កាលានុវត្តភាពអភិវឌ្ឍន៍ក្នុងឆ្នាំថ្មី
30/01/2025 05:19
(VOVWORLD) - ឆ្នាំ ២០២៥ មានអត្ថន័យពិសេសសម្រាប់វៀតណាម ដោយចាប់ផ្តើមផែន ការដំណាក់កាលថ្មី កត់សម្គាល់ពេលវេលាដែលប្រទេសជាតិឈានចូលយុគសម័យថ្មី-យុគសម័យស្ទុះឈានទៅមុខ យុគម័យអភិវឌ្ឍន៍របស់ប្រទេសជាតិ។ សមិទ្ធិផលសម្រេចបានក្នុងឆ្នាំ ២០២៤ កំណែទម្រង់ដ៏រឹងមាំអំពីរបៀបរបប បង្កើតសន្ទុះសម្រាប់ការពន្លឿនល្បឿនក្នុងឆ្នាំ ២០២៥ ព្រមទាំងត្រៀមរៀបចំមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់ការឈានទៅមុខក្នុងដំណាក់កាលបន្ទាប់។
ក្នុងបរិបទសកលភាវូបនីយកម្ម នៅពេលដែលប្រទេសនានាសុទ្ធតែកំពុងប្រជែងដណ្តើមយកកាលានុវត្តភាពអភិវឌ្ឍន៍ ហើយវៀតណាមកំពុងនៅចំពោះមុខផ្លូវបំបែកដ៏សំខាន់មួយ ដោយត្រូវពន្លឿនល្បឿនដើម្បីតាមទាន់ ក្លាយជាប្រទេសអភិវឌ្ឍន៍ដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៤៥។ យ៉ាង ណាមិញ ឆ្នាំ ២០២៥គឺជាឆ្នាំមូលដ្ឋានគ្រឹះដ៏រឹងមាំមួយសម្រាប់ការស្ទុះឈានទៅដល់ដំណាក់កាលបន្ទាប់។ “គោលនយោបាយនិងយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម គឺពេញលេញ។ ឥឡូវនេះជាពេលវេលាដើម្បីធ្វើសកម្មភាព។ យើងត្រូវតែលើកកម្ពស់ស្មារតីដោយម្ចាស់ការ និងមានការច្នៃប្រឌិតដើម្បីអភិវឌ្ឍ។ យើងត្រូវដាក់ផលប្រយោជន៍ជាចម្បង ហើយត្រូវមានការច្នៃប្រឌិត”។ “យើងត្រូវពិនិត្យមើលឡើងវិញនូវគោលដៅក្នុងឆ្នាំនេះ ជាពិសេសគោលដៅដែលត្រូវបង្ហើយក្នុងអាណត្តិនេះ។ គោលដៅដែលធ្វើបានល្អត្រូវតែធ្វើឱ្យបានល្អជាងនេះ គោលដៅដែលមិនទាន់ធ្វើបានល្អត្រូវតែខិតខំ ហើយត្រូវតែមានដំណោះស្រាយជាក់ស្តែងដើម្បីសម្រេចរួចរាល់។ បក្សបានដឹកនាំ រដ្ឋាភិបាលឯកភាព រដ្ឋសភាបានគាំទ្រ ប្រជាពលរដ្ឋបានស្រុះចិត្តគំនិត ហើយមាតុភូមិបានរំពឹងទុក ដូច្នេះ យើងត្រូវធ្វើកិច្ចការនីមួយៗឲ្យបានត្រឹមត្រូវ និងបំពេញការងារណារគឺរួចជាស្រេចការងារនោះ”។ ចាប់ពីដើមឆ្នាំមក សារលិខិតឆ្នាំថ្មីរបស់លោកអគ្គលេខាបក្ស តូ ឡឹម និងនាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានបង្កាត់ភ្លើងសម្រាប់ការប្តេជ្ញាចិត្តធ្វើការផ្លាស់ប្តូរថ្មី ខិតខំអនុវត្តន៍ភារកិច្ចយ៉ាងខ្លាំងក្លា និងបង្កើតទីបង្អែកជារបៀបរបប ដើម្បីអាចជំរុញកម្លាំងចលករនិងឋានៈរបស់ប្រទេសជាតិ។ ដើម្បីខិតខំបង្កើនកំណើន GDP ប្រមាណ ៨% នៅឆ្នាំ ២០២៥ បង្កើតសន្ទុះសម្រាប់កំណើនពីរខ្ទង់ ក្នុងដំណាក់កាល ២០២៦-២០៣០ រដ្ឋាភិបាលបានដាក់ចេញរបកគំហើញយុទ្ធសាស្ត្រចំនួន ៣ ភារកិច្ចសំខាន់ៗចំនួន ៦ ក្រុមដំណោះស្រាយចាំបាច់ចំនួន ១២ និងភារកិច្ចជាក់ស្តែងចំនួន ១៨៥ ដើម្បីសម្រេចបានគោលដៅក្នុងឆ្នាំនេះ។ ដូច្នោះហើយ ទន្ទឹមនឹងការសុក្រិតរបៀបរបប ដើម្បីបង្កើតមូលដ្ឋានគ្រឹះសម្រាប់វឌ្ឍនភាពរយៈពេលវែង ភារកិច្ចនិងដំណោះស្រាយស្នូលត្រូវបានស្នើឡើងដោយមានទិសដៅច្បាស់លាស់ រួមបញ្ចូលគ្នានូវកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស និងនិរន្តរភាព។
Related








