រាវជ្រាវរបស់ខ្ញុំ។ នេះជាឱកាសដ៏អស្ចារ្សមួយ។” “ការជួបប្រាស្រ័យវៀតណាម” លើកទី៩បានបញ្ចប់ប៉ុន្តែវាបានបើកចេញឱកាស ថ្មីសំរាប់វិទ្យាសាស្ត្រវៀតណាម។ ចាប់ពីពេលនេះតទៅ ភាគកណ្ដាលវៀតណាមនឹង ជាមជ្ឈមណ្ឌលសមរាប់បណ្ដាព្រឹត្តិការណ៍វិទ្យាសាស្ត្រដ៏ធំធេង ជួយឲ្យមជ្ឈដ្ឋានអ្នក វិទ្យាសាស្ត្រវៀតណាមផ្សាភ្ជាប់ល្អជាងទៀត ជាមួយសហគមន៍អ្នកវិទ្យាសាស្ត្រពិភព លោក។ “កម្មវិធីការជួបប្រាស្រ័យវៀតណាម” ដែលបានរៀបចំនៅវៀតណាម ៩លើក ក៏បានក្លាយទៅជា “កម្មវិធីជួបប្រាស្រ័យវិទ្យាសាស្ត្រ” ក្នុងបញ្ញាវៀតណាមទាំងមូល៕
Related








